"ថេយ៉ុងថ្ងៃនេះទៅដើរលេងជាមួយគ្នាទេ"បន្ទាប់ពីអង្គុយរៀនរយៈពេលពេញមួយថ្ងៃរួចមកក៏ដល់ម៉ោងត្រូវចេញទៅផ្ទះល្មម ពេលចេញមកដល់ខាងក្រៅទើបជុងហ្គុកសួរទៅកាន់អ្នកដែលដើរចេញមកទន្ទឹមនឹងខ្លួនតម្រង់ទៅរកឡានជាមួយគ្នាព្រោះមិត្តភក្តិគេចេញទៅមុនអស់ហើយ(ដោយសារថ្ងៃនេះម៉ូតូខូចទើបទៅជាមួយមិត្តភក្តិជុងហ្គុកអស់ )ដោយចាំឱ្យថេយ៉ុងទៅជាមួយជុងហ្គុកព្រោះគេជិះតែម្នាក់ឯងណាមួយពេលមកក៏មកជាមួយគ្នាដែរក៏ជាឱកាសសម្រាប់ជុងហ្គុកនិងថេយ៉ុងនៅតែ២នាក់ដូចគ្នា
"ចឹងក៏បានដែរ តែពួកយើងទៅតែ២នាក់ទេហ៎?"ថេយ៉ុង
"គឺពិតមែនហើយព្រោះមិត្តភក្តិរបស់ពួកយើងទៅអស់ហើយ ឬមួយក៏ថេយ៉ុងមិនទុកចិត្តខ្ញុំ"ជុងហ្គុកនិយាយទាំងឱនមុខចុះរបៀបអន់ចិត្ត
"មានឯណា ខ្ញុំគ្រាន់តែសួរធម្មតាតើ ចឹងពួកយើងឆាប់ទៅ"ថេយ៉ុង ប្រញាប់និយាយកតា់ភ្លាមធ្វើឱ្យជិងហ្គុកងើបមកញញឹមពេញចិត្តវិញ
"តោះ"និយាយរួចជុងហ្គុកដើរទៅបើទ្វាឡានឱ្យថេយ៉ុងរួចទើបដើរទៅបើកនៅកន្លែងរបស់ខ្លួនវិញហើយក៏បើកចេញទៅ កាយវិការរបស់ពួកគេគឺស្និទ្ធស្នាលខ្លាំងណាស់បើអ្នកមិនដឹងអាចគិតថាជាសង្សារក៏ថាបានមកដល់កន្លែងដើរលេងជុងហ្គុករកកន្លែងចតឡានស្រួលបួលរួចទើបចេញមកមកដើរលេងវិញ
"ជុងហ្គុក យើងទៅទិញស្ករសំឡីទៅ នោះ"ថេត៉ុងនិយាយរួចក៏អូសដៃជុងហ្គុកទៅតែម្តងព្រោះគេខានញ៉ាំវាយូរដែរហើយបើជ្រុលជាឃើញទៅហើយកុំឱ្យខាតជើងទិញតែម្តងទៅ
"ហេតុអ្វីធ្វើមុខបែបនេះ មិនដែលញ៉ាំវាទេហេស៎?"ថេយ៉ុង ពេលទិញរួចហើយក៏ហុចឱ្យជុងហ្គុកមួយព្រោះគេទិញមក២តែមើលទៅជុងហ្គុកដូចជាមិនចង់ញ៉ាំវាសោះគិតតែពីសម្លឹងមើលដូចជារបស់នឹងញ៉ាំមិនកើតចឹងទើបសួរឡើងកាត់ចម្ងល់របស់គេ
"គឺពិតមែនហើយខ្ញុំមិនដែលញ៉ាំរបស់បែបនេះទេ"ជុងហ្គុក ងក់ក្បាលបញ្ជាក់ថាគេមិនដែលញ៉ាំរបស់បែបនេះពីមុនមកទេព្រោះគ្រួសាររបស់គេតឹងរឹងណាស់សូម្បីតែរបស់ហូបចុកក៏កំណត់ឱ្យនាយដែរទើបតែពេលធំឡើងនេះទេដែលអាចមានសេរីភាពកំណត់អ្វីដោយខ្លួនឯងបានខ្លះ
"មិនធ្លាប់ញ៉ាំចឹងសាកមើលទៅឆ្ងាញ់ណាស់ណា នេះញ៉ាំទៅ"ថេយ៉ុង មិននិយាយតែមាត់នៅបេះមកបញ្ចុកគេទៀត
"យ៉ាងមិចដែរឆ្ងាញ់ទេ"ថេយ៉ុងប្រញាប់ទាមទារចម្លើយមកភ្លាមពេលដែលនាយដាក់ចូលទៅក្នុងមាត់បានមួយម៉ាត់ហើយ
"អឹម ឆ្ងាញ់ណាស់ តែផ្អែមបន្តិច"ជុងហ្គុក
"ស្ករសំឡីប្រាកដជាផ្អែមហើយ"ថេយ៉ុង និយាយរួចក៏យកស្ករសំឡីនោះមកញ៉ាំបន្តចំណែកនាយក៏ដូចគ្នាហើយពួកគេក៏បន្តដើរមើលនេះមើលនោះជារឿយៗថែមទាំងកាន់ដៃគ្នាទៀតផង
"ថេយ៍ចង់បានតុក្តតាទេ?"ជុងហ្គុក ក្រោដើើមកដល់កន្លែងបាញ់កាំភ្លើងយកតុក្តតាក៏សួរទៅថេយ៉ុងភ្លេតក្រែងលោថាគេចង់បាន
"ចង់ ចង់បានតើ តែដៃខ្ញុំមិនត្រង់ទេបាញ់មិនត្រូវទេ"ថេយ៉ុង ធ្វើមុខជូរហួញព្រោះគេមិនសូវជាចេះបាញ់កាំភ្លើងប៉ុន្មានទេ តែ អេ៎និយាយថាមិនសូវចេះមិនត្រូវទេនិយាយថាមិនចេះតែម្តងទើបត្រូវព្រោះបើឱ្យបាញ់១០គ្រប់ច្បាស់ណាស់ថាខុសទាំង១០សូម្បីតែបញ្ឆាកបន្តិចក៏មិនដែរ
"ចឹងចាំខ្ញុំបាញ់ឱ្យ"ជុងហ្គុកនិយាយរួក៏ដើរទៅយកកាំភ្លើងសម្រាប់បាញ់យកមកបាញ់យកៗតែម្តងមួយគ្រាប់ណាក៏មិនឱ្យខុសដែរ(ខុសមិចបើកូនម៉ាហ្វៀហ្វឹកហាត់តាំពីក្មេងហើយនឹង🙄)រហូតដល់សល់១គ្រាប់ចុងក្រោយទើបឈប់បាញ់ហើយងាកមកសួរថេយ៉ុងវិញ
"ថេយ៍ចង់បាញ់ដែរទេ?"ជុងហ្គុក
"ប៉ុន្តែខ្ញុំអត់ចេះបាញ់ទេ"ថេយ៉ុងនិយាយទាំងធ្វើមាត់ស្រួចៗគួរឱ្យស្រឡាញ់ធ្វើឱ្យអ្នកម្ខាងទៀតឃើញហើយសឹងតែទ្រាំមិនបាននេះណាបើជាសង្សារចាប់ក្រញិចឱ្យដឹងដៃចន ជុងហ្គុក ម្តងឱ្យតែពូកែធ្វើខ្លួនគួរឱ្យស្រឡាញ់បែបនេះ(ថេយ៍ហា ប្រយ័ត្នតិចកុំធ្វើខ្លួនគួរឱ្យស្រឡាញ់ពេកប្រយ័ត្នបិុគុកចាប់ញិចបាត់គ្រាន់តែប្រាប់ទេណា🤗)
"មិនអីទេចាំខ្ញុំជួយ"និយាយរួចជិងហ្គុកក៏ហុចកាំភ្លើងឱ្យទៅថេយ៉ុងរួចគេក៏ដើរទៅពីក្រោយដើម្បីជួយតម្រង់ឱ្យត្រង់ចំណែកថេយ៉ុងក៏ផ្ចង់អារម្មណ៍ទៅតាមជាមួយដែរតែមិនបានចាប់អរម្មណ៍នឹងអ្នកដែលកំពុងជួនោះទេ រួចហើយក៏កេះកៃតែម្តង
"យេ ត្រូវហើយខ្ញុំបាញ់ត្រូវហើយខ្ញុំបាញ់ត្រូវហើយនោះ"ថេយ៉ុងហេតុតែមិនដែលបាញ់ត្រូវពេលបាញ់ត្រូវម្តងលោតផងអីផងចង្អុលប្រាប់គេផងរួចទើបងាកមកឱបជុងហ្គុកទាំងភ្លេចខ្លួនធ្វើឱ្យនាយរាងភាំងបន្តិចដែររួចក៏ឱបតបទៅវិញទាំញញឹមដូចគ្នា
"គឺ អឺ សុំទោសមិញនេះខ្ញុំរំភើបពេកទើបឱបលោកបែបនេះ សុំទោសផង"ថេយ៉ុង ធ្វើរឹកពារអឹមអៀនព្រោះមិញនេះពិតជារំភើបរហូតដល់ភ្លេចខ្លួនពិតមែន
"មិនអីទេថេយ៍ភ្លេចខ្លួនបែបនេះច្រើនដងក៏បាន"ជុងហ្គុក
"ហាស?"ថេយ៉ុង
"គឺមិនមែនទេខ្ញុំចង់មានន័យថាខ្ញុំមិនបានថាអ្វីទេ"គ្រាន់តែគេចាប់ចំចំណុចភ្លាមប្រញាប់ប្តូរពាក្យយ៉ាងលឿន
"អ៎រ "ថេយ៉ុង
"ចឹងពួកយើងទៅមុខបន្តទៀតទៅ"ជុងហ្គុកនិយាយចប់ក៏ដើរទៅព្រមគ្នាជាមួយថេយ៉ុង
"ជុងហ្គុក ខ្ញុំឃ្លានហើយ"ថេយ៉ុង ធ្វើមុខស្រួចៗពេលដើរមកដល់ហាងអាហារមួយហើយក៏ប្រាប់ទៅនាយកម្ល៉ោះ
"បានចឹងយើងចូលទៅញ៉ាំអីទៅ"ហើយពួកគេក៏នាំគ្នាចូលទៅហាងនោះទាំង២នាក់ទៅ
"វ៉ាវ សុទ្ធតែជារបស់ឆ្ងាញ់ៗ បងខ្ញុំយក#&£€¢* ប៉ុណ្ណឹងចុះ"ថេយ៉ុងក្រោយមើលមីនុយឃើញសុទ្ធតែជារបស់ឆ្ងាញ់ៗទើបកម្មង់យកៗមិនក្រោម១០មុខទេ
"ថេយ៍កម្មង់ច្រើនបែបនេះញ៉ាំអស់ដែរមែនទេ"ជុងហ្គុក អត់ឆ្ងល់មិនបានក៏លើកមកសួរកម្មង់ច្រើនយ៉ាងៗនឹងគ្នាប្រាំនាក់ញ៉ាំមិនអស់ផងហើយនេះមកតែ២នាក់នឹង
"ប្រាកដជាអស់ហើយ ខ្ញុំញ៉ាំច្រើនណាស់ណា"ថេយ៉ុង
""ចុះមិនខ្លាចធាត់ទេអី?"ជុងហ្គុក
"ខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំញ៉ាំមិនធាត់ផង"ថេយ៉ុង មានអីត្រូវខ្លាចបើញ៉ាំមិនធាត់ខ្លាចធាត់ធ្វើអី
"អាហារមកដល់ហើយចា៎ស សូមទទួលទានដោយរីករាយ"អ្នកបម្រើក៏បានលើកអាហារមកដល់ហើយក៏និយាយយ៉ាងគួរសមទៅកាន់ភ្ញៀវបន្ទាប់បន្ទាប់មកក៏ដើរចេញទៅបាត់ទុកឱ្យភ្ញៀវទទួលទានអាហាររួចរាល់រាល់ហើយក៏ទៅអង្គុយមើលទឹកទន្លេនៅមាត់ទន្លេហានបន្ត
"ថេយ៍"អង្គុយសុខៗស្រាប់តែជុងហ្គុកបន្លឺហៅឈ្មោះរបស់អ្នកម្ខាងទៀតដែលអង្គុយក្បែរនេះដែលគិតតែពីយកប្រហិតចង្កាក់ទើបតែទិញតាមផ្លូវមុននេះយកមកញ៉ាំឡើងប៉ោងមាត់ទៅហើយ(គិតទៅយាយបិុនឹងមាត់រវល់រហូតហ្មងអាងតែញ៉ាំមិនធាត់😡)
"ហឹម"ថេយ៉ុង
"គឺខ្ញុំមានរឿងចង់ប្រាប់ថេយ៍"ជុងហ្គុក
"រឿងអ្វី?"ថេយ៉ុង លើកចិញ្ចើមសួរ
"ខ្ញុំ គឺ គឺខ្ញុំ ខ្ញុំ គឺ"ជុងហ្គុករដាក់រដុបនិយាមិនចេញ
"និយាយមក នៅគឺខ្ញុំ ខ្ញុំគឺនឹងហើយ"ថេយ៉ុង
"គឺខ្ញុំ ខ្ញុំស្រលាញ់ថេយ៍"ជុងហ្គុក ធ្វើរឹកពារអឹមអៀននិយាយតាមត្រង់ចុះគេមិនដែលធ្វើបែបនេះពីមុនមកដាក់អ្នកណាទេត្រូវនិយាយនិយាយភ្លាមមិនដូចពេលនេះទេ
"..."ស្ងាត់គ្មានសម្លេងឆ្លើយតប ថេយ៉ុងមិននិយាយអ្វីទាំងអស់គិតតែពីសម្លឹងមើលមុខនាយមិនដាក់ភ្នែកនេះគេងាយស្រឡាញ់ជាងការរំពឹងទុករបស់គេទៅទៀត
"មិនអីទេ ថេយ៍មិនយល់ព្រមក៏មិនអីដែរខ្ញុំយល់ពួកយើងទើបតែស្គាល់គ្នា សុំទោសផងពួកគួរតែទៅវិញទៅពេលនេះក៏យប់ណាស់ហើយ"ជុងហ្គុក និយាយរបៀបអន់ចិត្តនិងឱនមុកចុះរួចប្រុងនឹងដើរចេញទៅស្រាប់តែថេយ៉ុងហៅកាត់
"ឈប់សិន អ្នកណាថាខ្ញុំមិនស្រឡាញ់លោកនោះខ្ញុំក៏ស្រឡាញ់លោកដូចគ្នា"ថេយ៉ុង ឱកាសមកដល់ហើយចាំកាលទៀតព្រមតែម្តងទៅ
"ពិតមែនហេ៎ស?"ជុងហ្គុកគ្រាន់តែឮពាក្យរបស់ថេយ៉ុងភ្លាមប្រញាប់ងាកមកសួរយ៉ាងលឿនក្រែងលោមិញនេះស្តាប់ច្រឡំ
"អឹម"ថេយ៉ុង មិននិយាយអ្វីច្រើនក៏ងក់ក្បាលបញ្ជាក់ថាពាក្យដែលគេនិយាយមិញនេះគឺជាពាក្យពិត
"អរគុណៗ អរគុណណាស់"ជុងហ្គុក គ្រាន់តែបានចម្លើយភ្លាមក៏ស្ទុះទៅឱបគេភ្លែតតែនៅមិនទាន់ហ៊ានថើបទេព្រោះមិនទាន់មានការអនុញ្ញាត
"ពួកយើងទាក់ទងគ្នាទៅ"ជុងហ្គុកលែងចេញពីការឱបហើយក៏ឱនមកនិយាយជាមួយអ្នកដែលមានកម្ពស់ទាបជាងខ្លួនវិញ
"អឹម"ថេយ៉ុងងក់ក្បាលយល់ព្រមម្តងទៀតធ្វើឱ្យអ្នកកម្ល៉ោះកាន់តែសប្បាយចិត្តលើសដើមហើយក៏ឱបម្តងទៀតបន្តេងដៃជាងមុនដូចជាខ្លាចអ្នកណាមកឆក់យកទៅចឹង ចំណែកថេយ៉ងក៏ឱបតបវិញដូចគ្នារងចាំភាគបន្ត
ភាគនេះអត់មានកន្លែងកាច់កុងគ្នាទេគេស្វីតម្តងហើយ🤗 ហើយចង់និយាយថារឿងនេះផ្តោតសំខាន់ទៅលើតួជុងហ្គុកនិងថេយ៉ុង ដូច្នេះតួផ្សេងឬគូរផ្សេងចេញតែបន្តិចៗប៉ុណ្ណោះ
អរគុណសម្រាប់ការអានកុំភ្លេចចុចអាមួយអីផ្កាយនៅខាងក្រោមផង
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...