@.ព្រឹកថ្ងៃថ្មី
នៅក្នុងបន្ទប់ដ៏ធំទូលាយដែលមានមនុស្សពីរនាក់គេងឱបគ្នាយ៉ាងស្អិតរមួតដូចជាអស់កម្លាំងណាស់ចឹងតែនិយាយនេះក៏ត្រូវដែរដោយសារតែអ្នកទាំងពីរគឺទើបតែបញ្ចប់សង្គ្រាមស្នេហ៍ជាមួយគ្នានៅម៉ោង២ទៀបភ្លឺនេះឯង ហើយបើមើលសភាពបន្ទប់វិញមិនបាច់និយាយទេគឺរញ៉េរញ៉ៃពេញនឹងឯងឯងសុទ្ធតែខោអាវមានតាំងពីផ្លូវចូលមករហូតដល់គ្រែគេងឯណោះ
"ភ្ញាក់ឡើង ក្មេងកម្ចិល"នាយកម្លោះចនជុងហ្គុកស្រដីឡើងទាំងសម្លេងស្រទន់ទៅកាន់អ្នកម្ខាងទៀតដែលគិតតែពីសម្ងំគេងកើយទ្រូងរបស់នាយមិនកម្រើកទៅណាសោះ
"ហឹម ងងុយណាស់កំុរំខាន"ថេយ៉ុង និយាយតិចៗដោយកាយវិការខ្ចិលច្រអូសមិនខ្ចីបើកភ្នែកហើយសសុលខ្លួនចូលទៅក្នុងទ្រូងអ្នកម្ខាងទៀតធ្វើឱ្យជុងហ្គុកអត់មិនបាននឹងឱនទៅថើបខ្សឺតៗ
"បើចឹងគេងបន្តទៀតចុះ បងទៅរៀនមុនហើយណា៎"ជុងហ្គុកធ្វើជានិយាយដូចជាកំពុងតែចង់ទៅចោលគេមែនអញ្ចឹងទាំងដែលការពិតគ្រាន់តែចង់មើលសកម្មភាពក្មេងកម្ចិលតើមានប្រត្តិកម្មយ៉ាងមិចពេលដែលឮបែបនេះ
"អា~មិនបានទេក្រោកហើយៗ"គ្រាន់តែឮថាទៅចោលភ្លាមអាល្អិតស្ទុះងើបអង្គុយភ្លែតមិនខ្វល់ពីអ្វីទាំងអស់ធ្វើឱ្យនាយកម្លោះដែលដែលបានពញ្ញាក់គេមិញនេះសើចហួសចិត្តមិនស្ទើរទេ
"នេះបងលេងលេងសើចនឹងអូនមែនទេ អូ៎យ"ថេយ៉ុងក្រោយឃើញអ្នកម្ខាងទៀតគិតតែពីសើចខ្លួនហើយ កើតចិត្តមួម៉ៅមួយរំពេចប្រុងថានឹងងើបទៅប្រដៅឱ្យដឹងដៃហើយតើតែមិនទាន់ទាំងបានងើបផងក៏ត្រូវថ្ងូរចេញមកដោយការឈឺចាប់នៅផ្នែកខាងក្រោមត្រង់កន្លែងផ្សាភ្ជាប់នោះយ៉ាងដំណំ
"អូនយ៉ាងមិចហើយ"ជុងហ្គុក ក្រោយពីឃើញបែបនេះក៏ផ្តូរទឹកមុខពីសើចមកជាព្រួយបារម្ភភ្លាមហើយរត់ទៅសួរថេយ៉ុងក្រែងមានមិនស្រួលត្រង់ណានឹងអាចជួយបានឬអត់
"គឺឈឺនឹងហើយ នៅមានមុខមកសួរទៀត"ថេយ៉ុង សម្លក់ទៅអ្នកម្ខាងទៀតគិតទៅមើលធ្វើឱ្យគេឈឺប៉ុណ្ណឹងហើយនៅមកសួរធ្វើមិនដឹងរឿងទៀតគួរឱ្យខឹងដែរទេ
"គឺបងសុំទោស ម៉ោះចាំបងបី"និយាយចប់ជុងហ្គុកក៏ទាញកន្សែងពោះគេមកស្លផករួចទើបងើបបីរាងតូចដែលមានអាវសឺមីពណ៌សរបស់នាយដែលពាក់ឱ្យគេពេលទើបតែបញ្ចប់សង្គ្រាមនោះដើរសំដៅទៅបន្ទប់ទឹកតែម្តង
"ឱ្យបងងួតឱ្យទេ"ជុងហ្គុក ពេលចូលមកដល់ក្នុងបន្ទប់ទឹកក៏បោះសម្តីមួយម៉ាត់ធ្វើឱ្យអ្នកដែលស្តាប់ឮហើយថ្ពាល់ចាប់ឡើងក្រហមភ្លាមៗតែម្តង
"មិនបាច់ទេអូនងួតខ្លួនឯងបានបងចេញទៅសិនទៅ"ថេយ៉ុង
"នៅអៀនទៀតមែនទេ មិនបាច់អៀនទេខ្លួនប្រាណអូនកន្លែងណាដែលបងមិនបានឃើញមិនបានប៉ះនោះបើកាលពីយប់មិញពួកយើង..."ជុងហ្គុក ចាប់ផ្តើមរៀបរាប់តែមិនទាន់ទាំងបានប៉ុន្មានផង
"យ៉ា~ចន ជុងហ្គុក ឆាប់បិទមាត់របស់បងភ្លាម"ថេយ៉ុងដោយទ្រាំស្តាប់អ្នកខាងនោះនិយាយតទៀតលែងបានចាប់ផ្តើមស្រែកឡើងភ្លាមៗអ្នកណាមិនអៀនមិនខ្មាសនោះមកនិយាយចឹងៗអីសមតែស៊ីកណ្តាប់ដៃតើ
"បងនិយាយការពិតតើ"ជុងហ្គុក ធ្វើមុខម៉ក់ៗគេនិយាយការពិតសោះមកស្រែកឱ្យគេដែរអាងតែគេស្លូត
"នៅមិនបិទមាត់ទៀត"ថេយ៉ុង លើកនេះធ្វើម្ខកាចម្តងបណ្តាលឱ្យជុងហ្គុកបិទមាត់ជិតឈឹងតែម្តង
"ចុះឱ្យគេងូតជាមួយអត់ចុះ"ជុងហ្គុក ធ្វើមាត់ស្រួចៗដូចកូនក្មេងគួរឱ្យអាណិតដាក់ថេយ៉ុងបំណងចង់ឱ្យគេយល់ព្រមឱ្យនៅជាមួយតែសុំចូលរួមសោកស្តាយផងថេយ៉ុងត្រូវថេយ៉ុងដេញម្តងទៀតហើយ
"មិនបាច់ទេ ខ្ញុំចេះងូតខ្លួនឯងហើយបងទៅចាំនៅខាងក្រៅចាំងូតតាមក្រោយ បើមិនចឹងទេទៅងូតនៅបន្ទប់បងក៏បានដែរ"ថេយ៉ុង និយាយដោយដាច់អហង្ការធ្វើឱ្យជិងហ្គូយកអស់ពាក្យតបហើយក៏ដើរចេញទៅដោយមិនភ្លេចលួចរអ៊ូតិចមិនឱ្យអ្នកម្ខាងទៀតស្តាប់ឮ
"ចិត្តអាក្រក់សុំងូតជាមួយផងក៏មិនបាន"
أنت تقرأ
គំនំុស្នេហ៍កូនភ្លោះ (ចប់)
أدب الهواةជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...