គំនុំស្នេហ៍កូនភ្លោះ ភាគ២១

2.6K 189 4
                                    

ងឺត សម្លេងហ្វ្រែងឡានបានបញ្ឈប់ពីនៅចំណតឡានរបស់ខនដូរបង្ហាញឱ្យឃើញរាងសង្ហាចន ជុងហ្គុកចុះពីលើឡានមកជាមួយនឹងទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មានទេ

ទីង  មិនទាន់ទាំងបានបោះជំហ៊ានចូលទៅក្នុងបន្ទប់ខនដូរផងស្រាប់តែមានសម្លេងសារលេខចម្លែកមួយផ្ញើចូលមកក្នុងទូរស័ព្ទរបស់គេធ្វើឱ្យនាយជ្រួញចិញ្ចើមមកភ្លាមៗមិនដឹងថាអ្នកម្ខាងទៀតចង់ផ្ញើអ្វីមកឱ្យមើល ដោយមិនចង់ទុកចម្ងល់ឱ្យនៅយូរនាយក៏ប្រញាប់បើកមើលភ្លាមហើយអ្វីដែលឃើញនោះគឺ វីឌីអូសម្លេងមួយដែលបង្ហាញពីគ្រប់ម៉ាត់គ្រប់គ្រប់ពាក្យសម្តីដែលថេយ៉ុងបាននិយាយជាមួយនឹងយ៉ុងជូមកទាំងអស់ធ្វើឱ្យគេចាប់ផ្តើមឆួលច្រមុះផ្សារភ្នែកដោយមិនដឹងខ្លួន ហើយមិនបាច់ឆ្ងល់ទេថាអ្នកណាផ្ញើមកឱ្យគឺជាយ៉ុងជូនឹងឯឮងដោយសារតែពេលនិយាយជាមួយថេយ៉ុងគេបានលួចថតសម្លេងទុកដើម្បីផ្ញើសារឱ្យជុងហ្គុកនឹងឯង

"ក្រាក ជុងហ្គុក មកវិញហើយមែនទេ?"ថេយ៉ុង គ្រាន់តែឮសម្លេងបើកទ្វារចូលមកប្រញាប់ចេញពីផ្ទះបាយមកទទួលទាំងទឹកមុខញញឹមញញែមតែម្តងព្រោះដឹងថាគ្មានអ្នកមកក្រៅពីនាយនោះទេ
"បងកើតអ្វី? ការងារមានបញ្ហាអ្វីមែនទេ?ហេតុអ្វីក៏ធ្វើមុខបែបនេះ?"ថេយ៉ុង ដោយឃើញនាយចូលមកទាំមុខមិនស្រស់បែបនេះក៏សួរឡើងក្រែងលថាគេជួបបញ្ហាអ្វីនៅក្រុមហ៊ុន
"នេះជាស្អី?មិនពិតទេមែនទេ?"ជុងហ្គុក និយាយព្រមទាំងលើកទូរស័ព្ទដែលកាន់នៅនឹងដៃនោះយកមកបង្ហាញ
"នេះ..."ថេយ៉ុង ហាក់គាំងស្ញេញពេលដែលទាញទូរស័ព្ទពីដៃជុងហ្គុកយកមកបើកមើលហើយអ្វីដែលគេស្តាប់ឮនោះគឺពាក្យសម្តីដែលគេនិយាយជាមួយនឹងយ៉ុងជូកាលពីថ្ងៃមិញនឹងឯង
"វាមិនពិតទេមែនទេ ប្រាប់បងមកថាវាមិនពិតទេ សម្លេងដែលបងឮគឺជារបស់អ្នកផ្សេង មិនមែនជារបស់អូនប្រាប់មក សុំអង្វរប្រាប់ថាអញ្ចឹងទៅ"ជុងហ្គុក ស្រែកឡើងព្រមទាំងចាប់អង្រួនស្មារបស់ថេយ៉ុងខ្លាំងៗដើម្បីឱ្យគេបកស្រាយតែមើលទៅថេយ៉ុងគឺមិនមានប្រតិកម្មអ្វីសោះគឺឈរស្ងៀមតែម្តង
"ប្រាប់មកវាមិនពិតទេមែនទេ?"ជុងហ្គុក
"មែន លោកស្តាប់ឮមិនខុសទេវាជាការពិត ដូចអ្វីដែលខ្ញុំនិយាយក្នុងនោះទាំងអស់មិនខុសទេ"ថេយ៉ុង ពោលឡើងទាំងទឹកមុខរាបស្មើតែក្នុងចិត្តក៏ឈឺមិនស្ទើរដែរ ចំណែកជុងហ្គុកឮចម្លើយបែបនេះហើយហាក់គាំងទ្រឹងស្ទើរមិនជឿនូវចម្លើយដែលទទួលបានគេមិនចង់ឱ្យថេយ៉ុងឆ្លើយបែបនេះទេ មិនចង់បានចម្លើយបែបនេះទេ ទោះបីជាចម្លើយកុហកក៏គេចង់បានដែរគេនឹងសុខចិត្តជឿតែមិនចង់បានចម្លើយដែលស្តាប់ហើយធ្វើឱ្យឈឺចាប់បែបនឹងទេ
"ហេតុអ្វីក៏ឆ្លើយបែបនេះ បងមិនឱ្យអូនឆ្លើយចឹងទេហេតុអ្វីក៏ឆ្លើយបែបនឹង គ្រាន់តែឆ្លើយថាវាមិនមែនជាការពិតមិនបានមែនទេ?ហឹកៗ គ្រាន់តែឆ្លើយថាមិនពិតវាពិបាកណាស់មែនទេ បងមិនត្រូវការចម្លើយ បែបនេះទេសូមអង្វរកុំបែបនេះអីបានទេ ហឹក បងមិនត្រូវការបែបនឹងទេ សូមអង្វរ"ជុងហ្គុក ពោលឡើងទាំងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗនេះជាលើកទីមួយហើយដែលគេត្រូវមកស្រក់ទឹកភ្នែកព្រោះតែរឿងស្នេហាតែឱ្យធ្វើយ៉ាងមិចទៅពេលនេះគេទប់លែងជាប់ហើយ លែងខ្វល់ពីកិត្តិយសជាកូនប្រុសអ្វីទៀតហើយដឹងត្រឹមថាពេលនេះគេឈឺ ឈឺខ្លាំងណាស់ឈឺជាងត្រូវគេយកកាំបិតមកឆ្កៀលសាច់ទាំងរស់ទៅទៀតគឺឈឺពិបាករកអ្វីមកថ្លែងមិនបាននោះទេ
"បានហើយ ចន ជុងហ្គុក មកដល់ពេលនេះហើយខ្ញុំក៏គ្មានអ្វីត្រូវលាក់បាំងដែរ លោកក៏ដូចគ្នាហេតុអ្វីក៏ចូលចិត្តសម្តែងម្ល៉េះមិនចេះហត់ខ្លះទេឬ? ឈប់សម្តែងបានហើយ លោកមិនស្រឡាញ់ខ្ញុំ ចំណែកខ្ញុំ ក៏មិនដែលគិតថានឹង ស្រឡាញ់លោកដូចគ្នា"ថេយ៉ុង និយាយទាំងខំប្រឹងទប់ទឹកភ្នែកតែយ៉ាងណាក៏នៅទប់មិនជាប់ដដែលពេលដែលដល់ប្រយោគចុងក្រោយទើបប្រញាប់វាសចេញយ៉ាងលឿនមិនឱ្យអ្នកម្ខាងទៀតឃើញទាន់ថាកំពុងតែយំ
"បងមិនបានសម្តែងទេ បងស្រឡាញ់អូន កន្លងមកបងមិនបានសម្តែងទេគឺបងស្រឡាញ់អូនពិតមែន ចំពោះអូនបងមិនដែលសម្តែងម្តងណាទេបងធ្វើចេញពីអារម្មណ៍ពិត អូនប្រាកដជាមានការយល់ច្រឡំអ្វីម្យ៉ាងហើយទើបអូនខឹងបងហើយនិយាយបែបនេះមែនទេ?"ជុងហ្គុកព្យាយាមសម្រួលអារម្មណ៍ចាប់ដៃគេម្តងទៀតហើយបែរមកនិយាយធម្មតាវិញព្រោះគិតថាគេអាចនឹងមានរឿងយល់ច្រឡំចំពោះខ្លួនទើបធ្វើបែបនេះដាក់គេ
"អត់ទេ ខ្ញុំមិនបានយល់ច្រឡំទេ វាគឺជាការពិតខ្ញុំនិយាយចេញមកពីចិត្តគ្រប់យ៉ាងដែលខ្ញុំបានធ្វើកន្លងមកគឺគ្រាន់តែបោកប្រាស់លោកប៉ុណ្ណោះ"ថេយ៉ុង របេះដៃនាយចេញហើយក៏និយាយប្រាប់ការពិតមកទល់ពេលនេះហើយគេក៏គ្មានអ្វីដែលត្រូវលាក់បន្តទៀតដែរគ្រប់យ៉ាងប្រហែលជាត្រូវលាតត្រដាងទាំងអស់នៅថ្ងៃនេះហើយ បើទុកនៅបន្តទៀតច្បាស់ណាស់គឺកាន់តែឈឺកាន់តែខ្លាំងទាំងគេនិងជុងហ្គុក
"ហេតុអ្វីក៏និយាយបែបនេះ?ក៏និយាយបែបនេះបងធ្លាប់ធ្វើអ្វីខុសចំពោះអូនទៅកន្លងមកបងធ្វើល្អដាក់អូនគ្រប់យ៉ាង អូនត្រូវការអ្វីបងឱ្យអូនទាំងអស់ចុះហេតុអ្វីធ្វើបែបនេះដាក់បង?បងធ្វើខុសអ្វីអូននិយាយមកបងនឹងកែ"ជុងហ្គុក
"លោកធ្វើមិនបានទេ"ថេយ៉ុង
"ហេតុអ្វីក៏និយាយបែបនេះ អ្វីក៏ដោយឱ្យតែអូនត្រូវការបងអាចឱ្យទាំងអស់មិនថាជីវិតរបស់បងក៏បងអាចឱ្យអូនបានដែរ ប្រាប់មកអូនត្រូវការអ្វី?"ជុងហ្គុក នៅតែទទួចនិយាយដដែលធ្វើយ៉ាងណាឱ្យថេយ៉ុងព្រមនៅក្បែរស្រឡាញ់នាយបន្តទៀតមិនថាត្រូវលះបង់ជីវិតក៏ព្រមដែរគេមិនចង់ឱ្យថេយ៉ុងស្អប់គេទេ
"ត្រូវការអ្វីមែនទេ?បាន បើអញ្ចឹងមកតាមខ្ញុំមក"ថេយ៉ុង និយាយទាំងទឹកមុខមាំងក់ក្បាលតិចៗដើរចេញទៅខាងក្រៅដោយមិនភ្លេចប្រាប់នាយឱ្យទៅតាមនោះទេ ចំណែកជុងហ្គុកឮបែបនេះរាងមានក្តីសង្ឃឹមបន្តិចហើយក៏ដើរទៅតាមពីក្រោយព្រោះគិតថាប្រហែលជានាយតូចព្រមលើកលែងទោសឱ្យហើយ
"សោរឡាន ឡើងមក"ថេយ៉ុងដើរចូលទៅក្នុងឡានហើយក៏ប្រាប់ឱ្យជុងហ្គុកចូលទៅតាមដែរបន្ទាប់មកក៏បើកចេញទៅក្នុងល្បឿនលឿនមិនទាំងចាប់អារម្មណ៍ឡានដែលបើកចូលមកសូម្បីតែបន្តិច
"នេះគឺ ថេយ៉ុងនិងជុងហ្គុកតើ?តើគេចេញទៅណា៎ទាំងយប់បែបនេះ?"ជីមីនដែលនៅក្នុងឡានជាមួយយ៉ុនហ្គីស្រដីឡើងតិចៗម្នាក់ឯងទាំងមិនយល់
"បងមិចនឹងដឹងបើទើបតែមកជាមួយអូនដែរនឹង"យ៉ុនហ្គី
"អូនមិនបានសួរបងទេ អូនថាពួកយើងគួរតែទៅតាមទៅព្រោះមើលទៅពួកគេដូចជាឈ្លោះគ្នាទៀតផង"ជីមីន
"បងក៏យល់ដូចអូនដែរ"ថាហើយយ៉ុនហ្គីក៏បង្វែរចង្កូតឡានទៅតាមអ្នកទាំងពីរតែម្តង

គំនំុស្នេហ៍កូនភ្លោះ (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ