@. ភោជនីយដ្ឋាន
នៅក្នុងភោជនីយដ្ឋានធំមួយមានមនុស្សធំប្រាំមួយនាក់ស្រីម្នាក់ប្រុសមាឌស្តើង២នាក់និងមាឌក្រាស់បីនាក់ព្រមជាមួយក្មេងប្រុសអាយុប្រហែល៣និង៤ឆ្នាំបីនាក់ដូចជាកំពុងតែអង្គុយចាំអ្នកណាម្នាក់អ៊ីចឹង
"ហឹម ពេលណាទើបជុងហ្គុកមកទៅយូរហើយណា៎"ជីមីន អង្គុយបណ្តើរមើលនាឡិការបណ្តើររងចាំជុងហ្គុកចាំឡើងជិតមួយម៉ោងហើយមិនទាន់ឃើញមកទៀតឃ្លានក៏ឃ្លាន
"ចាំបន្តិចទៅបន្តិចទៀត គឺមកហើយ"យុនហ្គី និយាយឡើងព្រោះដឹងថាបន្តិចទៀតច្បាស់ជាមកបើមិនមកជិងហ្គុកគឺខលមកប្រាប់ហើយពេលនេះប្រហែលជាកំំពុងនៅតាមផ្លូវផងក៏មិនដឹង
"ហឹម គិតទៅជុងហ្គុកក៏គួរឱ្យអាណិតណាស់ដែរ៤ឆ្នាំហើយនៅមិនព្រមភ្លេចថេយ៉ុងទៀត"ភ្លាមនោះមីរ៉ាក៏ពោលឡើងទទួលស្គាល់ថាពេលដែលដឹងដំណឹងថាយូរីនជាមិត្តសម្លាញ់ស្លាប់ព្រោះតែជុងហ្គុកគឺពិតជាខឹងនឹងនាយពិតមែនតែគិតឱ្យសព្វៗទៅពេលនេះបែរជាយល់ថានាយគួរឱ្យអាណិតទៅវិញទេសុខចិត្តផ្តាច់ពាក្យដើម្បីបាននៅជាមួយថេយ៉ុងតែចុងក្រោតថេយ៉ុងមកគឺដើម្បីសងសឹកនាយតែប៉ុណ្ណោះរហូតមកទល់ពេលនេះរយៈពេល៤ឆ្នាំហើយនាយនៅតែមិនទាន់បំភ្លេចថេយ៉ុងបានទៀត
"ពិតមែនហើយ មិនដឹងថាពេលណាថេយ៉ុងគេមកវិញទេ"ជីន
"តែបើគេមកវិញតើយ៉ាងមិចយ៉ាងណាក៏ដូចតែគ្នាអាចថាមិនបង្ហាញខ្លួនគឺល្អសម្រាប់ជុងហ្គុកក៏ថាបាន ព្រោះគេមកមិនមែនស្រឡាញ់ជុងហ្គុក គេមិចនឹងអាចស្រឡាញ់ជុងហ្គុកទៅថាមិនត្រូវធ្វើឱ្យជុងហ្គុកឈឺជាងមុនក៏ថាបាន"ណាមជូន
"បងកុំចេះតែនិយាយ ទោះបីជាថេយ៉ុងមកដើម្បីសងសឹកជុងហ្គុកក៏ពិតមែនតែអូនអាចមើលដឹងគេស្រឡាញ់ជុងហ្គុកពិតមែនមិនបានសម្តែងទេ"ជីន និយាយមកភ្លាមទោះបីជាថេយ៉ុងនិយាយថាមកដើម្បីសងសឹកក៏ពិតមែនប៉ុន្តែគេជាមិត្តនឹងគ្នាទោះបីជាស្គាល់គ្នាបានតែប៉ុន្មានខែក៏ពិតមែនប៉ុន្តែគេអាចមើលដឹងថាថេយ៉ុងស្រឡាញ់ជុងហ្គុកហើយស្រឡាញ់ខ្លាំងទៀតផង
"ប៉ុន្តែខ្ញុំគិតដូចអាជូនណា៎ បើគេស្រឡាញ់ជុងហ្គុកពិតមែនមិនមែនទៅចោល៤ឆ្នាំហើយសូម្បីតែដំណឹងបន្តិចក៏មិនផ្តល់ដឹងនោះទេ"ហូស៊ុកដែលស្ងាត់មកជាយូរក៏និយាយឡើងយល់ស្របនឹងគំនិតរបស់មិត្ត
"តែអូនគិតដូចជីន/ខ្ញុំក៏ដូចគ្នា"មីរ៉ានិងជីមីន
"បានហើយៗ ឈប់និយាយដើមវាទៅនោះមកហើយ តែអ៎េ វាពរកូនអ្នកណាគេមកនឹងមើលទៅមុខដូចវាដល់ហើយដូចឪនិងកូនអ៊ីចឹង"ភ្លាមនោះស្រាប់តែយុនហ្គីក្រឡេកភ្នែកទៅឃើញជុងហ្គុកដើរចូលមកថែមទាំងពរលីវ៉ុនមកទៀតផងតែមិនឃើញមានអ្នកណាទៀតទេគឺព្រោះតែមុននេះថេយ៉ុងសុំចូលបន្ទប់ទឹកសិនចាំតាមមកតាមក្រោយនោះអី
"ជុងហ្គុក នេះជាកូនអ្នកណាមុខដូចឯងដល់ហើយ?"ហូស៊ុក
"ពិតមែនហើយមុខដូចលោកណាស់ មិនមែនជាកូនលោកទេដឹង"ជីមីន និយាយបែបលេងបន្លំមែនព្រោះមើលទៅគួរឱ្យសង្ស័យពេកមិខដូចពុំតែមួយទៅហើយ
"ត្រូវហើយអ្នកទាំងអស់គ្នានិយាយមិនខុសទេ លីវ៉ុនជាកូនរបស់យើង"ជុងហ្គុក ដាក់លីវ៉ុនអង្គុយនៅតុក្បែរខ្លួនមុននឹងពោលឡើងទាំងញញឹមតិចៗតែវាបែរជាបង្កការភ្ញាក់ផ្អើលដល់អ្នកដែលស្តាប់ទៅវិញ
"ស្អីគេកូន?"ទាំងអស់គ្នាបន្លឺឡើងព្រមគ្នាស្ទើរមិនគួរឱ្យជឿនូវចមហលើយដែលបានឮ
"ចុះឯងទៅមានកូនជាមួយអ្នកណា៎ហ៎ាស មិញនេះយើងខំតែអាណិត"ណាមជូន គេខំតែអាណិតដែលនៅខូចចិត្តម្នាក់ឯងមិនព្រមមានអ្នកណាតែដល់ឥឡូវបែរជាមកប្រាប់គេថាមានកូនមួយទៅវិញអ្នកណាមិនភ្ញាក់ផ្អើល
"បន្តិចទៀតនឹងដឹងហើយ គេក៏មកដែរ"ជុងហ្គុកនិយាយទាំងញញឹមតិចៗ ។ មានឆ្ងល់ទេថាហេតុអ្វីពេលលីវ៉ុនឮជុងហ្គុកនិយាយថាខ្លួនជាកូនរបស់គេហើយលីវ៉ុនបែរជាមិនភ្ញាក់ផ្អើលមិនសួរនាំអ្វីតាមទម្លាប់គេរាលើដងឱ្យតែឆ្ងល់គឺតែងតែសួរនោះគឺមកពី
KAMU SEDANG MEMBACA
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fiksi Penggemarជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...