"ថេយ៍ អា៎វ គេងហើយមែនទេ?"ជុងហ្គុក ក្រោយជូនស៊ូជីទៅដល់ផ្ទះរួចរាល់ហើយក៏ត្រឡប់មកខនដូរវិញដោយមិនភ្លេចហៅថេយ៍ដូចរាល់ដងតែចម្លែកថ្ងៃនេះដូចជាគេងលឿនជាងរាល់ដងទាល់តែម៉ោង១១ឬ១២អីទើបចូលគេងតែនេះម៉ោងទើបតែ៩ជិត១០នឹងក៏គេងបាត់ទៅហើយ
"បងទៅងួតទឹកហើយ សឺត"ជុងហ្គុក ឡើងមកថើបថ្ពាល់ថេយ៉ុងមួយខ្សឺតរួចទើបដើរទៅយកកន្សែងចូលបន្ទប់ទឹកតែម្តង ខណៈនោះថេយ៉ុងក៏បើកភ្នែកមកតែម្តងតាមពិតទៅគេមិនបានគេងលក់អ្វីទេគ្រាន់តែសម្ងំធ្វើជាដេកលក់តែប៉ុណ្ណោះ
"ហេតុអ្វីត្រូវឈឺ? ឈឺធ្វើអី?ចង់គេយ៉ាងមិចជារឿងរបស់គេឯងមកឈឺស្អីដែរ បានហើយឈប់គិតទៅអាបេះដូងចង្រៃឯងមកដើម្បីឱ្យគេឈឺមិនមែនឈឺខ្លួនឯងទេ" ថេយ៉ុង ក្រោយពេលជុងហ្គុកចូលទៅក្នុងបន្ទប់ទឹកបាត់ក៏ពោលម្នាក់ឯងក្នុងចិត្តទាំងយកដៃទប់ទ្រូងខាងដែលកំពុងតែមានអារម្មណ៍ថាឈឺឈៀបៗគ្រប់ពេលដែលបាននឹកឃើញនូវចម្លើយដែលស៊ូជីប្រាប់គេកាលពីនៅផ្សារទំនើបពេលណាចេះតែធ្វើឱ្យគេមានអារម្មណ៍ថាក្នុងទ្រូងគឺពិបាកខ្លាំងណាស់វាមានអារម្មណ៍ថាឈឺដូចគេយកកាំបិតមកចាក់ទម្លុះយ៉ាងចឹងចំណែកឯភ្នែកក៏ចាប់ផ្តើមផ្សាររហូតដល់ទឹកភ្នែកហូរមកដោយមិនដឹងខ្លួន
"ក្រាក ថេយ៍បងរំខានអូនមែនទេ?"ជុងហ្គុក ចេញពីបន្ទប់ទឹកមកឃើញថេយ៍កំពុងតែអង្គុយនៅលើគ្រែក៏សួរខ្លាចថាខ្លួនរំខានដំណេករបស់គេព្រោះមិញនេះគឺឃើញគេគេងនៅឡើយទេ
"អត់ទេ គឺអូនស្រេកទឹកទើបងើបរកទឹកផឹក បងទើបតែមកទេមែនទេ ញ៉ាំអ្វីហើយឬនៅ? ចាំអូនទៅរៀបចំមកឱ្យ"ថេយ៉ុង បដិសេធព្រមទាំងយកលេសថាស្រេកទឹកទៀតបន្ទាប់មកទើបបង្វែរឿងសួរនាយវិញ
"មិនទេបងញ៉ាំពីខាងក្រៅរួចហើយ តែថាមិចក៏ភ្នែកអូនក្រហមម្ល៉េះអូនយំមែនទេ"ជុងហ្គុកនិយាយមួយថ្ងៃហើយមិនបានចាប់អារម្មណ៍ទើបតែពេលនេះឃើញភ្នែកគេក្រហមដូចទើបតែយំរួចអញ្ចឹង
"មានឯណា គឺមកពីមិញនេះអូនងងុយគេងពេកទើបស្ងាបឡើងហូរទឹកភ្នែកនឹងណា៎"ថេយ៉ុង
"បាន បើចឹងមិនអីទេអូនងងុយក៏គេចុះ"ជុងហ្គុកនិយាយរួចក៏ឡើងទៅគេងលើគ្រែជាមួយថេយ៉ុងដែរ ចំណែកថេយ៉ុងឃើញបែបនេះក៏បែរមុខមកវិញហើយក៏រុលខ្លួនទៅឱបនាយយ៉ាងណែន
"បងស្រឡាញ់អូនទេ?"សុខៗថេយ៉ុងស្រាប់តែនឹកឃើញសួរសំណួរនេះទៅកាន់នាយ មិនថាចម្លើយចេញមកនិងចម្លើយដែលដឹងនៅក្នុងចិត្តហើយបែបណាទេ តែគេនៅតែចង់ស្តាប់នាយនិយាយថាស្រឡាញ់គេម្តងទៀត គ្រាន់តែចង់ស្តាប់ម្តងទៀតតែប៉ុណ្ណោះ
"ស្រឡាញ់ប្រាកដជាស្រឡាញ់ហើយ"ជុងហ្គុក ឆ្លើយតបទៅវិញទាំងមិនភ្លេចទាញរងកាយតូចមកឱបណែនដូចគ្នា
"ចុះបងធ្លាប់មានអ្វីលាក់បងនឹងអូនឬអត់?"ថេយ៉ុង នៅតែបន្តសួរអស់ពីមួយសំណួរចូលមួយសំណួរធ្វើឱ្យជុងហ្គុកក៏រាងឆ្ងល់តិចៗដែរ
"គ គឺ អត់មានទេ ហេតុអ្វីក៏អូនសួរបងបែបនេះមិនទិកចិត្តបងមែនទេ"ជុងហ្គុកឆ្លើយទាំងរដិបរដុបពេលឮសំណួរបែបនេះគេក៏ភាំងមិនស្ទើរដែរ
"អត់ទេ អូនគ្រាន់តែសួរលេងៗតើ បានហើយអូនងងុយហើយឆាប់គេងទៅ"ថេយ៉ុងនិយាយចប់ក៏បិទភ្នែកសំងំគេងក្នុងរង្វង់ដៃរបស់នាយក្រាស់ចំណែកគេក៏ដូចគ្នា
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...