ទីក្រុងប៉ារីសប្រទេសបារាំង
នៅក្នុងផ្ទះបាយនៃបន្ទប់ខនដូរធំមួយដែលមានការរៀបចំបានយ៉ាងល្អប្រណិតគួរឱ្យចង់រស់នៅបានបើកបង្ហាញឱ្យឃើញមនុស្សស្រីវ័យប្រហែលជា៥០ឆ្នាំម្នាក់កគពុងតែមានការមមាញឹកយ៉ាងស្វិតស្វាញក្នុងការចម្អិនអាហារ។ហើយស្ត្រីម្នាក់នោះគ្មានអ្នកណាក្រៅពីលោកស្រីគីមដែលត្រូវជាម្តាយរបស់ គីម ថេយ៉ុង នោះទេ។
"ថេយ៉ុងហា មកនេះបន្តិចមកកូនជួយលាងបន្លែម៉ាក់បន្តិច"លោកស្រីគីម
"បាទម៉ាក់"ថេយ៉ុង និយាយរួចក៏ចេញមកជួយលកបន្លែម៉ាក់របស់គេនៅក្នុងផ្ទះបាយរីងៗ
"ម៉ាក់ធ្វើម្នាក់ឯងសិនទៅណា ខ្ញុំទៅលើកទូរស័ព្ទមួយភ្លែត"ថេយ៉ុង និយាយរួចក៏ដើរចេញទៅលើកទូរស័ព្ទនៅខាងក្រៅបាត់
"ហាឡូ មានការអ្វីមែនទេបងស្រី?"ថេយ៉ុង ចេញមកដល់ខាងក្រៅក៏លើកទូរស័ព្ទមកនិយាយទាំងញញឹមព្រោះលេខដែលខលមកជាលេខបងស្រីរបស់គេ
/ហាឡូ ថេយ៉ុង គឺប៉ាណា/គ្រាន់តែឮសម្លេងរបស់អ្នកម្ខាងទៀតភ្លាមធ្វើឱ្យថេយ៉ុងគាំងអណ្តាតនិយាយលែងចេញភ្លាមតាមធម្មតាគេមិនសូវជាត្រូវគ្នាជាមួយលោកគីមទេពេលជួបមុខឬក៏និយាយទូរស័ព្ទជាមួយគ្នាតែងតែមានពាក្យទាស់សម្តីគ្នារហូតដោយសារតែគេខឹងដែលលោកគីមមានស្រីរហូតធ្វើឱ្យម៉ាក់គេលែងលះហើយធ្វើឱ្យគេត្រូវរស់នៅឃ្លាតពីបងស្រីគេទៀត
"ប៉ាខលមកមានការអ្វី?ហើយម៉េចក៏ទូរស័ព្ទរបស់បងស្រីនៅនឹងប៉ា"ថេយ៉ុងអត់ឆ្ងល់មិនបានក៏សួរឡើងធម្មតាយូរីនជាមនុស្សហួងហែងរបស់ប្រើប្រាស់ណាស់ចុះហេតុអ្វីក៏ពេលនេះទូរស័ព្ទទៅនៅនឹងលោកគីមទៅវិញ
/ថេយ៉ុង ស្តាប់ប៉ាណា គឺយូរីន គេស្លាប់ហើយ/លោកគីម និយាយពីខ្សែម្ខាងទៀតមកទាំងអួលដើមក
"ប៉ានិយាយអី?ហេតុអីក៏ប៉ាយករឿងបែបនេះមកលេងសើច?ប៉ានិយាយកុហកទេត្រូវទេ?"ថេយ៉ុង ឱ្យគេជឿបានយ៉ាងម៉េចបើទើបតែនិយាយទូរស័ព្ទជាមួយគ្នាកាលពីម្សិលមិញហើយ
/ប៉ាមិនបានកុហកទេយូរីនស្លាប់ហើយ/ក្តុក លោកគីមនិយាយដល់ត្រឹមនេះធ្វើឱ្យអ្នកដែលស្តាប់កាន់ទូរស័ព្ទលែងជាប់ទម្លាក់ខ្លួនអង្គុយយំយ៉ាងគួរឱ្យអាណិត"ម៉ាក់ ~ម៉ាក់ ហឹក"ថេយ៉ុង អង្គុយបានមួយសន្ទុះទើបងើបដើរទៅហៅម៉ាក់គេទាំងលាយឡំនឹងសម្លេងយំមកជាមួយដែរធ្វើឱ្យលោកស្រីគីមអត់ឆ្ងល់មិនបានមិញនេះនៅសើចសប្បាយជាមួយគាត់សោះទៅលើកទូរស័ព្ទមួយភ្លេតម៉េចក៏យំចឹង តើមានរឿងអ្វីកើតឡើងមែនទេ?
"ថេយ៍ កើតអីកូនម៉េចក៏យំចឹង? មានរឿងអ្វីមែនទេ?"លោកស្រីគីម
"ម៉ាក់ ហឹកៗលោកប៉ា ហឹក លោកប៉ាប្រាប់ថា ហឹក បង បងស្រីស្លាប់ហើយ ហឹកៗ"ពាក្យសម្ដីរបស់ថេយ៉ុងបានធ្វើឱ្យលោកស្រីគីមដែលកំពុងតែកានើចានអាហារទើបនឹងធ្វើរួចមិញនេះត្រូវធ្លាក់ចុះវិញទាំងស្រុង នេះគាត់ស្តាប់ច្រឡំមែនទេកូនស្រីរបស់គាត់ស្លាប់ម៉េចនឹងអាចទៅ ទោះបីគាត់មិនបានចិញ្ចឹមគេរហូលដល់ធំដូចពេលនេះប៉ុន្តែចិត្តស្រឡាញ់ដែលម្តាយមានចំពោះកូនពេលដែលឮបែបនេះម៉េចនឹងអាចទទួលយកបានទៅ មិនអាចទេវាភ្លាមៗពេកហើយ
"ថេយ៍កូននិយាយលែងមែនទេ បងស្រីកូនមិចនឹងអាចទៅក្រែងកូនថាយើងនឹងទៅលេងបងស្រីឯងនោះអី ហេតុអ្វីក៏និយាយបែបនេះ"លោកស្រីគីម ពេលនេះទប់ទឹកភ្នែកលែងបានហើយចឹងមានតែបណ្តោយឱ្យស្រក់ចុះមកតាមអ្វីដែលវាចង់ទៅចុះ
"ម៉ាក់បានហើយ ពួកយើងទៅកូរ៉េវិញទៅ"ថេយ៉ុង និយាយរួចក៏ដើរចូលទៅក្នុងហើយរៀបចំឥវ៉ាន់របស់គេនិងលោកស្រីគីមដូចគ្នាព្រោះមើលទៅពេលនេះគាត់នៅមិនទាន់ទទួលយករឿងនេះបាននោះទេចំណែកគេក៏ដូចគ្នាតែក្នុងនាមជាប្រុសត្រូវធ្វើខ្លួនឱ្យរឹងមាំទោះបីជាក្នុងចិត្តកំពុងតែទន់ជ្រាយកដោយ បន្ទប់មកទើបកក់សំបុត្រយន្តហោះសម្រាប់ចេញដំណើរនៅយប់នេះតែម្តង
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...