"រីងៗ"កំពុងតែអង្គុយសុខៗ ទូរស័ព្ទថេយ៉ុងក៏រោទ៍ឡើងឃើញថាវាជាលេខអ្នកណាក៏មិនដឹងខលមករកគេ
"ហាឡូ ខ្ញុំគីម ថេយ៉ុង និយាយ "
"ថាមិច ហើយពេលនេះនៅឯណា?"
"បានខ្ញុំនឹងប្រញាប់ទៅភ្លាម"
"លោក ខ្ញុំលីវ៉ុនផងខ្ញុំមានការត្រូវប្រញាប់ទៅខាងក្រៅ"ថេយ៉ុងក្រោយដាក់ទូរស័ព្ទចុះទើបងាកមកនិយាយជាមួយជុងហ្គុកវិញ
"ឱ្យបងជូនទៅទេ?"ជុងហ្គុក
"មិនបាច់ទេខ្ញុំអាចទៅខ្លួនឯងបានលោកនៅមើលកូនទៅ លីវ៉ុនប៉ាតូចទៅខាងក្រៅមួយភ្លែតណា កូននៅជាមួយប៉ាធំបានមែនទេ?"ថេយ៉ុង និយាយជាមួយកូនរួចទើបងាកមកនិយាយជាមួយកូនវិញចំណែកជិងអង្គយល់ហើយក៏លួចរំភើបចិត្តតិចៗដែរពេលដែលឮថេយ៉ុងហៅសព្វនាមនាយជាប៉ាធំប្រាប់ទៅកូន
"បាទ"ក្រោយពីទទួលបានចម្លើយពីកូនហើយថេយ៉ិងក៏ដើរចេញទៅយ៉ាងលឿនដូចជាមានរឿងប្រញាប់ណាស់អ៊ីចឹង@. មន្ទីរពេទ្យ
ក្រោយពីទទួលដំណឹងថាប៉ារបស់ខ្លួនបានគ្រោះថ្នាក់ចរាចរណ៍រួចមកថេយ៉ុងប្រញាប់បើកឡានមកមន្ទីរពេទ្យយ៉ាងលឿនបើទោះបីជាគាត់មិនបានចិញ្ចឹមគេរហូតដល់ធំតែយ៉ាងណាក៏ជាប៉ាដែរគេត្រូវតែបារម្ភហើយ ចំណែកលោកស្រីថេយ៉ូពេលនេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបនហទាន់ដោយសារគាត់ជាពេទ្យហើយថែមទាំងជាដុកទ័រទៀតទើបត្រូវចូលទៅធ្វើការរបស់ខ្លួនដោយសារតែគាត់ប្តូរមកពីបារាំងហើយណាមួយក៏មិនទាន់ដល់អាយុចូលនិវត្តន៍ដែរចឹងហើយទើបធ្វើការងាររបស់ខ្លួន ហើយដែលថេយ៉ុងមិនយកលីវ៉ុនមកមន្ទីរពេទ្យដែរនោះដោយសារតែនៅក្មេងមិនចង់ឱ្យមកឃើញសភាពបែបនេះទេ ណាមួយក៏ចង់ឱ្យឪពុកកូនគេនៅជាមួយគ្នាឱ្យច្រើនដែរទោះជាមិនមានគម្រោងថានឹត្រូវគ្នាវិញជាមួយជុងហ្គុកក៏ដោយក៏មិនចង់ឱ្យកូនអត់ឪពុកហៅដែរ បើពីមុនមិនដឹងអាចនឹងលាក់តែពេលនេះដឹងហើយគេក៏គ្មានហេតុផលអ្វីត្រូវលាក់ទៀតដែរ(ប៉ុណ្ណឹងបានហើយកុំឱ្យថាតាប៉ែពេក)
"ថេយ៉ុង"អ្នកស្រីគីម ដែលត្រូវជាប្រពន្ធចុងលោកគីមនិងជាម្តាយយ៉ុងជូពោលឡើងពេលដែលឃើញវត្តមានរបស់ថេយ៉ុងដើរចូលមកទាំងទឹកភ្នែករហាមបញ្ជាក់ពីក្តីបារម្ភចំពោះលោកគីមដែលជាស្វាមី ចំណែកថេយ៉ុងក៏មិនបានមាត់តបតអ្វីដែរមកដល់គឺដើរទៅអង្គុយនៅតុរងចាំអ្នកជំងឺតែម្តងធ្វើឱ្យលោកស្រីគីមរាងអន់ចិត្តបន្តិចដែរតែមិនជាអ្វីទេព្រោះថេយ៉ុងតែងតែព្រងើយដាក់គាត់បែបនេះរហូតហើយ អ្វីដែលសំខាន់ពេលនេះគឺបារម្ភអ្នកដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ច្រើនជាង
"ក្រាក "បើកឡើងបង្ហាញឱ្យឃើញអ្នកស្រីថេយូដើរចេញមកទាំងទឹកមុខមិនល្អទើបថេយ៉ុងរហ័សចូលទៅសួរ
"ម៉ាក់ តើគាត់យ៉ាងមិចហើយ?"ថេយ៉ុង
"គឺ ផុតពីគ្រោះថ្នាក់ហើយប៉ុន្តែជើងរបស់គាត់គឺអាចនិងដើរមិនបានមួយរយៈចំណែកឯការនិយាយក៏ដូចគ្នា"លោកស្រីថេយូ និយាយទាំងទឹកមុខស្រពោនថ្វីត្បិតតែគាត់និងលោកគីមលែងលះគ្នាក៏ពិតមែនប៉ុន្តែចិត្តដែលស្រឡាញ់ប្រកដជានៅតែមានឱ្យគ្នាខ្លះដែរវាមិនអាចកាត់ផ្តាច់ទាំងស្រុងទេ
"ចុះតើពេលណាទើបគាត់និយាយបានវិញទៅ"ភ្លាមនោះលោកស្រីគីម ក៏ចេញមកសួរដោយអាការៈស្លន់ស្លោ
"គឺប្រហែលជាមួយរយៈធំ"លោកស្រីថេយូ
"សួស្តី ខ្ញុំគឺជាប៉ូលីសដែលពិនិត្យលើឧបទ្ទវហេតុហេតុគ្រោះថ្នាក់ចរាចរណ៍របស់លោកគីម តើអាចមានពេលនិយាយគ្នាបន្តិចបានទេ"កំពុងតែជជែករឿងជម្ងឺរបស់លោកគីមសុខៗស្រាប់តែមានប៉ូលីសម្នាក់ដើរមកកាត់ការសន្ទនារបស់ពួកគេហើយប៉ូលីសម្នាក់នោះគ្មានអ្នកណាក្រៅពីជីហ៊ុននោះទេ
"គឺ..."លោកស្រីគីមប្រុងនឹងតបទៅវិញហើយស្រាប់តែថេយ៉ុងនិយាយកាត់ជាមុន
"ចាំខ្ញុំជាអ្នកទៅ អ្នកនៅទីនេះមើលថែប៉ាចុះ"ថេយ៉ុងឆ្លើយតបនឹងជីហ៊ុនហើយទើបងាកមកនិយាយជាមួយជីហ៊ុនវិញបន្ទាប់មកពួកគេក៏ដើរចេញទៅតែមុននឹងចេញទៅជីហ៊ុនមិនភ្លេចក្រឡេកទៅលោកស្រីគីមបន្តិចដែរចំណែកលោកស្រីគីមក៏ដូចគ្នាដូចជាមានរឿងអ្វីលាក់បាំងអ៊ីចឹង
VOUS LISEZ
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...