"ទៅតាមគេឱ្យមកជួបយើង"លោកចននិយាយដោយទឹកមុខមាំសម្លឹងមើលទៅកាន់កូនប្រុសដែលកំពុងតែល្អូកល្អើនជាមួយគ្នានៅនឹងតុមិនខ្វល់ពីក្រសែភ្នែកអ្នកណាមើលមកយ៉ាងមិចមុននឹងបញ្ជាទៅកាន់អ្នកដែលជាកូនចៅត្រូវជាកូនប្រុសបង្កើតរបស់ជំនិតរបស់គាត់ដែលតទៅមុខនឹងក្លាយទៅជាជំនិតរបស់ជុងហ្គុកបន្តវេនពីឪពុក
"បាទលោកម្ចាស់"នាយកម្ល៉ោះឱនគំនាបជាការទទួលបញ្ជារួចក៏ដើរទៅកន្លែងដែលមានជុងហ្គុកនិងថេយ៉ុងរួមជាមួយគ្នីគ្នាដទៃទៀតនៅទីនោះ ចំណែកលោកចនក្រោយពីដាក់បញ្ជារួចហើយក៏ចូលទៅក្នុងផ្ទះបាត់រងចាំកូនប្រុសតែម្នាក់របស់គាត់ឡើងទៅនិយាយជាមួយ"អ្នកប្រុសតូច លោកម្ចាស់ហៅឱ្យទៅជួប"មកដល់កន្លែងជុងហ្គុកនាយជាជំនិតរូបសង្ហាអាយុប្រហាក់ប្រហែលនឹងជុងហ្គុកដែរនោះឱនទៅខ្សឹបប្រាប់នាយតិចៗ
"យើងដឹងហើយ ឯងទៅមុនចុះ"ជុកហ្គុក តបទៅវិញរួចមនុស្សជំនិតក៏ដើរទៅមុនបាត់
"ថេយ៍អូននៅចាំបងទីនេះជាមួយពួកគេសិនហើយណា បងមានការបន្តិច"ជុងហ្គុក ក្រោយពីមនុស្សជំនិតចេញទៅបាត់ទើបងាកមកនិយាយជាមួយថេយ៉ុងវិញ
"អឹម មិនអីទេអូនអាចនៅបានបងរវល់ចុះ"ក្រោយបានការយល់ព្រមពីថេយ៉ុងហើយជុងហ្គុកក៏ដើរទៅតាមផ្លូវដែលមនុស្សជំនិតដើរទៅមិញនេះសម្តៅចូលទៅក្នុងភូមិគ្រឹះតែម្តងនៅខាងក្នុង
"មកដល់ហើយមែនទេ?"លោកចនដែលកំពុងតែអង្គុយនៅលើសាឡុងបន្ទប់ធ្វើការនោះក៏ស្រដីឡើងក្រោយពេលឃើញវត្តមានអ្នកដែលជាកូនប្រុសបើកទ្វារចូលមកដល់
"ប៉ាហៅខ្ញុំមកមានការអ្វី"ជុងហ្គុក ចូលមកដល់ក៏បោះសម្តីយ៉ាងមុតមាំទៅកាន់អ្នកជាឪពុកខុសស្រឡះពីពេលដែលនិយាយជាមួយថេយ៉ុងនិងលោកស្រីចនដាច់
"ឯងនិងក្មេងនោះជាអ្វីនឹងគ្នា?"លោកចន បោះសំណួរសួរទៅកាន់កូនប្រុសតែម្នាក់ដោយទឹកមុខនិងសម្លេងមាំដើម្បីទាមទារចម្លើយ
"ជាមិត្តភក្តិ"ជុងហ្គុក មូលហេតុដែលគេឆ្លើយបែបនេះព្រោះវាជាពាក្យដែលរាងតូចសុំមិញនាយថាគេមិនទាន់ត្រៀមខ្លួននៅឡើយចំណែកជុងហ្គុកក៏យល់ទើបសម្របតាមការស្នើរបស់ថេយ៍
"ជាមិត្តភក្តិ?ហើយចុះនេះជាស្អី?"លោកចន មិនិយាយតែមាត់ទាញស្រោមក្រដាស់ដែលមានពណ៌ខ្លាញ់ក្តាមមកបោះពីមុខជុងហ្គុកបង្កើតជាចម្ងល់មកភ្លាមៗទើបនាយប្រញាប់ទាញវាយកមកបើកមើលហើយអ្វីដែលគេឃើញនោះគឺ
"នេះ ប៉ាឱ្យគេតាមដានខ្ញុំមែនទេ?"ជុងហ្គុក គ្រាន់តែឃើញនៅក្នុងនោះគឺជារូបថតរបស់គេនិងថេយ៉ុងមានតាំងពីមុនចុះធ្វើកម្មសិក្សារហូតដល់រូបពីម្សិលមិញគ្រប់សម្មភាពទាំងអស់ចាប់ផ្តើមច្រឡោតឡើងភ្លាមៗ ត្៦ហើយអ្នកដែលតាមថតរូបគេមករហូតដែលយើងឃើញនោះគឺជាកូនចៅរបស់លោកចននឹងឯងដែលបញ្ជាឱ្យតាមដានគ្រប់សម្មភាពរបស់ជុងហ្គុកនិងស៊ើបប្រវត្តិអ្នកគ្រប់គ្នាដែលជុងហ្គុកទាក់ទងមិនថាមួយអាទិត្យឬពីរអាទិត្យគឺត្រូវតែស៊ើបទាំងអស់
"ពិតមែនហើយ យើងឱ្យគេតាមដានឯង ហើយក្មេងម្នាក់នោះឯងឈប់ពាក់ព័ន្ធជាមួយគេទៀតទៅ"លោកចន និយាយដោយដាច់អហង្ការទៅកាន់អ្នកជាកូនព្រោះមើលទៅម្នាក់នេះគឺមិនដូចអ្នកមុនៗដែលនាយទាក់ទងជាមួយទេហើយប្រវត្តិក៏ខុសដាច់ពីគេដែរ អ្វីដែលសំខាន់ជុងហ្គុកដូចជាច្បាស់លាស់ជាមួយទៀតគាត់រឹតតែមិនអាចមិនមែនថាគាត់មិនពេញចិត្តស្នេហាបែបខុសធម្មជាតិអ្វីទេតែដោយសារមានហេតុផលទើបហាមដាច់ខាត
"រឿងអ្វីដែលខ្ញុំត្រូវស្តាប់តាមប៉ានោះ"ជុងហ្គុក ឯនេះក៏មិនណយដែរតបទៅវិញទាំងប្រាកដប្រជាដូចគ្នាពិបាកណាស់ទម្រាំតែនាយរកបានមនុស្សដែលនាយស្រឡាញ់ពិតប្រាកដរឿងអីដែលព្រមបែកពីគេដោយងាយៗនោះមិនអាចដាច់ខាត
"តែយើងជាប៉ារបស់ឯងណា"លោកចនរាងតម្លើងសម្លេងបន្តិចនៅពេលដែលកូនប្រុសដូចជាមិនស្តាប់បង្គាប់គាត់សោះ
"ជាប៉ាតើយ៉ាងមិច ប៉ាតែឈ្មោះប៉ាមិនដែលផ្តល់ភាពកក់ក្តៅឱ្យកូនប៉ាមានសិទ្ធអ្វីមកបញ្ជាខ្ញុំក្នុងនាមជាប៉ានោះ"ជុងហ្គុក ក៏មិនឱ្យចាញ់ស្រែកទៅវិញដូចគ្នា
"មែនហើយយើងគ្មានសិទ្ធលើឯងទេ តែយ៉ាងណាក៏យល់ដល់ម៉ាក់របស់ឯងផងទៅ ឈប់ទាក់ទងជាមួយក្មេងម្នាក់នោះទៀត យ៉ាងណាក៏ម៉ាក់របស់ឯងមិនចង់ឱ្យឯងត្រូវមកឈឺចាប់ព្រោះតែរឿងទាំងនេះដែរ"លោកចន សម្រួលអរម្មណ៍មកនិយាយធម្មតាវិញដោយលើកយកឈ្មោះបហរពន្ធរបស់គាត់ដែលត្រូវជាម្តាយជុងហ្គុកលើកមកនិយាយ
"ខ្ញុំគ្មានថ្ងៃឈឺចាប់ព្រោះតែរឿងបែបនឹងដាច់ខាត ហើយកុំលើកយកឈ្មោះម៉ាក់មកនិយាយទៀតម៉ាក់ខ្ញុំស្លាប់បាត់ហើយកុំយកគាត់មកពាក់ព័ន្ធ"ជុងហ្គុក និយាយហើយប្រុងនឹងដើរចេញទៅវិញតែមិនួាន់ទាំងបោះបានមួយជំហ៊ានផងក៏ត្រូវលោកចនកាត់ដំណើរជាមុន
"គេជាប្អូប្រុសរបស់មនុស្សស្រីដែលឯងធ្លាប់ក្បត់ចិត្តកាលពីមួយឆ្នាំមុនហើយបន្ទាប់ពីនោះក៏បាត់ដំណឹងសូន្យឈឹងឯងគិតថាគេចូលមកក្នុងជីវិតឯងហើយព្រមស្រឡាញ់ឯងទាំងដែលស្គាល់គ្នាមិនទាន់បានមួយសប្តាហ៍ ដោយគ្មានមួលហេតុចឹងហេ៎ស?ឯងគិតថាកន្លងមកនេះគេមិនដឹងថាបងស្រីគេយ៉ាងមិចហេ៎ស? ជឿយើងបញ្ឈប់ទៅក្មេងម្នាក់នឹង នឹងធ្វើឱ្យឯងឈឺចាប់នៅថ្ងៃក្រោយ"លោកចន ព្យាយាមលើកយកហេតុផលជាច្រើនមកពន្យល់តែមើលទៅដូចជាមិនបានផលសោះ ហើយនេះគឺជារឿងដែលគាត់ខ្លាចបំផុតហើយ
"រឿងនេះខ្ញុំចេះចាត់ចែងហើយ ថេយ៍មិនមែនជាមនុស្សបែបនឹងទេ"ជុងហ្គុក និយាយហើយក៏ដើរចេញម្តងទៀតតែក៏ត្រូវបង្អាក់ដំណើរម្តងទៀតហើយ
"ចុះរឿងគូរដណ្តឹងរបស់ឯង ឯងចង់បញ្ចប់ដោយបែបនេះមែនទេកុំភ្លេចឱ្យសោះឯងជាអ្នកសុំភ្ជាប់ពាក្យដោយខ្លួនឯងទេយើងមិនបានបង្ខំ ហើយ២ខែទៀតនាងមកពីអង់គ្លេសវិញហើយ"លោកចន និយាយរួចក៏ដើរចេញទៅមិនបាត់ទុកឱ្យជុងហ្គុកនៅឈរក្នុងបន្ទប់តែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ពិតមែនហើយនាយមានគូរដណ្តឹងរួចហើយ ហើយថែមទាំងសុំភ្ជាប់ពាក្យដោយខ្លួនឯងទៀត តើរឿងទាំងនេះត្រូវដោះស្រាយបែបណាទៅ
VOUS LISEZ
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...