គំនុំស្នេហ៍កូនភ្លោះ ភាគ១៣

2.9K 228 3
                                        

@ថ្ងៃថ្មី

ពេលវេលាចេះតែកន្លងផុតទៅពីមួយនាទីទៅមួយនាទីមួយម៉ោងទៅមួយម៉ោងមួយថ្ងៃទៅមួយថ្ងៃចំណែកថ្ងៃនេះក៏ដូចគ្នា បន្ទាប់សិស្សនិស្សិតទាំងអស់ចំណាយពេលអស់មួយសប្តាហ៍ដើម្បីសិក្សាស្វែងយល់និងធ្វើការងារជាច្រើនរួចមកថ្ងៃនេះក៏ដល់ថ្ងៃដែលអ្នកទាំងអស់គ្នាត្រូវតករឡប់ទៅវិញដូចគ្នា ប៉ុន្តែគ្រូនៅមិនទាន់ទៅទាំងព្រឹកនៅឡើយទេ ព្រោះចង់ទុកពេលឱ្យគេបានដើរលេងនៅទីនេះខ្លះដោយសារតែតាំងពីមកដល់គ្នាអ្នកណាបានដើរលេងទេព្រោះសុទ្ធតែត្រូវបំពេញកិច្ចការទាំងអស់គ្នាហើយគ្រូក៏មិនអនុញ្ញាតដែរ លើកលែងតែអ្នកដែលជាប្រធានក្រុមនិងអនុប្រធានក្រុមព្រោះមិនហ៊ានប្រឆាំង
"សួស្តីប្អូនៗទាំងអស់គ្នាថ្ងៃនេះដឹងហើយមែនទេថាជាថ្ងៃដែលយើងត្រូវត្រឡប់ទៅសេអ៊ូលវិញ"គ្រូក្នុងចំណោម៤នាក់ដែលមានស្រី២ប្រុស២ឈរនៅចំពោះមុខសិស្សទាំងអស់នោះគ្រូម្នាក់ក៏ស្រដីឡើងទៅកាន់និស្សិតគ្រប់គ្នា
"បាទ/ចា៎ស ដឹង"សិស្សនិស្សិតទាំងអស់ឆ្លើយព្រមគ្នា
"ចឹង គឺល្អហើយថ្ងៃនេះគ្រូទុកពេលឱ្យមួយថ្ងៃដើម្បីលេងនៅទីនេះឱ្យសប្បាយចុះចាំពេលល្ងាចចាំពួកយើងចេញដំណើរទៅសេអ៊ូលវិញ"គ្រូ
"យ៎េ ទីបំផុតបានលេងហើយស្មានថាមិនបានហើយតើ"សិស្សទាំងអស់ស្រែកហូរឡើងដំបូងស្មានថាគ្រូមិនទុកពេលឱ្យលេងហើយទៅសេអ៊ូលភ្លាមៗហើយតើតែមានបានគ្រូយល់ចិត្តបែបនេះក៏ល្អ បន្ទាប់ពីនោះពួកគេក៏នាំគ្នារត់លេងយ៉ាងសប្បាយជាមួយមិត្តភក្តិនិងសិស្សច្បងសិស្សប្អូនទាំងអស់និយាយរួមគឺលាយឡំគ្នាទាំងអស់តែម្តង
"សិស្សច្បង ហេតុអ្វីក៏មកអង្គុយតែម្នាក់ឯងអញ្ចឹង បងអត់ទៅលេងជាមួយគេទេឬ"ជុងហ្គុកកំពុងអង្គុយម្នាក់ឯងសុខៗស្រាប់តែលេចវត្តមានយ៉ុងជូដើរមកពីក្រោយខ្នងស្រដីទៅកាន់នាយ ហើយក៏ដើរទៅអង្គុយលើខ្សាច់ក្បែរនាយតែម្តងដោយមិនចាំការអនុញ្ញាតជាមុន
"អ៎រ គឺមើលគេកេងបែបនេះហើយគឺសប្បាយជាង ចុះប្អូនហេតុអ្វីក៏មិនទៅលេងជាមួយគេនេះថ្ងៃចុងក្រោយហើយណា"ជុងហ្គុក ឆ្លើយហីៗទៅកាន់នាងហើយទើបរួចទើបសួរទៅនាងទាំងភ្នែកសម្លឹងមើលទៅសមុទ្រដដែល
"អឺ គឺ ខ្ញុំមិនសូវចេះហែលទឹកទេទើបមិនចង់លេង"យ៉ុងជូ ឆ្លើយកុហកទាំងរដាក់រដុបទម្រាំតែរកនឹកឃើញ តាមពិតទៅមិនមែននាងមិនចេះហែលទឹកទេហើយថែមទាំងពូកែហែលទឹកទៀតផង តែឱ្យឆ្លើយថាមិច ឆ្លើយថាឃើញនាយមិនលេងទើបមិនលេងចឹងមែនទេប្រាកដជាមិនបានហើយបើបែបនឹងមែនគេប្រាកដជាដឹងពីគោលបំណងរបស់នាងមិនខាន
"អ៎រ"ជុងហ្គុក ឆ្លើយហីៗរបៀបមនុស្សមិនសូវចេះនិយាយច្រើនរបស់គេចឹងណា៎
"អឺ គឺសិស្សច្បង អ៎ូយ"យ៉ុងជូ
"នាងយ៉ាងមិចនឹង"ជុងហ្គុក  នៅសុខៗមកស្រែកបែបនេះទើបសួរ
"គឺមិនជាអ្វីទេចូលភ្នែកឈឺណាស់ បងជួយមើលខ្ញុំបន្តិចបានទេ"យ៉ុងជូ និយាយធ្វើដូចជាក្រែងចិត្តណាស់ចឹងទាំងដែលការពិតទៅគ្រាន់តែធ្វើជារំអួយទេព្រោះគ្មានអ្វីចូលភ្នែកនាងផង ហើយមូលហេតុមួយទៀតនោះគឺឃើញថេយ៉ុងនៅពីក្រោយជុងហ្គុកទើបធ្វើបែបនេះដើម្បីឱ្យថេយ៉ុងយល់ច្រឡំ
"បាទគឺមិនអ..."ជុងហ្គុកប្រុងថានឹងឱនទៅមើលភ្នែកឱ្យយ៉ុងជូហើយស្រាប់តែ
"មិនអីទេខ្ញុំមើលឱ្យក៏បាន"ថេយ៉ុង ដើរមកដល់ជ្រៀតខ្លួនចូលកណ្តាលបាត់ឱ្យក៏ឱនទៅមើលភ្នែកឱ្យយ៉ុងជូទាំងញញេមចុងមាត់ បណ្តាលឱ្យយ៉ុងជូកើតចិត្តខឹងមិនស្ទើរទេថានឹងឱ្យថេយ៉ុងខឹងជុងហ្គុកតែមានឯណាគេមិនខឹងហើយនៅមកកាត់ចង្វាក់ខ្លួនទៀត
"ឯណា ហេតុអ្វីក៏មិនឃើញចឹង?"ថេយ៉ុង និយាយធ្វើដូចជាយកចិត្តទុកដាក់ពិតមែនចឹងតាមពិតទៅគ្រាន់តែចង់ធ្វើបាបយ៉ុងជូទេ
"អឺខ្ញុំថាប៉ុណ្ណឹងបានហើយ វាប្រហែលជាចេញហើយ អរគុណហើយបងថេយ៍ ចឹងខ្ញុំសុំទៅសិនហើយ"យ៉ុងជូ និយាយទាំងទឹកមុខមិនសមឱ្យថេយ៉ុងមើលឱ្យមានទៅបាត់ឯណាមានតែឈឺថែមហើយក៏សុំលាពួកគេដើរចេញទៅ
"មិនអីទេលើកក្តោយមានបញ្ហាអីមករកបងបានណា យ៉ុងជូ"ថេយ៉ុង និយាយទាំងញញឹមចុងមាត់បែបអ្នកឈ្នះហើយមិនភ្លេចហៅឈ្មោះនាងទៀតផង
"អូនស្គាល់នាងហ៎"ជុងហ្គុក ក្រោយឮថេយ៉ុងហៅឈ្មោះនាងហើយអត់ឆ្ងល់មិនបានទើបសួរព្រោះបើតាមដឹងពេលមកថេយ៉ុងនៅជាមួយនាយរហូតមិនដែលនិយាយជាមួយអ្នកណាក្រៅពីមិត្តភក្តិរបស់ពួកគេហេតុអ្វីក៏ស្គាល់ម្នាក់នឹងទៅវិញ
"ត្រូវហើយ ព្រោះនាងជាកូនរបស់ប៉ាអូន"ថេយ៉ុង
"វឹងជាប្អូនរបស់អូនហើយ"ជុងហ្គុក
"គេមិនមែនប្អូនអូនទេ"ថេយ៉ុង និយាយរួចក៏ងើបចេញទៅទាំងមុខក្រញ៉ូវឱ្យតែពេលរំលឹកដល់ម្តាយកូន២នាក់ដែលជាដើមហេតុធ្វើឱ្យប៉ាម៉ាក់គេត្រូវលែងលះគ្នានឹងពេលណាគេអារម្មណ៍មិនល្អទេជាពិសេសថាគេជាសាច់ញ្ញាតិនឹងគ្នាតែម្តង
"ថេយ៍ នេះយើងនិយាយអ្វីខុសមែនទេ?"ជុងហ្គុកហៅឈ្មោះអ្នកម្ខាងទៀតមិនមានការឆ្លើយតបក៏សួរខ្លួនឯងមុននឹងដើរទៅតាមពីក្រោយ
"ថេយ៍ អូនខឹងបងមែនទេ បងនិយាយអ្វីខុសមែនទេ"ជុងហ្គុក ដើរមកទាន់ថេយ៉ុងទើបសួរឡើងព្រោះពិតជាមិនយល់ពិតមែន
"គ្មានទេ"គ្មានទេ?ពាក្យនេះកាន់តែធ្វើឱ្យជុងហ្គុកមានអារម្មណ៍ថាមិនស្ងប់លើសដើម
"ថេយ៍  កុំបែបនេះអីបានទេបងមិនចង់បែបនឹងទេ ឬអូនខឹងដែលបងនិយាយមិញនេះបងសុំទោសណា"ជុងហ្គុក និយាយទាំងទឹកមុខដឹងខុសគេពិតជាមិនចង់ឱ្យថេយ៉ុងបែបនេះដាក់គេទេ ចំណែកថេយ៉ុងដែលស្តាប់គេនិយាយនោះសុខៗក៏ចូលមកឱបនាយភ្លាមៗ
"បងមិនខុសទេព្រោះបងមិនដឹង មិនបាច់សុំទោសអូនទេព្រោះបងមិនខុសមិនគួរសុំទោស សុំទោសតែអ្វីដែលបងធ្វើខុសទៅបានហើយ"ថេយ៉ុង និយាយធម្មតាៗតែបង្កប់រយលានអត្ថន័យចំណែកឯអ្នកស្តាប់ក៏មិនបានគិតច្រើនដែរលើកដៃឱបតបអ្នកម្ខាងទៀតវិញព្រោះគិតថាគេគ្រាន់តែប្រាបើនាយធម្មតាៗប៉ុណ្ណោះ
"បងដឹងហើយ លើកក្រោយឈប់និយាយឬធ្វើអ្វីដែលប៉ះពាល់ដល់ចិត្តអូនទៀតហើយ"ជុងហ្គុក
"អឹម"ថេយ៉ុងមិននិយាយអ្វីច្រើនគ្រានតែក្រហឹមដើមកបន្តិចទាំងដៃនៅឱបនាយជាប់ដដែល

គំនំុស្នេហ៍កូនភ្លោះ (ចប់)Dove le storie prendono vita. Scoprilo ora