"ហឹម នៅឯណាអញ្ចេះនៀក ខលមកប្រាប់ថានៅទីនេះហើយ ហេតុអ្វីក៏មិនឃើញ មនុស្សក៏ច្រើនភ្លេងចាក់ឱ្យទ្រហឹង ហើយទៅរកយ៉ាងមិចទៅយ៉ាប់មែនហើយ"សម្លេងមនុស្សម្នាក់បន្លឺឡើងខណៈភ្នែករេចុះរេឡើងអើតមើលឆ្វវេងស្តាំរកមនុស្សដែលនៅក្នុងបន្ទាប់មកក៏
"នៅទីនោះសោះ"និយាយរួចម្នាក់នោះក៏ដើរចូលទៅខាងក្នុងទៅរកកន្លែងម្នាក់ដែលគេចង់រកនោះ
"ហេតុអ្វីក៏បងមកអង្គុយផឹកតែម្នាក់ឯងអ៊ីចឹង?"ចូលមកដល់ដាក់គូទអង្គុយមុននឹងបោះសំណួរសួរទៅកាន់អ្នកម្ខាងទៀត
"ថេយ៉ុង មកដល់ហើយមែនទេ អឹក ម៉ោះមកអង្គុយមកកំដរបងផឹកបន្តិចមក"ដុងម៉ាន់ពោលឡើងទាំងសម្លេងងុលដោយសារតែគេមកផឹកអស់ច្រើនដបដែរហើយមិនដឹងជាខូចចិត្តរឿងអ្វីទេបានជាផឹកច្រើនយ៉ាងនេះ ត្រូវហើយម្នាក់ដែលមករកគេនឹងគឺថេយ៉ុងនឹងឯងគេមកប្រទេសកូរ៉េប្រហែលជាមួយសប្តាហ៍ហើយតែមកលើកនេះមិនមែនមកតែម្នាក់ឯងទេលោកស្រីថេយូក៏មកជាមួយដែរព្រឡគាត់លែងបណ្តោយឱ្យគេនៅតែម្នាក់ឯងទៀតហើយអាចនឹងកើតរឿងដូចលើកមុនអញ្ចឹង
"បានហើយ ផឹកប៉ុណ្ណឹងបានហើយបងថ្លៃនៅផ្ទះប្រាកដជាបារម្ភពីបង"ថេយ៉ុង ចូលទៅទាញដបស្រាពីនាយមុននឹងនិយាយដើម្បីឱ្យនាយជាបងឈប់ផឹកបន្ត
"គេមិនបារម្ភពីបងទេ ឃើញទេមកទល់ពេលថ្មើរនេះហើយគេនៅមិនទាន់ខលមករកបងផង"ដុងម៉ាន់ មិននិយាយតែមាត់ថែមទាំងលើកទូរស័ព្ទមកឱ្យគេមើលដោយកាយវិកាមនុស្សស្រវឹងទៀត
"បងឈ្លោះជាមួយបងថ្លៃមែនទេ?"ថេយ៉ុង និយាយបណ្តើរក្រវីក្បាលហួសចិត្តបណ្តើរឱ្យខលមកយ៉ាងមិចបើរទូរស័ព្ទរលត់គ្រឿងបាត់ទៅហើយខលមកមិចនឹងចូលចំមែនហើយបងប្រុសគេម្នាក់នេះ
"ពិតមែនហើយ មិនឃើញទេអីនេះម៉ោងប៉ុន្មាន ម៉ោង១២យប់ហើយឯងមិនឃើញបងថ្លៃឯងមិនខលមកបងម្តងណាផងនាងមិនបារម្ភពីបងទេដូច្នេះហើយបងមិនទៅវិញទេ"ដុងម៉ាន់និយាយហុលៗព្រមទាំងលើកយកនាឡិកាមកមើលឃើញថាចង្អុលទៅលេខ១២ហើយក៏បង្ហាញប្រាប់ថេយ៉ុង
"ពុទ្ធោអឺយ បងប្រុសបើទូរស័ព្ទបងរលត់គ្រឿងបាត់ទៅហើយឱ្យបងស្រីខលចូលបានយ៉ាងមិច ម៉ោះបានហើយទៅផ្ទះវិញពេលនេះមិនដឹងថាគាត់បារម្ភពីបងប៉ុណ្ណាទេ"ថេយ៉ុង
"ពិតមែនហេ៎ស?"ដុងម៉ាន់
"បាទ ពិតម៉ោះទៅផ្ទះវិញកុំឱ្យបងស្រីបារម្ភ"ថេយ៉ុង
"អ៊ីចឹងតោះ"ក្រោយពីនិយាយត្រូវរូវគ្នារួចហើយដុងម៉ាន់ក៏ព្រមទៅដោយមានថេយ៉ុងជាអ្នកជួយគ្រានិងបើកឡានជូនទៅផ្ទះវិញព្រោះពេលនេះនាយស្រវឹងឡើងទន់ខ្លួនទៅហើយបើបណ្តោយឱ្យបើកឡានខ្លួនឯងច្បាស់ណាស់ថាឃើញផ្លូវជាពីរជាបីឥឡូវហើយ
បន្ទាប់ពីជូននាយទៅដល់ផ្ទះរួចរាល់ហើយថេយ៉ុងក៏ត្រូវទៅផ្ទះខ្លួនឯងវិញដូចគ្នាចៃដន្យក៏ត្រូវឈប់នៅនឹងស្តុបមួយទន្ទឹមនឹងឡានស្ព័រពណ៌ខ្មៅទំនើបសេរីចុងក្រោយមួយគ្រឿងបិទស្កុតពណ៌ខ្មៅជិតឈឹកមើលពីខាងក្រៅទៅមិនឃើញសូម្បីតែស្រមោល
"វ៉ាវ ឡាននេះទំនើបម្ល៉េះស៊េរីចុងក្រោយមិនទាន់ដាក់លក់ផងមានអ្នកជិះបាត់ទៅហើយម្នាក់នេះប្រាកដជាមានអំណាចណាស់ហើយមើលទៅទើបអាចទិញមុនពេលបែបនេះ"ថេយ៉ុង ពោលឡើងក្នុងចិត្តដោយមិនភ្លេចងាកទៅមើលនិងលួចសរសើរពីម្ចាស់ឡានប្រកដជាមានអំណាចណាស់ហើយមើលទៅ បន្ទាប់មកក៏បើកចេញទៅបាត់ព្រោះភ្លើងលោតហើយ
"មើលទៅអូននៅតែស្អាតនិងគួរឱ្យស្រឡាញ់ដដែល"ជុងហ្គុក ឧទានឡើងតិចៗទាំងញញឹមស្រាលមើលទៅឡានដែលបើកចេញទៅមុននេះហើយក៏បើកចេញទៅដែរ ត្រូវហើយម្ចាស់ឡានម្នាក់នោះគឺជុងហ្គុកនេះឯងគេឃើញថេយ៉ុងតាំងពីនៅក្នុងកហលឹបម្ល៉េះតែដោយសារគិតថាខ្លួនអាចនឹងមើលច្រឡំទើបចេញមកតាមហើយអ្វីដែលគេឃើញនោះគឺពិតជាថេយ៉ុងរបស់គេពិតមែន ប៉ុន្តែគេនៅមិនទាន់ហ៊ានប្រឈមមុខជាមួយនឹងថេយ៉ុងនៅឡើយទេទើបមិនបង្ហាញមុខ
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...