គំនុំស្នេហ៍កូនភ្លោះ ភាគ៨

2.9K 205 3
                                    

ថ្ងៃថ្មីបានឈានចូលមកដល់អ្វូក៏ថ្មីទៅតាមជាមួយដែរដូចថ្ងៃនេះចឹងយើងឃើញមានមនុស្ស៣នាក់គឺស្រីមួយនិងប្រុសរាងតូចច្រលឹង២នាក់ទៀតកំពុងតែឈរនៅកន្លែងចតឡានម៉ូតូមិនដឹងជានិយាយអ្វីខ្លះមើលទៅទឹកមុខគឺតានតឹងដល់ហើយ
"ហីយើងបានស្អីជិះទៅបើវាយបែកទាំង២បែបនេះបើបណ្តើរយកទៅធ្វើទម្រាំតែរួចច្បាស់ជាយឺតម៉ោងមិនខានទេ ចំមែនហើយហេតុអ្វីក៏ស៊យយ៉ាងនេះ"មីរ៉ាពោលឡើងគេរអ៊ូឡើង១០នាទីទៅហើយថ្ងៃនេះតាំងចិត្តថានឹងទៅសាលារៀនឱ្យបានមុនម៉ោងចូលរៀនយូរបន្តិចតែមានឯណាគ្រាន់តែចុះមកភ្លាមអស់អារម្មណ៍ភ្លេតតែម្តង ហេតុអ្វី?គឺដោយសារតែមកដល់ភ្លាមអ្វីដែលគេឃើញនោះគឺម៉ូតូបែកកង់ទាំងមុខទាំងក្រោយ ហើយមិនមែនបែកតែមួយទេរបស់មិត្តគេ២នាក់ទៀតក៏បែកដែរមិនដឹងជាស៊យស្អីទេ
"យើងថារឿងនេះច្បាស់ជាមានអ្នកចង់ធ្វើបាបយើងជាមិនខាន"ជីន គិតទៅមើលវាមិនដែលនៅសុខៗម៉ូតូរបស់ពួកគេទាំង៣នាក់ស្រាប់តែបែកកង់ព្រមគ្នាក្នុងថ្ងៃតែមួយនោះទេច្បាស់ជាមានអ្នកចង់ធ្វើបាបពួកគេមិនខានទេ(គ្នា៣នាក់ម៉ូតូមានបីគ្រឿងប៉ុន្តែដោយសារតែមិនចង់ឱ្យខាតលុយចាក់សាំងច្រើនទើបជិះមួយថ្ងៃតែ២ដោយដាក់វេនគ្នា សង្ឃឹមយល់អ្វីដែលខ្ញុំនិយាយ)
"ពិតមែនហើយចាំមើលណាតែយើងដឹងថាអ្នកណាធ្វើបាបយើងត្រូវមិនខានទេ"ជីមីន និយាយទាំងមុខខឹងអ្នកណាអីក៏ហ៊ានម្ល៉េះមកបំបែកកង់ម៉ូតូគេចាំមើលណាតែរកឃើញពេលណាអ្នកនោះបើមិនស្លាប់ក៏ក្បែរស្លាប់ដែរ
"អេ៎ អូនតុញកំពុងតែធ្វើអីនឹង ហេតុអ្វីក៏ពេលនេះហើយមិនទាន់ទសាលាទៀត"យុនហ្គី បើកឡានចេញពីចំណតស្រាប់តែប្រទះភ្នែកឃើញមនុស្សបីនាក់នៅចំណតម៉ូតូកំពុងឈរមើលមុខគ្នាទាំងមុខស្អុយប៉ែដូចម៉ែចែកទ្រព្យមិនស្មើចឹងទើបប្រញាប់បង្វែរចង្កូតឡានទៅមើលក្រែងលមានរឿងអី
"ភ្នែកមិនចេះមើលទេហេ៎ស ចាំតែសួរ"ជីមីន
"មានតែចង់សួរ យ៉ាងមិចហើយមានអីជិះទៅរៀនឬអត់ បើអត់ជិះទៅជាមួយពួកបងក៏បានដែរ"ណាមជូន ខ្ជិលស្តាប់មិត្តនិយាយញ៉ោះគ្នាបន្តទៀតទើបប្រញាប់ពោលឡើង ចំលែកអីថ្ងៃនេះគេក៏មកគ្នាតែបីនាក់ដែរព្រោះជុងហ្គុកថាចាំទៅតាមក្រោយ
"តែ~"មីរ៉ាបម្រុងនឹងនិយាយបដិសេធទៅហើយតែត្រូវហូស៊ុកកាត់ទាន់
"តែអី ឆាប់មកប្រយ័ត្នទៅរៀនមិនទាន់ទៅ"ហូស៊ុក
"ចឹងក៏បាន តោះជីមីន មីរ៉ា"ជីន និយាយចប់ពួកគេក៏ប្រញាប់ឡើងឡានជាមួយគ្នាទៅដោយមានយ៉ុនហ្គីជាអ្នកបើក តាមការពិតទៅណាមជូននិងជីនគឺជាសង្សារនិងគ្នាតែគ្រាន់តែគ្មានអ្នកណាដឹងតែប៉ុណ្ណោះ ចំណែកមីរ៉ានិងហូស៊ុកក៏លួចមានចិត្តលើគ្នាដែរគ្រាន់តែម្នាក់ៗអៀនគ្នានិងមិនហ៊ានិយាយតែប៉ុណ្ណោះ រីឯរឿងជីមីននិងស៊ូហ្កាក៏ដូចជាអ្នកគ្រប់គ្នាដឹងកាល់ពីវគ្គមុនមកចឹងគឺមានចិត្តលើគ្នាតែគិតតែឈ្លោះគ្នាហើយណាមួយនៅមានអារម្មណ៍មិនគប្បីចំពោះមិត្តដែលបាត់ខ្លួនទៅទៀត មិនមែនថា២នាក់ទៀតមិនមានអារម្មណ៍ទេប៉ុន្តែធ្វើយ៉ាងមិចបើចិត្តស្រឡាញ់ទៅហើយមិចនឹងអាចហាមបានចឹងហើយទើបសុខចិត្តទាក់ទងគ្នាដោយលាក់បាំងនិងម្នាក់ទៀតសុខចិត្តមិនបញ្ចេញអារម្មណ៍(គិតទៅដោយសារតែបិុគុកធ្វើឱ្យគេត្រូវប្រឆាំងនឹងអារម្មណ៍ខ្លួនឯងពិតជាយ៉ាប់មែនបិុគុកនេះ😡)ហើយចង់ប្រាប់ថាម៉ូតូដែលខូចនោះក៏គ្មានអ្នកណាធ្វើក្រៅពីលោកបងទាំងបីរបស់យើងនឹងឯង

គំនំុស្នេហ៍កូនភ្លោះ (ចប់)Donde viven las historias. Descúbrelo ahora