"លោកទៅវិញទេ ដែលគួរតែប្រយ័ត្នប្រយែងខ្លួននោះ ចន ជុង ហ្គុក"ថេយ៉ុង និយាយទាំងក្តាប់ដៃណែនសៀវភៅដែលឱនរើសមិញនេះព្រមទាំងសង្កត់ពាក្យធ្ងន់នៅចុងប្រយោគសម្លឹងទៅអ្នកដែលដើរចេញទៅមិញនេះទាំងទឹកមុខពោរពេញទៅដោយការចងគំនុំ
"បន្តិចទៀតហ្គេមនឹងចាប់ផ្តើម ត្រៀមខ្លួនទៅ"ថេយ៉ុង ថារួចក៏ដើរទៅថ្នាក់រៀនដែលបងប្រុសជីដូនមួយរបស់គេបានរៀបចំឱ្យរួចជាស្រេច"សួស្តីប្អូនៗទាំងអស់គ្នា ថ្ងៃនេះថ្នាក់របស់យើងគឺមានសិស្សថ្មីចូលមករៀនជាមួយពួកយើងដែរ ចឹងសូមប្អូនថេយ៉ុងចូលមកណែនាំខ្លួនឱ្យមិត្តភក្តិស្គាល់បន្តិចទៅ"អ្នកគ្រូ ថេយ៉ុងដើរចូលមកក្នុងថ្នាក់ទាំងញញឹមពព្រាយតែបែរជាធ្វើឱ្យអ្នកដែលនៅក្នុងថ្នាក់របស់គេភាំងគ្រប់គ្នាជាពិសេសគឺ ជីន ជីមីន មីរ៉ា ជេហូប ណាមជូន យុនហ្គី និងជុងហ្គុក ព្រោះថាម្នាក់នេះគឺមានមុខមាត់ដូចមិត្តនិងអតីតសង្សាររបស់គេដែលបាត់ខ្លួនទាំងមិនដឹងដំណឹងខ្លាំងណាស់
"សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ គីម ថេយ៉ុង ទើបតែប្តូរសាលាមកពីប៉ារីស រីករាយដែលបានជួបអ្នកទាំងអស់គ្នាសុំរាប់អានផង"ថេយ៉ុង
"ចា៎ស ចឹងប្អូនអាចទៅអង្គុយនៅតុនោះបាន នោះតុពីមុខជីមីននោះណា"អ្នកគ្រូ
"បាទអ្នកគ្រូ"ថេយ៉ុង និយាយចប់ក៏ដើរទៅអង្គុយនៅតុពីមុខជីមីន បើនិយាយទៅវាដូចជាពេលដែលពួកគេអង្គុយជាមួយយូរីនចឹងគឺគ្មានខុសតែម្តង
"សួស្តី"ថេយ៉ុង
"បាទ/ចា៎ស សួស្តី"ជីន ជីមីន និងមីរ៉ា និយាយឡើងព្រមគ្នាគេនៅពេលនេះគឺពិបាកស្មានអារម្មណ៍ខ្លាំងណាស់ហេតុអ្វីក៏ថេយ៉ុងមានមុខមាត់ដូចយូរីនខ្លាំងម្ល៉េះ
"ពួកយើងអាចធ្វើជាមិត្តនឹងគ្នាបានទេ?"ជីមីន
"ប្រាកដជាបានហើយ"ថេយ៉ុង និយាយរួចទើបចាប់ផ្តើមទាញសៀវភៅប៊ិចមករៀនព្រោះគ្រូចាប់ផ្តើមមេរៀនហើយ
"អ្នកទាំងអស់គ្នាមានអ្វីចង់សួរខ្ញុំមែនទេ?"ថេយ៉ុង ដោយឃើញថាពួកគេទាំង៣គិតតែពីសម្លឹងមុខរបស់គេមិនដាក់ភ្នែកមិនគិតរៀនទើបសួរឡើងទាំងដែលក្នុងចិត្តក៏ដឹងស្រាប់ហើយថាពួកគេកំពុងតែចង់សួរពីអ្វី
"បានពិតមែនហេ៎ស?"ជីមីន សួរទាំងរាងក្រែងចិត្តបន្តិចមនុស្សទើបតែស្គាលគ្នាតែបែរជាចង់សួរពីរឿងអ្នកដទៃទៅវិញ
"ប្រាកដជាបានហើយ តែបើអាចឆ្លើយបានខ្ញុំនឹងឆ្លើយ"ថេយ៉ុង
"ចឹងតើឯងស្គាល់ គីម យូរីនដែរទេ?"មីរ៉ា
"ហេតុអ្វីក៏សួរបែបនេះ?"ថេយ៉ុង
"គឺ គ្មានអ្វីអ្វីទេគ្រាន់តែឃើញមុខឯងស្រដៀងគេទើបសួរបែបនេះមិនស្គាលក៏មិនអីដែរ"មីរ៉ា ទម្លាក់ទឹកមុខបន្តិចដំបូងស្មានថាថេយ៉ុងជាបងប្អូនរបស់យូរីនខំអរគិតថានឹងបានជួបនាងម្តងទៀតព្រោះមួយក្រុមនឹងអ្នកដែលស្និទ្ធស្នាលជាមួយយូរីនជាងគេគឺនាងនឹងឯងតែស្រាប់តែបាត់ដំណឹងបែបនេះគេក៏អារម្មណ៍មិនល្អដែរ
"នាងគិតមិនខុសទេ ខ្ញុំគឺជាប្អូនភ្លោះរបស់គាត់"ថេយ៉ុង និយាយធ្វើឱ្យអ្នកទាំង៣ងើបមុខឡើងមកព្រមគ្នា
"ចឹង ពេលនេះគេនៅឯណា?"ជីន គ្រាន់តែឮថាជាប្អូនភ្លោះភ្លាមប្រញាប់ងាកមកសួរភ្លាមតែត្រូវទម្លាក់ទឹកមុខចុះវិញក្រោយពេលឮសម្តីរបស់ថេយ៉ុង
"ពេលនេះខ្ញុំក៏មិនដឹងដូចគ្នាដែរថាគាត់នៅឯណា ព្រោះពួកយើងនៅឆ្ងាយគ្នាតាំងពីតូចហើយក៏ខានមានទំនាក់ទំនងគ្នាមកជាយូរហើយដែរ"ថេយ៉ុង សុខចិត្តជ្រើសរើសយកការកុហក ដើម្បីសម្រេចផែនការរបស់គេបើសិនជាឱ្យពួកគេដឹងផែនការរបស់គេអាចនឹងមិនបានសម្រេចក៏ថាបាន
"ហឹម មិនអីទេចឹងរៀនទៅគ្រូឃើញស្តីឱ្យឥលូវហើយ"និយាយចប់ពួកគេក៏នាំគ្នាអង្គុយរៀនយ៉ាងយកចិត្តទុកដាក់រហូតដល់ម៉ោងចេញលេងទើបនាំគ្នាទៅញ៉ាំអី
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...