គំនុំស្នេហ៍កូនភ្លោះ ភាគ១៥

2.8K 179 0
                                    

@.ខនដូរ

បន្ទាប់ពីចំណាយពេលក្នុងការជិះឡានក្រុងរយៈពេល១៥នាទីក្រោយមកក៏មកដលើចំណតឡានក្រុងដែលជិតខនដូរជាងគេរួចមកពួកគេក៏ចុះដើរមកតែម្តងព្រោះវាមានចម្ងាយប្រហែលជាត្រឹមតែ២០០ម៉ែត្រតែប៉ុណ្ណោះទើបសុខចិត្តដើរជាមួយគ្នានិងនិយាយគ្នាពីនេះពីនោះជារឿយៗរហូតមកដល់ខនដូរពួកគេទាំងពីរល្មម
"យ៉ាងមិចដែរ សប្បាយដែរទេ"ថេយ៉ុង
"កន្លែងណាក៏សប្បាយដែរឱ្យតែមានអូននៅក្បែរ"ជុងហ្គុក និយាយឡើងចំណែកឯអ្នកដែលស្តាប់ឮហើយថ្ពាល់ទាំងសងខាងចាប់ផ្តើមឡងក្រហមមិនដឹងថាយ៉ាងមិចទេប្រុសម្នាក់នេះចូលចិត្តនិយាយឱ្យគេអៀនរហូត
"ឆ្កួត បានហើយឆាប់ចូលក្នុងទៅយប់ហើយ"ថេយ៉ុង និយាយរួចប្រុងនឹងដើរចូលទៅក្នុងតែត្រូវអ្នកម្ខាងទៀតចាប់ដៃជាប់ឱ្យបែរត្រឡប់មកវិញ
"មានអ្វីទៀតមែនទេ"ថេយ៉ុង
"គឺនេះ បងឱ្យ"ជុងហ្គុក លាដៃបង្ហាញខ្សែដៃគូស្នេហ៍មួយគូដែលមានពណ៌សមួយនិងខ្មៅមួយមកបង្ហាញហើយក៏យកពណ៌សពាក់ទៅឱ្យថេយ៉ុងចំណែកពណ៌ខ្មៅពាក់ខ្លួនឯង។តាមពិតទៅពេលនៅផ្សារទំនើបដែលនាយសុំថេយ៉ុងទៅបន្ទប់ទឹកនោះនាយមិនបានទៅបន្ទប់ទឹកទេគឺនាយទៅទិញខ្សែដៃនឹងឯងដោយសាពេលដែលថេយ៉ុងកំពុងតែរើសខ្សែដៃឱ្យម៉ាក់គេនោះក៏ប្រទាកើភ្នែកឃើញខ្សែដៃនៅក្នុងហាងលក់របស់គូស្នេហ៍ទើបចង់ទិញទុកជាអនុស្សាវរីយ៍ឱ្យថេយ៉ុងនិងខ្លួនឯង
"បងទិញវាតាំងពីពេលណា"ថេយ៉ុងអតត់ឆ្ងល់មិនបានក៏សួរព្រោះពេញមួយថ្ងៃនេះជុងហ្គុកនៅជាមួយខ្លួនរហូតនឹងមានពេលឯណាទៅទិញនោះ
"គឺពេលដែលដែលបងសុំអូនទៅបន្ទប់ទឹកនោះអី"ជុងហ្គុក
"ចឹងតើទើបយូរណាស់ អូនខំតែគិតថាបងលួចទៅជួបស្រីណាផ្សេងទៀតផង"ថេយ៉ុង
"ហឹស អ្នកណាទៅដាច់ចិត្តមានស្រីផ្សេងនោះបើសង្សារបងនៅនឹងមុខនឹងហើយថែមទាំងគួរឱ្យស្រឡាញ់ទៀត"ជុងហ្គុក ឱនទៅនិយាយជាមួយថេយ៉ិងហើយថែមទាំងយកដៃច្បូតច្រមុះគេទៀត
"សម្តីផ្អែមណាស់យើងនឹង"ថេយ៉ុង
"ចុះស្រឡាញ់ទេ"ជុងហ្គុក
"មិនដឹងទេ បានហើយចូលក្នុងហើយ"ថេយ៉ុង ដោយអៀនខ្លាំងពេកទើបសុំខ្លួនចូលក្នុងមុនតែនៅមិនទានទាំងបានបោះជំហ៊ានផងត្រូវចាប់មកវិញម្តងទៀតហើយ
"ចង់ទៅណា នៅមិនទាន់ឱ្យរង្វាន់បងផង"ជុងហ្គុក ស្រដីោឡើងក្រោយពេលចាប់អ្នកម្ខាងទៀតបង្វែរមករកខ្លួនម្តងទៀតបានសម្រេច
"មិនដឹងទេ រង្វាន់អ្វីទៅ"ថេយ៉ុង និយាយធ្វើដូចជារកនឹកថានាយចង់បានអ្វីទាំងដែលការពិតដឹងក្នុងចិត្តរួចទៅហើយថានាយចង់សំដៅលើអ្វីនោះ
"គឺត្រង់នេះ"ជុងហ្គុក មិននិយាយតែមាត់ថែមទាំងចង្អុលមាត់ខ្លួនឯងបំណងចង់ឱ្យគេថើបទៀត
"មិនដឹងទេ ត្រង់នឹងមានអ្វីមែនទេ"ថេយ៉ុងនៅតែធ្វើជាមិនយល់ដដែលបង្កើតចិត្តធ្វើឱ្យអ្នកម្ខាងទៀតគ្រឺតខ្នាញ់មិនស្ទើរទេ អាមិនដឹងហើយធ្វើមិនដឹងមិនអីទេតែអាដឹងហើយធ្វើមិនដឹងនឹងពិបាកមែនតើ
"បាន មិនដឹងក៏បានចាំបងប្រាប់ អឹម"និយាយចប់ជុងហ្គុកក៏ទម្លាក់បបូរមាត់ខ្លួនទៅលើបបូរមាត់របស់ថេយ៉ុងហើយកម្រើកមាត់តិចៗដោយការលួងលោមថ្នាក់ថ្នម ចំណែកថេយ៉ុងក៏មិនបដិសេធគឺមានតែសម្របតាមតែប៉ុណ្ណោះ
"បានហើយ ចូលក្នុងទៅ"ក្រោយផ្តាច់បបូរមាត់ចេញពីគ្នារួចថេយ៉ុងក៏និយាយឡើង ហើយក៏ដើរចូលទៅក្នុងបន្ទប់រៀងខ្លួនទាំងញញឹមញញែមទាំង២នាក់ដែលសកម្មភាពទាំងនេះក៏គេចមិនផុតពីកាមេរ៉ាមួយគ្រឿងដែលកំពុងតែផ្តិតយករូបរបស់គេទាំង២នាក់ដូចគ្នា

គំនំុស្នេហ៍កូនភ្លោះ (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ