គំនុំស្នេហ៍កូនភ្លោះ ភាគ៣៣

2.9K 180 5
                                    

@. ថ្ងៃថ្មី

នៅក្នុងភូមិគ្រឹះដ៏ធំមួយថ្ងៃនេះមានសភាពរញ៉េរញ៉ៃខុសពីធម្មតាដោយសារតែមានក្មេងប្រុសកំពូលរពឹសម្នាក់នៅក្នុងនឹងដែរ
"មានរឿងអ្វីហាស់ ហើយអ្នកណាស្រែកឡូឡាអីនៅទីនេះ"លោកចនចុះមកពីខាងលើមកស្រែកឱ្យពួកអ្នកបម្រើទាំងមួរម៉ៅព្រោះគិតថាពួកគេជាអ្នកស្រែកឡូឡារំខានគាត់ ដោយសារតែកាលពីយប់មិញមិនដឹងនោះទេថាជុងហ្គុកនាំលីវ៉ុនមក
"គឺ លោកម្ចាស់ អឺ..."ក្នុងចំណោមនោះអ្នកដែលមាននាមជាមេដោះនិងវ័យចំណាស់ចេញមុខមកនិយាយទាំងរដាក់រដុបមិនចង់ចេញតែមិនទាន់ទាំងបានប៉ុន្មានផងក៏ត្រូវលោកចនហាកាត់ផ្តាច់ជាមុន
"ហើយនោះជាកូនអ្នកណាហេតុអ្វីក៏មកនៅក្នុងផ្ទះនេះ?"លោកចន ពេលដែលក្រលេកឃើញអាល្អិតលីវ៉ុនទើបងាកមកសួរវិញទាំងងឿងឆ្ងល់ព្រោះមិនដែលឃើញមុខពីមុនមកទេតែមើលយូរៗទៅដូចជាស្រដៀងមុខកូនប្រុសគាត់យ៉ាងមិចមិនដឹងទេ(ចៅតាចនឯងនឹងនៅស្រដៀងអីទៀត🙄)
"គឺ..."
"ជាកូនរបស់ជុងហ្គុកនឹងណា៎បង"មេដោះបម្រុងនឹងឆ្លើយសំណួររបស់លោកចនទៅហើយស្រាប់តែលោកស្រីចនចូលមកឆ្លើយជំនួស ចំណែកឯអាល្អិតតាំពីលោកចនចុះមកមិនហ៊ានកម្រើកសូម្បីតែបន្តិចគឺឈរស្ងៀមៗចាំស្តាប់ការសន្ទនារបស់ពួកគេ ដោយសារឃើញមុខរបស់លោកចនដូចជារាងកាចពេកហើយណាមួយប៉ាតូចក៏មិននៅប៉ាធំក៏មិនទាន់ចុះមកទៀតរវល់នៅបង្ហើយការងារក្នុងបន្ទប់មួយភ្លែតសិនទើបឱ្យអាល្អិតចុះមកជាមួយលោកស្រីចនមុន ហើយមិញនេះគាត់រវល់តែចូលផ្ទះបាយចម្អិនអាហារនឹងណាទើបទុកឱ្យលីវ៉ុននៅលេងជាមួយអ្នកបម្រើនិងមេដោះ
"ជាកូនរបស់ជុងហ្គុក?ហើយគេមកទីនេះបានយ៉ាងមិច?ហេតុអ្វីក៏បងមិនដឹង?"លោកចនគ្រាន់តែឮថាជាកូនរបស់ជុងហ្គុកជាចៅរបស់គាត់ភ្លាមភ្ញាក់ផ្អើលតែម្តងចៅគាត់មកដល់តាំងពីពេលណាគាត់មិនដឹងសូម្បីតែបន្តិចអ៊ីចឹង
"គឺ មកដល់យប់មិញនឹងណាជុងហ្គុកជាអ្នកនាំមក"លោកស្រីចន
"ហើយចុះប៉ាតូចរបស់គេ?"លោកចន កាលដែរសួរបែបនេះព្រោះគាត់មិនជឿួេថាថេយ៉ុងនឹងឱ្យជុងហ្គុកយកកូនមកបានដោយងាយៗនោះទេ
"គឺ ឮជុងហ្គុកប្រាប់ថាគេរវល់ទើបផ្ញើនឹងជុងហ្គុកសិននឹងណា"លោកស្រីចន
"អ៎រ បងយល់ហើយ"លោកចន
"តោះ លីវ៉ុនទៅញ៉ាំបាយចៅ យាយធ្វើអាហារសម្រាប់ចៅរួចរាល់ហើយ"លោកស្រី ចនងាកមកនិយាយជាមួយចៅទាំងស្នមាញញឹមរួចក៏លើកពរគេទៅតុអាហារតែម្តងលោកចនក៏ដើរទៅតាមក្រោយ ចំណែកជុងហ្គុកក៏ធ្វើការងាររួចរាល់ដូចគ្នា
"ប៉ាធំ"លីវ៉ុន គ្រាន់តែឃើញជុងហ្គុកចុះមកដល់ភ្លាមរត់ទៅរកភ្លេតតែម្តងព្រោះមួយផ្ទះនេះគេមិនស្និទ្ធស្នាលជាមួយអ្នកណាក្រៅពីប៉ាធំគេទេ
"លីវ៉ុន យ៉ាងមិចនឹងមានអ្នកណាធ្វើអីកូនមែនទេបានជារត់មកឱបប៉ាបែបនេះ?"ជុងហ្គុក ឃើញកូនរត់មកឱបបែបនេះក៏សួរឡើងខ្លាចថាអ្នកណាធ្វើអីកូនរបស់គេ
"គឺ អត់មានអ្នកណាធ្វើអីលីវ៉ុនទេ តែលីវ៉ុនខ្លាចលោកតាម្នាក់នោះណាស់ គាត់កាចខ្លាំងណាស់"លីវ៉ុនតបទៅវិញទាំងជ្រួញច្រមុះរៀបរាប់ប្រាប់ទៅប៉ាគេចំណែកលោកចនដែលកំពុងតែញាត់បាយចូលមាត់គ្រាន់តែឮចៅនិយាយបែបនេះសឹងតែឈ្លក់បាយទៅហើយតែចេះទប់ទាន់គាត់មិនបានទាំងថាអ្វីគេមួយមាត់ផងបែរជាមកថាគាត់គួរឱ្យខ្លាចទៅវិញ ចំមែនហើយក្មេងនេះ
"ហេតុអ្វីក៏លីវ៉ុនថាតាគួរឱ្យខ្លាចតាធ្វើអីលីវ៉ុនមែនទេ"ជុងហ្គុកឮបែបនេះក៏សួរ
"គឺអត់ទេ តែមុខគាត់កាចណាស់"លីវ៉ុននិយាយព្រមទាំងសម្កឹងមើលទៅមុខលោកចនបណ្តើរចំណែកលោកចនឮបែបនេះសឹងតែបោកក្បាលឱ្យស្លាប់ទេនេះចៅគាត់ខ្លាចមុខរបស់គាត់មែនទេ មុខសង្ហាសឹងអីគ្រាន់តែកាចបន្តិចសោះក៏ខ្លាចដែរ
"បានហើយៗ លោកតាមិនធ្វើអីកូនទេមកទៅញ៉ាំបាយ បើលោតាធ្វើអីកូនចាំប៉ាជាអ្នកចាត់ការឱ្យ"ជុងហ្គុក សែនហួសចិត្តនឹងកូនម្នាក់នេះខ្លាំងណាស់បន្ទាប់មកទើបលួងលោមកុំឱ្យគេខ្លាចវិញ
"បាទ"លីវ៉ុន
"ហេតុអ្វីក៏ខ្លាចតា មុខតាសង្ហារសឹងអី"លោកចន គ្រាន់តែជុងហ្គុកដាក់លីវ៉ុនអង្គុយនឹងកៅអីភ្លាមប្រញាប់សួរភ្លែតបែបមិនសុខចិត្ត
"គឺ លោកតាមិនញញឹមនោះអី លោកតាមិនញញឹមមិនគួរឱ្យស្រឡាញ់ហើយគួរឱ្យខ្លាចទៀត"លីវ៉ុន តបទៅវិញធ្វើមិចប៉ោងៗយ៉ាងគួរឱ្យស្រឡាញ់
"ប៉ុណ្ណឹងបានទេ"លោកចន សួរទៅអាល្អិតទាំងខំញិញធ្មេញបែបសើចទាំងបង្ខំចិត្ត
"នៅទេបាទ លោកតាញញឹមមិនចេញពីចិត្ត "លីវ៉ុន
"ហឹស ចំមែនអាល្អិតនេះ"លោកចន
"នេះទើបចេញពីចិត្ត"គ្រាន់តែឃើញលោចនធ្លោយស្នាមញញឹមចេញមកភ្លាមអាល្អិតស្រែកឡើងភ្លាមចំណែកលោស្រីចននិងជុងហ្គុកក៏ងាកទៅមើលដូចគ្នា បន្ទាប់មកក៏បញ្ចប់អាហារយ៉ាងសប្បាយរីករាយជាមួយគ្នាហើយក៏លេងជាមួយគ្នាបន្តិចជុងហ្គុកក៏ទៅរកថេយ៉ុងព្រោះយប់មិញគេប្រាប់ថានៅមន្ទីរពេទ្យមើលប៉ា ចំណែកឯលីវ៉ុនទុកឱ្យនៅជាមួយលោកចននិងលោលស្រីចនសិនព្រោះឥឡូវនេះក៏រាងជិតស្និទ្ធនឹងគ្នាជាងមុនដែរ

គំនំុស្នេហ៍កូនភ្លោះ (ចប់)Where stories live. Discover now