គំនុំស្នេហ៍កូនភ្លោះ ភាគ១១

2.8K 207 6
                                    

ថ្ងៃបន្ទាប់

ថ្ងៃនេះគឺដូចរាល់ដងអ្នកទាំងអស់គ្នាគឺទៅសាលាទាំងអស់គ្នាព្រមគ្នាដូចពីម្សិលមិញចឹងតែថាថ្ងៃនេះគឺមិនសូវមានអ្នកជ្រួលជ្រើមដូចពីម្សិលមិញទេព្រោះបានឃើញរួចទៅហើយ
"សួស្តីប្អូនៗ"ចូលមកដល់ក្នុងថ្នាក់បានមួយសន្ទុះគ្រូក៏ចូលមកដូចគ្នាព្រោះដល់ម៉ោងចូលរៀនដែរហើយ
"បាទ/ចា៎ស លោកគ្រូ"អ្នកទាំងអស់គ្នានិយាយព្រមគ្នា
"ដោយសារឆ្នាំនេះគឺជាឆ្នាំចុងក្រោយរបស់ពួកយើងដែរហើយពួកយើងក៏ជាសិស្សច្បងរបស់គេដែរ ហេតុដូច្នេះហើយហើយទើបលោកគ្រូចង់ឱ្យពួកយើងនាំប្អូនៗឆ្នាំទីមួយទៅចុះកម្មសិក្សាដូចគ្នា ដោយបែងចែកជាបួនក្រុម ហើយមួយក្រុមៗគឺមានមេក្រុមម្នាក់និងអនុប្រធានក្រុមម្នាក់ហើយក្នុងមួយក្រុមៗគឺយើងមានពណ៌ដំណាងក្រុមដូចគ្នា ដូច្នេះលោកគ្រូសុំចុចឈ្មោះប្រធានក្រុមនិងអនុប្រធានក្រុមហើយ"គ្រូនិយាយរួចក៏ចាប់ផ្តើមទាញបញ្ជីឈ្មោះតារាងចំណាត់ថ្នាក់មកមើលដើម្បីរើសប្រធាននិងអនុប្រធានក្រុម ព្រោះបើរើសអ្នកដែលពូកែៗមកធ្វើជាអ្នកគ្រប់គ្រងប្រហែលជាងាយស្រួល
"អូខេ ចឹងចនជុងហ្គុក មីនយ៉ុនហ្គី គីមណាមជូន ជុងហូស៊ុក ធ្វើជាប្រធានក្រុម ចំណែក គីមថេយ៉ុង ផាកជីមីន គីមស៊ុកជីន និងខាងមីរ៉ា ធ្វើជាអនុប្រធាន ដូចច្នេះអ្នកទាំងប្រាំបីឡើងមកចាំមកអ្នកណាបានពណ៌ដូចគ្នាគឺនៅក្រុមជាមួយគ្នាចំណែកឯកូនក្រុមចាំចាប់ជុំគ្នា"គ្រូហៅឈ្មោះរួចហើយទើបប្រាប់ដោយឱ្យអ្នកទាំងប្រាំបីឡើងទៅចាប់ក្រដាសដែលមានសរសេរពណ៌របស់ក្រុមជាមួយគ្នាដោយមានពីរកែវសម្រាប់ប្រធាននិងអនុប្រធាន ចំណែកកូនក្រុមចាំពេលជុំគ្នាចាំចាប់ជាមួយគ្នា ហើយមូលហេតុដែលគាត់រើសយកពួកគេមិនមែនគ្រាន់តែរៀនពូកែតែមួយមុខទេបើមិនចឹងគាត់រើសថ្នាក់ផ្សេងទៀតក៏បាន តែដោយសារតែមើលឃើញពីសមត្ថាភាពគ្រប់គ្រងក្រុមនិងភាពហ្មត់ចត់របស់ពួកគេទើបគាត់ជ្រើសរើសទោះបីជាពេលខ្លះពួកគេលេងសើចពិតមែនតែពេលធ្វើអ្វីមួយច្បាស់លាស់ល្អណាស់(លើកលែងតែរឿងស្រីដែលមិនច្បាស់លាស់:ចំពោះបិុគុក)
"អា៎ ចាប់រួចហើយមែនទេ ចឹងលោកគ្រូសុំមើលក្រដាស់បន្តិចថេយ៉ុងបានក្រុមជាមួយជុងហ្គុកក្រុមក្រហម ជីមីនជាមួយយ៉ុនហ្គីក្រុមលឿង ស៊ុកជីនជាមួយណាមជូនក្រុមបៃតង ចំណែកមីរ៉ាជាមួយហូស៊ុកក្រុមខៀវ ពិបាកបន្តិចហើយណាព្រោះយើងជាស្រីតែម្នាក់ឯង"ក្រោយពេលពួកគេចាប់ក្រដាស់រួចហើយគ្រូក៏យកក្រដាស់មកមើលនិងប្រកាសក្រុមនិងពណ៌ក្រុមឱ្យអ្នកគ្រប់គ្នាដឹងហើយទើបងាកមកនិយាយជាមួយមីរ៉ាវិញព្រោះក្នុងចំណោមអ្នកទាំងប្រាំបីនាងជាស្រីតែម្នាក់ឯងពិតមែន
"ចា៎សមិនអីទេលោកគ្រូ"មីរ៉ា
"បាទចឹងថ្ងៃនេះពួកយើងសម្រកចុះណាណាគ្រូចូលមកប្រាប់តែប៉ុណ្ណឹងទេព្រោះត្រូវទៅប្រាប់ថ្នាក់ផ្សេងទៀត ហើយកុំភ្លេចណាត្រូវរៀបចំទៅនៅថ្ងៃអាទិត្យនេះហើយ"និយាយរួចគ្រូក៏ដើរចេញទៅដើម្បីប្រាប់សិស្សថ្នាក់ផ្សេងៗនិងសិស្សឆ្នាំទី១

គំនំុស្នេហ៍កូនភ្លោះ (ចប់)Where stories live. Discover now