@. ព្រឹក
ថ្ងៃនេះជុងហ្គុករៀបចំខ្លួនពីព្រឹកព្រលឹមតែម្តងចុះមកបណ្តើរហួចបណ្តើរបង្កការហួសចិត្តដល់អ្នកជាម្តាយមិនស្ទើរទេតែក៏សប្បាយចិត្តដែលនាយព្រោះតាំងពី៤ឆ្នាំមុនមកដល់ឥឡូវនេះជាលើកទីមួយហើយដែលឃើញនាយសប្បាយចិត្ត បែបនេះរាល់ដងតែញញឹមមិនញញឹមផង
"ថ្ងៃនេះមានរឿងអ្វីមែនទេកូនដូចជាសប្បាយចិត្តដល់ហើយ"លោកស្រីចន
"គឺមានរឿងសប្បាយចិត្តតិចតួចនឹងណាម៉ាក់"ជុងហ្គុកតបបណ្តើរញញឹមបណ្តើរ ចូលទៅអង្គុយតុអាហារទល់មុខអ្នកស្រីចនខាងឆ្វេងដៃលោកចន
"មើលទៅមិនមែនតិចតួចទេដឹង"អ្នកស្រីចន
"ពិតមែនហើយម៉ាក់ បើសិនជាសុខៗខ្ញុំស្រាប់តែមានកូនមួយនោះម៉ាក់គិតយ៉ាងមិច?"ជុងហ្គុកអង្គុយញ៉ាំបាយសុខៗក៏នឹកឃើញសួរឡើងតែធ្វើឱ្យអ្នកស្តាប់ឮមិនមែនត្រឹមតែអ្នកស្រីចនទេគឺលោកចនម្នាក់ដែរងាកមកមើលមុខគេភ្លេតតែម្តង
"ន៎ែ នេះឯងកុំប្រាប់ថាឯងកំពុងតែធ្វើឱ្យកូនគេមានទម្ងន់ណ៎ា"លោកចន ចាប់ច្រឡោតមកភ្លាមៗគ្រាន់តែឮបែបនេះជម្រិតនាយសួរភ្លេត
"គឺមិនមែនដូចប៉ាគិតទេ ខ្ញុំមិនបានធ្វើឱ្យកូនញេមានទម្ងន់ទេ ប៉ុន្តែខ្ញុំធ្វើឱ្យកូនគេមានកូនពេលនេះអាយុ៣ឆ្នាំហើយ"ជុងហ្គុក និយាយនៅដើមប្រយោគធ្វើឱ្យគាត់ធូរទ្រូងបន្តិចតែនៅចិងប្រយោគឮហើយបាក់ចង្កេះតែម្តង
"នេះឯង ហ៊ើយ ហើយឯងទៅមានកូនជាមួយអ្នកណា?"លោកចន មិនដឹងថាត្រូវនិយាយយ៉ាងមិចជាមួយកូនទេក៏សួរចេងបណ្តោយទៅបើរឿងវាកើតឡើងទៅហើយ
"គឺ ថេយ៉ុង"ជុងហ្គុក
"ស្អីគេ ថេយ៉ុង? ក្រែគេជាប្រុសមិនអ៊ីចឹង ណាមួយគេមិននៅទីនេះឯណាហីមិចក៏ឯងដឹង?"លោកចន អត់ឆ្ងល់មិនបានក៏សួរថេយ៉ុងជាប្រុសមានកូនមិចនឹងកើតទៅបោកគាត់ទេដឹង
"គឺថេយ៉ុងជាប្រុសប៉ុន្តែមានឈាមដែលអាចបង្កើតកូនបាន ហើយពេលនេះគេមកកូរ៉េវិញហើយ"ជុងហ្គុក
"បើអ៊ីចឹង រឿងបងស្រីគេនោះគេព្រមលើកទោសឱ្យឯងហើយមែនទេ?"លោកចន ការពិតទៅគាត់មិនបានស្អប់ខ្ពើមថេយ៉ុងអីទេតែបារម្ភពីកូនប្រុសខ្លាចថាត្រូវមកឈឺចាប់ម្តងហើយម្តងទៀតដោយសារតែរឿងដដែលៗ
"រឿងនេះប៉ាមិនបាច់បារម្ភទេ ខ្ញុំនឹងធ្វើឱ្យថេយ៉ុងលើកទោសឱ្យខ្ញុំវិញឱ្យបាន ហើយណាមួយពេលនេះខ្ញុំដឹងពីមូលហេតុនៃការស្លាប់របស់បងស្រីគេហើយគឺមិនមែនសម្លាប់ខ្លួនទេមានអ្នកសម្លាប់"ជុងហ្គុក តបទៅវិញទាំងញញឹមជភជាក់ហើយក៏ប្តូរទឹកមុខមកជាឃោឃៅវិញពេលដែលនិយាយដល់ការស្លាប់របស់យូរីន
"អ៊ីចឹង មានន័យថាមានអ្នកសម្លាប់ហើយបំបាត់ភស្តុតាងថាថាគេសម្កាប់ខ្លួនមែនទេ? ហើយចុះហេតុអ្វីក៏ប៉ូលីសថាសម្លាប់ខ្លួន"លោកចន ក្រោយឮបែបនេះក៏ភ្ញាក់ផ្អើលមិនស្ទើរដែរកូនស្រីត្រកូលគីមស្លាប់ទាំងមូលបែរជាប៉ូលីសធ្វើការខុសអ៊ីចឹងមែនទេ?(លោកចននិងលោកគីមក៏ស្គាល់គ្នាដែរជាដៃគូរជំនួញ ហើយក៏ធ្លាប់ជាមិត្តភក្តិកាលពីក្មេងផងដែរ)
"បាទពិតមែនហើយ ចំណែករឿងប៉ូលីសធ្វើការសន្និដ្ឋានខុសខ្ញុំគិតថាមិនមែនទេ អាចនឹងមានអ្នកណាបំបិទមាត់ក៏ថាបាន ឬមួយក៏មានអ្វីដែលធ្វើឱ្យគេសន្និដ្ឋានខុស"ជុងហ្គុក និយាយតាមការគិតព្រោះប៉ូលីសមិនមែនធ្វើការធូរលុងអ៊ីចឹងទេបើគ្មានអ្វីជាថ្នូរនោះឬអាចអ្នកដែលសម្លាប់នោះជាសាច់ញ្ញាតិរបស់ប៉ូលីសនឹងទើបព្យាយាមសន្និដ្ឋានឱ្យខុសក៏ថាបាន
"ហើយអ្នកណាជាប៉ូលីសដែលទទួលរឿងក្តីនេះ?"លោកចន
"គឺ លី ជីហ៊ុន "ជុងហ្គុក
"លី ជីហ៊ុន?ធម្មតាប៉ូលីសម្នាក់នេះហ្មត់ចត់ខ្លាំងណាស់លុយក៏ទិញមិនបានដែរ ហើយចុះនេះមានរឿងអ្វីទៅ?"លោកចន ហាក់ឆ្ងល់ពេលឮឈ្មោះរបស់ប៉ូលីសដែលទទួលរឿងក្តីនេះជាមនុស្សដែលលុយមិនអាចទិញបានតែនេះមានរឿងអ្វីទៅវិញទៅ
"ខ្ញុំក៏មិនយល់ដូចគ្នា តែបើដូចជាប៉ានិយាយមែននោះខ្ញមគិតថាឃាតករប្រាកដជាមានអ្វីពាក់ព័ន្ធនឹងគេមិនខានទេ"ជុងហ្គុក
"ត្រូវការយើងជួយទេ?"លោកចន និយាយបែបនេះដោយសារគាត់ក៏ស្គាល់គេច្រើនដែរអាចនឹងងាយស្រួល
"មិនបាច់ទេ រឿងនេះខ្ញុំចង់ធ្វើដោយខ្លួនឯងបើត្រូវការជំនួយចាំខ្ញុំប្រាប់ ពេលនេះដល់ម៉ោងធ្វើការហើយខ្ញុំទៅហើយ"និយាយចប់ជុងហ្គុកក៏ដើរចេញទៅបាត់ក្រោមក្រសែរភ្នែករបស់លោកចន ទោះយ៉ាងណាដឹងរឿងបែបនេះហើយគាត់ត្រូវតែជួយគេស្រាប់ហើយទោះមិនសុំជំនួយក៏ដោយ
"ហាឡូ ជួយស៊ើបរកមុខឃាតករដែលសម្លាប់គីម យូរីនឱ្យយើងបន្តិច ហើយជួយស៊ើបពីប៉ូលីសដែលមានឈ្មោះ លី ជីហ៊ុន ផងតើមានអ្វីពាក់ព័ន្ធនឹងឃាតករម្នាក់នឹងឬអត់"លោកចននិយាយតែប៉ុណ្ណឹងក៏ដាក់ទូរស័ព្ទចុះវិញ
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...