គំនុំស្នេហ៍កូនភ្លោះ ភាគ៧

3.4K 247 3
                                        

"ខ្ញុំមិនអីពិតមែន ទឹកចិត្តចុះ ចាំមើលថាអ្នកណាឈឺចាប់ដោយសារអ្នកណា"ថេយ៉ុង ប្រាប់ទៅមិត្តមិនឱ្យបារម្ភរួចគិតម្នាក់ឯងក្នុងចិត្តទាំងញញឹមចុងមាត់ ការដែលគេមកនេះគឺមិនមែនដើម្បីស្រឡាញ់តែមកដើម្បីធ្វើឱ្យនាយម្នាក់នោះស្គាល់អ្វីដែលហៅថាការឈឺចាប់តែប៉ុណ្ណោះ
"អឹម បើឯងអះអាងបែបនឹងហើយយើងក៏មិនដឹងថាយ៉ាងមិចដែរ តែបើមានរឿងអ្វីត្រូវប្រាប់ពួកយើងដឹងទេ ពួកយើងមិនចង់ឱ្យឯងលាក់ទុកម្នាក់ឯងហើយនៅសុខៗក៏បាត់ខ្លួនដូចជាបងស្រីឯងម្នាក់ទៀតទេ"ជីន
"ខ្ញុំប្រាកដជាមិនឱ្យមានរឿបែបនេះកើតឡើងចំពោះខ្ញុំជាដាច់ខាត"ថេយ៉ុង
"បានហើយឈប់និយាយទៅ ហើយញ៉ាំបាយដល់ម៉ោងចូលរៀនឥលូវហើយ"ជីមីន ដែលអង្គុយស្តាប់គេនិយាយគ្នាមកជាយូរហើយនោះក៏ពោលឡើងព្រោះពេលនេះវាក៏ជិតដល់ម៉ោងចូលរៀនពិតមែន ហើយពួកគេក៏បន្តញ៉ាំបាយជាមួយគ្នារួចរាល់ទើបនាំគ្នាដើរទៅថ្នាក់រៀនវិញណាមួយសម្លេងកណ្តឹងចូលរៀនក៏បន្លឺឡើងដែរ
"ប្អូនៗមានសំណួរអ្វីទេបើនានអាចសួរអ្នកគ្រូបាន តែបើអត់ទេសម្រាកចុះ"អ្នកគ្រូ បន្ទាប់ពីមិនមានសិស្សណាមានសំណួរឬសួរមេរៀនមកកាន់គាត់ទេ ក៏ប្រាប់ឱ្យគ្រប់គ្នាសម្រាកដោយសារពេលនេះគឺដល់ម៉ោងដែលត្រូវចេញទៅផ្ទះហើយទើបម្នាក់ៗប្រញាប់រៀបចំឥវ៉ាន់យ៉ាងលឿនចំណែកអ្នកគ្រូចេញទៅមិនបាត់ហើយ

"ថេយ៉ុង ឯងជិះអីទៅ"ចេញមកដល់ខាងមីរ៉ាស្រាប់តែសួរឡើងព្រោះមើលកាយវិកាទៅដូចជាមិនបានមកដោយខ្លួនឯងទេ
"គឺជិះឡានក្រុង"ថេយ៉ុង
"ចឹងទៅជាមួយពួកយើងទៅយើងជូនទៅ"ជីន
"មិនអីទេយើងថាមិនបាច់ល្អជាងនាំតែខាតពេលពួកឯងជូនយើងទៅ"ថេយ៉ុង
"មិនអីទេមក ម៉ូតូនៅសល់មួយទំនេរបើទុកឯងឱ្យនៅតែម្នាក់ឯងយើងមិនទុកចិត្តទេ"ជីមីន(ម៉ូតូនៅមួទំនេរនឹងមានន័យថាជីនជាមួយនិងមីរ៉ាគឺឌុបគ្នា ចំណែកឯជីមីនគឺជិះតែម្នាក់ឯង ចឹងនៅសល់កន្លែងមួយទៀតដែលអាចឱ្យថេយ៉ងជិះបាន)
"តែយើងមិនចង់រំខានពួកឯងទេ"ថេយ៉ុង  និយាយទាំងក្រែងចិត្តហើយណាមួយទើបតែជួបគ្នាបានមួយថ្ងៃនឹងមិនសូវស្និទ្ធស្នាលប៉ុន្មានទេ
"រំខានអីមក ឡើងមកចាំយើងអ្នកឌុបហើយពួកយើងក៏ចង់ស្គាល់កន្លែងឯងនៅផងនឹងបានទៅលេងនោះអី"ជីមីន
"អឹមចឹងក៏បានដែរ"ថាហើយថេយ៉ិងក៏ដើរទៅឡើងជិះពីក្រោយជីមីន
"តែនិយាយចឹងឯងនៅឯណា"ជីមីន ជិះមួយថ្ងៃហើយភ្លេចសួរមិនស្គាល់កន្លែងគេនៅផងបើឌុបយកទៅវង្វេងទៅគិតយ៉ាងមិច
"យើងនៅខនដូរ#&£€"ថេយ៉ុង
"វ៉ាវ ចៃដន្យម្ល៉េះពួកយើងទាំងបីនាក់ក៏នៅនឹងដែរ"ជីមីន
"ពិតមែនហេ៎ស?ចឹងល្អណាស់"ថេយ៉ុង
"តែមិនមែនមានតែពួកយើងទេ ៤នាក់នោះក៏នៅខនដូរនឹងដែរ"ជីមីន គេពិតជាសប្បាយចិត្តដែលថេយ៉ុងនៅខនដូរជាមួយពួកគេតែគេក៏មិនចង់ឱ្យថេយ៉ុងជួបជាមួយនឹងជុងហ្គុកដែរខ្លាចថាលទ្ធផលចុងក្រោយនឹងយូរីនចឹងត្រូវខូចចិត្តហើយក៏បាត់ខ្លួនទាំងមិនឱ្យដំណឹង
"ខ្ញុំដឹងហើយ"ថេយ៉ុង
"ឯងនិយាយថាមិចមិញនេះ"ជីមីន ដោយសារអម្បិញមិញស្តាប់មិនច្បាស់ទើបសួរម្តងទៀត
"គឺ គឺគ្មានអ្វីទេឯងប្រហែលជាស្តាប់ច្រឡំហើយ"ថេយ៉ុង មិញនេះភ្លាត់មាត់បិះតែខូចផែនការទៅហើយ នូលហេតុដែលគេដឹងនោះគឺព្រោះតែគេទិញខនដូរមួយនឹងក៏ដោយសារតែស៊ើបមកដឹងថាជុងហ្គុកនៅទីនឹងឯងទើបសុខចិត្តមិនទៅផ្ទះមកនៅខនដូរតែម្តង ហើយណាមួយក៏មិនចង់ជួបមុខម្តាយចុងរបស់គេដែរដូច្នេះនៅខនដូរជាជម្រើសល្អបំផុតហើយ
"គ្មានអីល្អហើយចឹង"ជីមីន មាត់និយាយតែភ្នែកនៅបន្តមើលផ្លូវដដែលហើយពួកគេទាំង៤នាក់ក៏ជិះមកដល់គោលដៅដែលបានកំណត់ជាមួយគ្នា

គំនំុស្នេហ៍កូនភ្លោះ (ចប់)Where stories live. Discover now