ព្រឹកថ្ងៃថ្មីក៏បានមកដល់ម្តងទៀតហើយថ្ងៃនេះក៏ដូចសព្វដងចឹងគឺក្រោពីព្រលឹមដើម្បីរៀបចំខ្លួនទៅសាលារៀនតែអ្វីដែលចម្លែកនោះគឺក្រុមកម្ល៉ោះសង្ហារបស់យើងគឺបើកឡានម្នាក់មួយ តែសូមប្រាប់ចុះថាមួយឡានមិនមែនជិះតែម្នាក់ឯងទេគឺឡានមួយជិះគ្នា២នាក់គ្រប់ឡានតែម្តង ចំណែកឯក្រុមកម្ល៉ោះតូចនិងស្រីក្រមុំវិញក៏មិនបានជិះម៉ូតូទៀតដែរគឺជិះឡានជាមួយនឹងកម្ល៉ោះៗសង្ហារយើងនឹងឯង ធ្វើឱ្យសិស្សសាលាគ្រប់គ្នានាំគ្នាជ្រួលជ្រើមគ្រប់គ្នាព្រោះមិនធ្លាប់ឃើញទិដ្ឋភាពបែបនេះពីមុនមកទេ
"វ៉ាវ ពួកសិស្សច្បងមកជាមួយគ្នា ឬមួយពួកគាត់ទាក់ទងគ្នាទេដឹង"
"មែនហើយៗ ជាពិសេសគឺសិស្សច្បងថេយ៉ុងនិងសិស្សច្បងជុងហ្គុកឃើញមកជាមួយគ្នាតាំងពីម្សិលមិញម្ល៉េះប្រហែលជាទាក់ទងគ្នាមែនហើយ"
"បើបែបនេះមែនតើបានយូរប៉ុណ្ណាទៅណ៎ បើសិស្សច្បងជុងហ្គុកព្រានម្លឹងៗ"
"តែសិស្សច្បងថេយ៉ុងក៏ស្អាតដែរស្អាតជាងស្រីទៅទៀតហើយនេះជាលើកទីមួយហើយដែលសិស្សច្បងជុងហ្គុកទាក់ទងមនុស្សប្រុស យើងគិតថាប្រហែលជាលើកចុងក្រោយដូចគ្នា"
"បើបែបនោះមែនល្អណាស់មើលទៅសមគ្នាណាស់ យើងកំពុងតែចង់ហ្ស៊ីបគូរនឹងផង(ហ្វេនbl)"
"ឯងនេះ"
"ក៏ពិតមែននោះអីមើលទៅសមគ្នាណាស់"ទាំងនេះហើយជាពាក្យសម្តីដែលពួកទាំងនោះនិយាយ"ហេតុអ្វីក៏ថ្ងៃនេះពួកគេមើលមកយើងច្រើនម្ល៉េះ"ថេយ៉ុង ដែលដើរមកជាមួយនឹងជុងហ្គុកស្រាប់តែមានអារម្មណ៍ថាចម្លែកៗភ្លាមមើលចុះសិស្សទាំងអស់សម្លឹងមើលពួកគេមិនដាក់ភ្នែកទេមិនដឹងជាក្នុងចិត្តកំពុងតែគិតអ្វីទេ
"កុំខ្វល់អី មកពីអូនស្អាតនឹងហើយទើបគេមើលនោះ"ជុងហ្គុក
"ឆ្កួត"ថេយ៉ុង គ្រាន់តែឮគេនិយាយបែបនេះភ្លាមថ្ពាល់ទាំងសងខាងចាប់ផ្តើមក្រហមភ្លែតតែម្តង
"បងនិយាយពោតមែនណា"ជុងហ្គុក
"បានហើយនៅញ៉ែគ្នាដល់ណាទៀត លើសជាតិស្ករឥឡូវហើយ"ជីមីន ចូលមកនិយាយកាត់ថ្វីត្បិតតែគេមិនចង់ឱ្យថេយ៉ុងទៅពាក់ព័ន្ធជាមួយនឹងជុងហ្គុកក៏ពិតមែនតែក៏មិនអាចហាមបានដែរព្រោះទើបតែស្គាល់គ្នាហើយណាមួយវាជាសិទ្ធរបស់ថេយ៉ុងដែរទើបមិនអាចហាមបាន ណាមួយបើថេយ៉ុងអាទាក់ទងជាមួយជុងហ្គុកបានគេក៏អាចទាក់ទងជាមួយយ៉ុនហ្គីបានដូចគ្នាដែរ
"បងយ៉ុនហ្គីនៅខាងនោះឱ្យគាត់ជូនទៅពេទ្យទៅ"ថេយ៉ុង មិននិយាយតែមាត់ថែមទាំងចង្អុលទៅយ៉ុនហ្គីដែលកំពុងតែដើរតាមពីក្រោយគេ
"ឆឹស ខ្ជិលនិយាយជាមួយឯងណាស់ទៅមុនហើយ"ជីមីន និយរួចក៏ដើរខ្ទើតចូលទៅក្នុងថ្នាក់បាត់ទុកឱ្យមិត្តភក្តិរបស់គេដើរតាមពីក្រោយ ហើយក៏នៅអង្គុយរៀនរហូតដល់ម៉ោងចេញទៅផ្ទះទើបនាំគ្នាណាត់ញ៉ាំអាហារជុំគ្នាម្តង
VOCÊ ESTÁ LENDO
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanficជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...