@.ប៉ារីសប្រទេសបារាំង
បន្ទាប់ពីចំណាយពេលក្នុងការធ្វើដំណើររយៈពេលយ៉ាងយូរនោះទីបំផុតយន្តហោះក៏ទម្លាក់ខ្លួនមកចុះចតតាមទិសដៅដែលបានកំណត់គឺទីក្រុងប៉ារីសរបស់ប្រទេសបារាំង
"ថេយ៍"លោកស្រីថេយូលើកដៃជាសញ្ញាដើម្បីឱ្យអ្នកជាកូនមើលឃើញព្រមទាំងស្រែកហៅឈ្មោះរបស់គេដើម្បីឱ្យដើរទៅរក
"ម៉ាក់ ខ្ញុំនឹកម៉ាក់ណាស់"ថេយ៉ុង ស្រដីឡើងព្រមទាំងអោបម៉ាក់របស់គេយ៉ាងណែនតាមចិត្តដែលនឹកនិងបែកគ្នារយៈពេលបីខែជាងមកនេះ
"ម៉ាក់ក៏នឹកថេយ៍ដែរ"លោកស្រីថេយូ ពោលឡើងទាំងរលីងរលោងដោយមិនភ្លេចលើកដៃឱបតបទៅវិញយ៉ាងណែនគាត់ក៏នឹកគេដូចគ្នាដែរតាំងពីតូចមកធ្លាប់តែនៅជាមួយគ្នាមិនដែលបែកគ្នាផងអ្នកណាមិននឹកនោះ ហើយក៏បារម្ភដែរ
"បានហើយម៉ោះឆាប់ទៅផ្ទះទៅនឹងអាងបានធ្វើម្ហូបញ៉ាំទាំងអស់គ្នាថ្ងៃនេះម៉ាក់ទិញរបស់ដែលកូនចូលចិត្តមកច្រើនណាស់"លោកស្រីថេយូ លែងចេញពីការអោបមុននឹងនិយាយទៅកាន់កូនប្រុស
"បាទម៉ាក់ កូនក៏ខានញ៉ាំអាហារដែលម៉ាក់ធ្វើយូរហើយដែរពេលនេះចង់ញ៉ាំខ្លាំងណាស់"ថេយ៉ុង និយាយបណ្តើរកាន់ដៃអ្នកជាម្តាយដើរចេញទៅរកឡានបណ្តើរ
"ហឹស កូនឯងនេះធំហើយនៅចរិតដូចកូនក្មេងដដែល"លោកស្រីថេយូ និយាយហើយទាំងម្តាយទាំងកូនក៏ឡើងឡានទៅកន្លែងស្នាក់នៅបាត់ព្រោះពួកគាត់នៅខនដូរទេងាកមកមើលនៅខាងប្រទេសកូរ៉េវិញពេលនេះជុងហ្គុកគឺគិតតែពីសម្ងំនៅក្នុងបន្ទប់ចង់មិត្តភក្តិគេបបួលទៅណាក៏មិនទៅដែរសូម្បីតែបាយដែលខំទិញយកមកឱ្យក៏មិនញ៉ាំដែរទិញមកប៉ុណ្ណានៅប៉ុណ្ណឹង
"តើគេយ៉ាងមិចហើយ"លោកស្រីចន ដោយសារតែមិត្តភក្តិគេខលទៅប្រាប់រឿងរ៉ាវគ្រប់យ៉ាងហើយថែមទាំងប្រាប់ពីសភាពជុងហ្គុកពេលនេះទៀតទើបគាត់ប្រញាប់មក
"អ្នកមីង គឺគេនៅខាងក្នុងមិនព្រមចេញទៅណាទេតាំងពីម្សិលមិញមកម្ល៉េះចំណែកអារហារដែលយកទៅឱ្យក៏មិនព្រមញ៉ាំដែរ"ជេហូប ឃើញអ្នកស្រីចនមកដល់ក៏ប្រាប់តាមដែលមើលឃើញទាំងមានអារម្មណ៍ថាអាណិតមិត្តជាពន់ពេក
"ហឹម រំខានពួកក្មួយហើយទៅធ្វើការរបស់ក្មួយចុះទុកឱ្យមីងជាអ្នកមើលគេក៏បានដែរ"លោកស្រីចន ដកដង្ហើមធំបន្តិចមុននឹងនិយាយដោយសារតែថ្ងៃនេះមិនមែនជាថ្ងៃសម្រាកអ្វីទេទើបមិនចង់ឱ្យគេត្រូវមកខាតការងារ
"បាទ ចឹងខ្ញុំជម្រាបលាសិនហើយអ្នកមីង"ជេហូបលាលោកស្រីចនរួចក៏ដើរចេញទៅជាមួយមីរ៉ាបាត់ទុកឱ្យលោកស្រីចនចូលទៅមើលនិងនិយាយលួងលោមជុងហ្គុកម្តង
"ក្រាក ជុងហ្គុក"លោកស្រីចនបើកទ្វារចូលមកព្រមទាំងឧទានហៅឈ្មោះនាយតិចៗមិននឹកស្មានថាសភាពនាយទៅជាបែបនេះសោះមើលសភាពបន្ទប់ចុះឡើងរញ៉េរញ៉ៃអស់ហើយចំណែកភ្លើងក៏មិនបើកទៀតគឺនៅងងឹតនឹងឯង
"ម៉ាក់?"ជុងហ្គុក ងើបមើលមុខម៉ាក់គេបន្តិចមុននឹងពោលឡើង
"ត្រូវហើយ គឺម៉ាក់ ហេតុអ្វីក៏មិនញ៉ាំបាយ បើឈឺគិតយ៉ាងមិច"លោកស្រីចន
"ខ្ញុំមិនឃ្លានទេម៉ាក់"ជុងហ្គុក
"មិនឃ្លានក៏ត្រូវតែញ៉ាំដែរ បើមិនញ៉ាំកូនអាចនឹងឈឺ"លោកស្រីចន
"ឈឺក៏ល្អហើយ ខ្ញុំឈឺប៉ុណ្ណឹងមិនស្លាប់ទេវាឈឺមិនស្មើនឹងបេះដូងរបស់ខ្ញុំនៅពេលនេះទេ ម៉ាក់ដឹងទេបងស្រីរបស់ថេយ៉ុងស្លាប់ហើយ?គេស្លាប់ព្រោះតែខ្ញុំ ព្រោះតែខ្ញុំណាម៉ាក់ខ្ញុំជាអ្នកធ្វើឱ្យនាងស្លាប់ ថេយ៉ុងគេខឹងខ្ញុំហើយពេលនេះគេស្អប់ខ្លាំងណាស់ម៉ាក់ គេស្អប់ខ្ញមហើយ ហឹកៗ ប៉ុន្តែ ប៉ុន្តែខ្ញុំ ហឹក ខ្ញុំស្រឡាញ់គេខ្លាំងណាស់ខ្ញុំមិនចង់ឱ្យគេស្អប់ខ្ញុំទេ ហឹកៗ ហេតុអ្វីក៏ខ្ញុំត្រូវមកជួបរឿងបែបនេះ ហេតុអ្វីទៅម៉ាក់?ខ្ញុំមិនចង់បានបែបនឹងទេ ហឹកៗ ម៉ាក់"ជុងហ្គុក រៀបរាប់ប្រាប់អ្នកជាម្តាយទាំងទឹកភ្នែកស្រក់មកតក់ៗព្រោះពេលនេះហត់ហើយទប់លែងជាប់ហើយពេលដែលមានអ្នកមកចាំស្តាប់បែបនេះគេក៏ចង់បង្ហាញពីភាពទន់ជ្រាយខ្លះដែរមិនចេះតែរឹងមាំគ្រប់ពេលទេ
"ម៉ាក់ដឹងម៉ាក់យល់ មិនអីទេណា៎បើកូនចង់យំ យំឱ្យអស់មកចាំយំរួចហើយចាំជូតទឹកភ្នែកឱ្យស្អាត ព្រោះម៉ាក់នឹងចាំជូតទឹកភ្នែកឱ្យកូនជានិច្ច"លោកស្រីចន អង្អែលខ្នងកីនប្រុសដើម្បីលួងលោមគាត់ក៏មិននឹកស្មានថានឹងអាចមានរឿងបែបនេះកើតឡើងចំពោះជុងហ្គុកដែរហើយរឹទ្ធតែមិនដែលងាយឃើញសភាពនាយក្លាយជាបែបនេះគឺមានតែម្តងប៉ុណ្ណោះគឺពេលដែលម៉ាក់គេស្លាប់
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...