គំនុំស្នេហ៍កូនភ្លោះ ភាគ១៨

2.2K 168 6
                                    

@.២ខែកន្លងផុតទៅ

រយៈពេលពីរខែកន្លងផុតយ៉ាងឆាប់រហ័សបើគិតពីទំនាក់ទំនងរវាងជុងហ្គុកនិងថេយ៉ុងវិញគឺវាមានរយៈពេលបីខែហើយហើយក៏គ្មានអ្វីប្រែប្រួលដែរតែបើប្រែប្រួលនោះគឺមានតែជុងហ្គុក គឺប្រែប្រួលពីមនុស្សដែលមិនដែលខ្វល់ខ្វាយពីអ្នកណាតែបែរជាមកខ្វល់ពីរឿងថេយ៉ុងតាមើលថែគ្រប់សព្វបែបយ៉ាង មិនថាថេយ៉ុងត្រូវការអ្វីឬនិយាយអ្វីគឺតែងតែធ្វើតាមនិងឱ្យនូវអ្វីដែលគេចង់បានជានិច្ច ចំណែកឯរឿងរៀនវិញពួកគេមិនសូវទៅដូចមុនទេព្រោះវាជាឆ្នាំចុងក្រោយទើបគ្រូកាត់បន្ថយម៉ោងរៀនក្នុងមួយសប្តាហ៍រៀនត្រឹមតែ៤ទៅ៥ម៉ោងតែប៉ុណ្ណោះដើម្បីទុកពេលឱ្យនិស្សិតគ្រប់រូបមានពេលសម្រាប់ស្វែងរកការងារធ្វើ តែបើងាកមកមើលក្រុមតួឯករបស់យើងវិញមិនបាច់ខំស្វាត់ស្វែងរកទេគឺចូលធ្វើជាអគ្គនាយកតែម្តងព្រោះម្នាក់សុទ្ធតែត្រូវបន្តវេនពីឪពុកម្តាយរៀងៗខ្លួនក្រោយពេលរៀនចប់ដោយមិនចាំបាច់ហ្វឹកហាត់ព្រោះបានហ្វឹកហាត់កាលពីមុនរួចហើយជុងហ្គុកក៏ដូចគ្នាដែរគឺពេលនេះបន្តវេនតែការងារក្រុមហ៊ុនតែប៉ុណ្ណោះព្រោះគេមិនចង់ធ្វើជាម៉ាហ្វៀទេទើបសុំមិនទទួលបន្ត តែសម្រាបថេយ៉ុងវិញពេលនេះគឺមិនបានទៅរកការងារក្រុមហ៊ុនឬធ្វើការនៅឯណាទេនិយាយរួមគឺទំនេរតែម្តងព្រោះពេលនេះមិនទាន់ចង់រកការងារធ្វើនៅទីនេះទេមុននឹងក្រោយគេគង់តែទៅនៅជាមួយម៉ាក់គេដដែលនឹង
"បងទៅធ្វើការហើយណា"ជុងហ្គុក ចេញមកពីបន្ទប់ដោយស្លៀកពាក់រួចជាស្រេចមុននឹងនិយាយទៅកាន់ថេយ៉ុងដែលកំពុងតែរៀបចំអាហារដាក់លើតុ
"បងមិនញ៉ាំបាយសិនទេហេ៎ស"ថេយ៉ុងចោទសួរទៅនាយព្រោះមើលទៅដូចជាប្រញាប់ខ្លាំងណាស់ប្រហែលជាមានការសំខាន់ហើយមើលទៅ ភ្លេចប្រាប់ឥលូវនេះជុងហ្គុកមកគេងនៅបន្ទប់ជាមួយថេយ៉ុងហើយតាំងពីថ្ងៃខួបកំណើតរបស់ម៉ាក់ជុងហ្គុកមកម្ល៉េះ
"ថ្ងៃនេះបងមិនបានញ៉ាំទេ មានការប្រញាប់ត្រូវទៅជួបភ្ញៀវសំខាន់ ចាំពេលល្ងាចចាំបងមកញ៉ាំជាមួយអូនណា៎ បងទៅហើយណា៎ សឺត"ជុងហ្គុកដើរទៅថើបថ្ពាល់ថេយ៉ុងមួយខ្សឺតរួចក៏ចេញទៅវាមិនមែនជារឿងចម្លែកអ្វីទេព្រោះពួកគេតែងតែបែបនេះរាល់ថ្ងៃរស់នៅដូចប្តីប្រពន្ធចឹង

គំនំុស្នេហ៍កូនភ្លោះ (ចប់)Where stories live. Discover now