គំនុំស្នេហ៍កូនភ្លោះ ភាគ២៨

2.9K 199 2
                                    

@. ក្រុមហ៊ុនចន

ថេយ៉ុងដើរចូលមកក្នុងក្រុមហ៊ុនធម្មយាជាមួយអាល្អិតតម្រង់ទៅរកកន្លែងសួរព័ត៌ឃើញថាប្តូរមនុស្សបាត់ហើយបញ្ជាក់ថាការគិតរបស់គេគឺមិនខុសនោះទេ ជុងហ្គុកបានដេញបុគ្គលិកម្នាក់នោះចេញបាត់ហើយ
"សុំទោសតើបន្ទប់ធ្វើការរបស់អគ្គនាយកនៅជាន់ទីប៉ុន្មាន?"ថេយ៉ុង ចូលមកដល់ក៏សួរទៅកាន់បុគ្គលិកម្នាក់នោះព្រោះមកកាលពីម្សិលមិញបានត្រឹមតែនៅជាន់ខាងក្រោមមិនទាន់បានឡើងទៅដល់បន្ទប់ធ្វើការរបស់នាយផងក៏មានរឿងមុនបាត់ទៅហើយ
"ចា៎ស គឺនៅជាន់លើគេបង្អស់លោកចូលតាមជណ្តើរយន្តនៅទៅខាងលើនឹងគឺមានបន្ទប់ធ្វើការតែ២ប៉ុណ្ណោះហើយបន្ទប់ដែលនៅខាងឆ្វេងដៃគឺជាបន្ទប់ធ្វើការរបស់លោកអគ្គនាយកទៅដល់លោនឹងឃើញលេខារបស់គាត់នៅខាងមុខនឹងហើយចា៎ស "បុគ្គលិកម្បាក់នោះនិយាយទាំងញញឹមតិចៗទៅកាន់ថេយ៉ុងខុសដាច់ពីអ្នកមុន
"បាទអរគុណ តោះលីវ៉ុន"ថេយ៉ុងអរគុណទៅកាន់អ្នកម្ខាងទៀតរួចទើបងាកមកនិយាយជាមួយកូនដែលកាន់ដៃជាប់ខ្លាចថាបាត់ទៀត រួចក៏ដើរចេញទៅ ហើយមិនបាច់ឆ្ងល់ទេថាមកធ្វើការសោះហេតុអ្វីក៏នាំអាល្អិតនឹងមកដោយសារតែគេទទួចអង្វរថេយ៉ុងសុំមកជាមួយនឹងណាមានទាំងយំផងអីផង មើលទៅអាល្អិតម្នាក់នេះច្បាស់ជាចូលចិត្តជុងហ្គុកណាស់ហើយ ចុះបើសិនជាដឹងថាជុងហ្គុកជាប៉ាធំរបស់គេទៀតមិនលែងតាមខ្លួនទៅហើយទេបើគ្រាន់តែប៉ុណ្ណឹងខឹងគេផងអីផង

ទឹង មកដល់ជាន់ដែលបានកំណត់ហើយជណ្តើរយន្តក៏បើកឡើងបង្ហាញឱ្យឃើញបន្ទប់ពីរនៅឆ្វេងស្តាំដូចបុគ្គលិកនោះនិយាយប្រាប់ពិតមែន មិនចាំយូរថេយ៉ុងក៏កាន់ដៃអាល្អិតដើរទៅបន្ទប់ខាងឆ្វេងតាមដែលប្រាប់មកហើយក៏មកតុលេខាដើម្បីសុំអនុញ្ញាតជាមុនព្រោះក្រែងថាម្ចាស់ក្រុមហ៊ុនរវល់ដោយសារតែមកនេះគឺភ្លាមៗពេកមិនបានណាត់អ្វីទេ
"សុំទោស តើខ្ញុំអាចូលទៅជួបលោកអគ្គនាយកបានទេ?"ថេយ៉ុង ចូលមកដល់ក៏សួរដោយមិនបានដឹងួេថាលេខាម្នាក់នេះជាអ្នកណាព្រោះកំពុងតែឱនមុខធ្វើការ
"ចា៎ស គឺ...គីម ថេយ៉ុង"យ៉ុងជូ បម្រិងថានឹងឆ្លើយបានឬម៨នបានហើយងើបមុខមកក៏ត្រូវគាំព្រោះអ្នកមុខាងទៀតជាបងប្រុសចុងរស់ខ្លួនគឺថេយ៉ុង ហើយមកជួបជុងហ្គុកមានការអ្វីទៅក្រែងបែកគ្នាហើយមិនអ៊ីចឹងនៅនាំអាល្អិតមុខស្រដៀងនឹងជុងហ្គុកម្នាក់នេះមកទៀត កុំប្រាប់ណាថាសុំមកត្រូវរ៉ូវគ្នាជាមួយជុងហ្គុកវិញ មិនអាចទេនាងខំចំណាយពេលមកធ្វើការនៅទីនេះ២ឆ្នាំហើយហើយថែមទាំងមិនចូលធ្វើការនៅក្រុមហ៊ុនគីមទៀតនាងខំដាក់ទន់ដល់ថ្នាក់នេះដើម្បីអ្វី? គឺដើម្បីនៅក្បែរជុងហ្គុកចាប់យកជុងហ្គុកមកធ្វើជារបស់ខ្លួននឹងហើយ ហើយចុះបើថេយ៉ុងចង់មកផ្សះផ្សារវិញនាងមិនខាតទៅហើយព្រោះអ្នកណាក៏ដឹងដែរថាជុងហ្គុករយៈពេល៤ឆ្នាំមកនេះតាំងពីផ្តាច់ពាក្យមកគឺបេះដូងទំនេរគ្មានអ្នកស្អំនោះទេហើយក៏គ្មានអ្នកណាដឹងពីមូលហេតុដែរព្រោះគ្មានអ្នកណាដឹងពីទំនាក់ទំនាងនាយនឹងថេយ៉ុងទេ តែសម្រាប់យ៉ុងជូគឺដឹងច្បាស់ណាស់បើថេយ៉ុងមកវិញនាងច្បាស់ជាគ្មានថ្ងៃអាចឈ្នះគេដាច់ខាត
"យ៉ុងជូ ហេតុអ្វីក៏ឯងមកធ្វើការនៅទីនេះ"ថេយ៉ុង ក្រុមហ៊ុនប៉ារបស់ខ្លួនមានប៉ិនណាប៉ិនណីបែរជាទៅធ្វើការហើយមកធ្វើការនៅទីនេះទៅវិញ
"យើងធ្វើការនៅកន្លែងណាក៏មិនទាក់ទងនឹងឯងដែរកុំមករវល់"យ៉ុងជូ ពោលឡើងហាក់ដូចជាមិនគោរពអ្នកជាបងសោះធ្វើឱ្យអាល្អិតម្នាក់នោះមើលទៅនាងទាំងសម្លក់សម្លឹងប៉ាគេសួរស្រួលបួលសោះមកនិយាយដាក់ប៉ាគេបែបនឹង
"យើងក៏មិនបានចង់យកមកទាក់ទងនឹងយើងដែរ គ្រាន់តែឆ្ងល់ក្រុមហ៊ុនប៉ាមានហេតុអ្វីមិនទៅធ្វើបែរជាសុខចិត្តមកធ្វើការនៅទីនេះ មានអ្វីពិសេសមែនេ?"ថេយ៉ុងសួរឡើងទាំងញញឹមចុងមាត់ដូចដឹងស្រាប់ហើយគេនិងនាងមិនដែលត្រូវគ្នាទេហើយរឿងអ្វីដែលគេត្រូវខ្វល់ពីនាងនោះ ហើយការដែលសួរបែបនេះព្រោះដឹងថានេះជាក្រុមហ៊ុនរបស់ជុងហ្គុក ហើយក៏ដឹងថែមទៀតថានាងចាប់អារម្មណ៍ចង់បានជុងហ្គុកតាំងពីនៅរៀនមកម្ល៉េះ
"គឺ គ្មានទេយើងគ្រាន់តែចង់រកបទពិសោធន៍ឱ្យបានច្រើនសិនប៉ុណ្ណោះ"យ៉ុងជូ
"បើចឹងក៏ល្អហើយស្មានថាមានអ្វីពិសេស ហើយយើងអាចចូលទៅក្នុងបានឬនៅ"ថេយ៉ុងតបទៅវិញបែបមិនជឿតែធ្វើជាជឿរួចមុននឹងសួរព្រោះរវល់តែនិយាយគ្នាភ្លេចថានៅមិនទាន់បានចម្លើយនៅឡើយទេ
"ចូលទៅបានហើយ"យ៉ុងជូតបទាំងមុខក្រញូវចិត្តមិនចង់ឱ្យចូលទេ តែបើជុងហ្គុកដឹងថាថេយ៉ុងមកហើមិនឱ្យចូលនាយអាចនឹងខឹងនាយព្រោះថ្ងៃនេះនាយមិនជារវល់ប៉ុន្មានទេ ទើបអ្នកផ្សេងមិនថាតែថេយ៉ុងទេគឺអាចចូលជួបបាន

គំនំុស្នេហ៍កូនភ្លោះ (ចប់)Donde viven las historias. Descúbrelo ahora