គំនុំស្នេហ៍កូនភ្លោះ ភាគបញ្ចប់

5K 313 23
                                    

"សុំទោស"នៅសុខៗថេយ៉ុងក៏ហារមាត់និយាយពាក្យនេះចេញមកគេពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ចំពោះរឿងទាំងប៉ុន្មានដែលបានធ្វើដាក់នាយកាលពីមុន
"រឿងអ្វី?"ជុងហ្គុក ឮបែបនេះក៏សួរឡើងព្រោះមិនយល់ថាថេយ៉ុងចង់និយាយពីអ្វី
"គឺរឿងគ្រប់យ៉ាង"ថេយ៉ុង
"មិនបាច់សុំទោសបងទេ បងទៅវិញទេដែលគួរតែសុំទោសអូនព្រោះបងក៏មានចំណែកខុសក្នុងរឿងនេះដែរ បើថ្ងៃនោះបងមិនបែកគ្នាជាមួយនាងបងមិនយកស្នេហានាងលេងសើច ក៏មិនមានលេសតាំងពីដំបូងថាឱ្យនាងសម្លាប់ខ្លួននាងអាចនឹងមិនត្រូវគេសម្លាប់ក៏ថាបាន"ជុងហ្គុក គេក៏មិនបានទៅខឹងអ្វីដែរព្រោះក្នុងរឿងនេះគេពិតជាមានចំណែកខុសពិតមែន
"តែយ៉ាងណាក៏ខ្ញុំធ្វើខុសចំពោះលោកដែរ"ថេយ៉ុង
"បាន បើអូនចង់បែបនឹងទៅហើយ អូនព្រមមកដូចដើមវិញជាមួយបង បងនឹងលើកលែងឱ្យអូន"ជុងហ្គុក តបទៅវិញទាំងញញឹមដោយសង្ឃឹមថាថេយ៉ុងនឹងព្រមជានាជាមួយគេវិញទៅចុះ
"លោកចង់ឱ្យដូចដើម ហើយចុះរឿងរបស់លោកនិងគូរដណ្តឹងលោកនោះលោកគិតយ៉ាងមិច"ថេយ៉ុង សួរទៅនាយវិញគេមិនចង់ជ្រៀតចូលខ្លួនជាអ្នកទីបីឱ្យគូរដណ្តឹងត្រូវមកផ្តាច់គ្នាទេ(គេផ្តាច់រួចហើយមិនបាច់ខ្លាចទេ)
"មិនបាច់បារម្ភទេពេលនេះនាងគឺនៅអង់គ្លេស"ជុងហ្គុក
"ទោះបីជានៅទីនោះក៏ដោយក៏លោកមិនគួរធ្វើបែបនេះដែរ បើនាងដឹងអាចនឹងឈឺចាប់"ថេយ៉ុង ឮបែបនេះដូចជារាងច្រឡោតបន្តិចហេតុអ្វីក៏នាយមិនកែបែបនេះចង់យល់តែចិត្តខ្លួនឯងធ្វើឱ្យស្រីម្នាក់ទៀតត្រូវមកឈឺចាប់អ៊ីចឹងឬ
"នាងមិនខូចចិត្តទេ"ជុងហ្គុក ពោលឡើងធម្មតាដូចគ្មានរឿងអ្វីកើតឡើងកាន់តែធ្វើឱ្យថេយ៉ុងមានអារម្មណ៍ថានាយម្នាក់នេះគឺអាត្មានិយាមពេកហើយ
"ហេតុអ្វី លោកជានាងមែនទេទលបដឹងថានាងមិនខូចចិត្ត?"ថេយ៉ុង (ភ្លេចប្រាប់ពេលនេះថេយ៉ុងនិងជុងហ្គុកនៅតែពីរនាក់ក្នុងហាងអាហារបន្ទប់ពិសេស ចំណែកលោកគីមគឺម្តាយថេយ៉ុងជាអ្នកនៅមើលថែរ)
"បងមិនមែនជានាងទេ ប៉ុន្តែបងដឹង បើអូនមិនជឿមើលនេះទៅ"ជុងហ្គុក និយាយហើយក៏បើកទូរស័ព្ទមកបង្ហាញឱ្យឃើញរូបស៊ូជីឈរឱបពោះហើយក៏មានមនុស្សប្រុសម្នាក់ដាក់ត្រចៀងនៅនឹងពោះនាងដែលមើលទៅធំដូចជាជិតគ្រប់ខែអ៊ីចឹងថេយ៉ុងឃើញហើយភ្ញាក់ផ្អើលមិនស្ទើរទេ
"នេះ..."
"ត្រូវហើយ នាងកំពុងតែមានផ្ទៃពោះក្លាយជាម្តាយគេហើយ ចំណែកឯប្រុសម្នាក់នោះជាឪពុករបស់កូនក្នុងផ្ទៃ រីឯបងនិងនាងពួកយើងបានបញ្ចប់ទំនាក់ទំនងជាមួយគ្នាតាំងពី៤ឆ្នាំមុនមកម្ល៉េះ"ជុងហ្គុក និយាយរៀបរាប់យ៉ាងក្បោះក្បាយប្រាប់គ្រប់យ៉ាងទៅថេយ៉ុងដើម្បីកុំឱ្យគេយល់ច្រឡំទៀត
"ហេតុអ្វីក៏មិនប្រាប់"ថេយ៉ុង
"ក៏មកពីអូនមិនបានសួរនោះអី យ៉ាងមិចពេលនេះបងទំនេរហើយអូនព្រមដែរទេ"ជុងហ្គុក តបទៅវិញដោយមិនភ្លេចត្បកសួរទៅវិញទាំងបង្ហាញទឹកមុខច្រលើមថែមទៀតផង.
"មិនដឹងទេ ត្រូវមើលលើទង្វើសិនតើគួរឱ្យត្រូវគ្នាវិញឬអត់"ថេយ៉ុង ទាញទឹកក្រូចមកបឺតដោយមិនភ្លេចឆ្លើយតបទៅវិញទាំងញញឹមចេញមកយ៉ាងគួរឱ្យស្រឡាញ់ខុសពីពេលមុនៗដែលតែងតែធ្វើមុខស្មើ ហើយវាក៏ជាលើកទីមួយសម្រាប់ជុងហ្គុកក្នុងរយៈពេល៤ឆ្នាំនេះដែលបានឃើញស្នាមញញឹមរបស់ថេយ៉ុងម្តងទៀត
"អ៊ីចឹងបងនឹងបញ្ជាក់ឱ្យអូនឃើញ"ជុងហ្គុក តបទៅវិញដូចគ្នាយ៉ាងហោចណាស់ពេលនេះគេក៏មានឱកាសដែរចឹងសង្ឃឹមគឺប្រកដជាមានហើយ

គំនំុស្នេហ៍កូនភ្លោះ (ចប់)Donde viven las historias. Descúbrelo ahora