គំនុំស្នេហ៍កូនភ្លោះ ភាគ៥

3.1K 253 0
                                    

មួយឆ្នាំកន្លងផុតទៅ

រយៈពេលមួយឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័សសម្រាប់មនុស្សធម្មតាទូទៅប៉ុន្តែវាគឺយូរខ្លាំងណាស់សម្រាប់មនុស្សដែលកំពុងតែរងចាំពេលវេលាដម្បីធ្វើអ្វីមួយនោះ។
"ថេយ៉ុង កូនគិតចង់ធ្វើបែបនេះពិតមែនហេ៎ស?"លោកស្រីគីម ពោលឡើងដោយក្តីបារម្ភគាត់ពិតជាមិនចង់ឱ្យកូនប្រុសតែមួយរបស់គាត់ត្រូវរស់នៅដោយចងគំនុំជាប់ក្នុងចិត្តនោះទេ គាត់ខ្លាចថាថ្ងៃណាមួយគេនឹងដូចជាបងស្រីគេគាត់បាត់បងកូនម្នាក់រួចមកហើយដូច្នេះមិនចង់បាត់បង់ម្នាក់ទៀតទេ
"ខ្ញុំសម្រេចចិត្តរួចហើយម៉ាក់កុំបារម្ភអីខ្ញុំមិនដូចបងស្រីទេ ខ្ញុំនឹងធ្វើឱ្យគេស្គាល់អ្វីដែលហៅថាការឈឺចាប់វាយ៉ាងម៉េច ម៉ាក់ចាំតែមើលចុះ"ថេយ៉ុង ក្តាប់ដៃចូលគ្នានិយាយទៅកាន់លោកស្រីគីម
"ម៉ាក់ដឹងហើយ កុំធ្វើអ្វីដែលធ្វើឱ្យខ្លួនឯងឈឺចាប់ដឹងហើយឬនៅ?ហើយមិនថាទោះមានរឿងអ្វីកើតឡើងកូនត្រូវចាំថាមានម៉ាក់ដែលនៅស្រឡាញ់កូនជានិច្ច"លោកស្រីគីម
"បាទ ម៉ាក់"ថេយ៉ុង
"ហ៊ឹម ហើយថ្នាំត្រូវដាក់តាមខ្លួនជានិច្ចណាយល់ដែរទេ?"លោកស្រីគីម មិនមែនបារម្ភពីរឿងចងគំនុំតែមួយមុខទេប៉ុន្តែគាត់បារម្ភពីសុវត្ថិភាពរបស់គេផងដែរ ដោយសារអ្វីដឹងទេ?គឺព្រោះតែថេយ៉ុងមានឈាមជាប្រភេទអូមេហ្កា វាគ្រោះថ្នាក់ណាស់សម្រាប់គេដែលត្រូវរស់នៅឆ្ងាយតែម្នាក់ឯង ហើយនេះក៏ជាមូលហេតុដែរដែលគាត់ជ្រើសរើសយកថេយ៉ុងមកនៅជាមួយទោះបីយូរីនជាមនុស្សស្រីតែគេមានប្រភេទឈាមធម្មតាមិនសូវជាមានគ្រោះថ្នាក់ដូចថេយ៉ុងដែរ
"បាទខ្ញុំដឹងហើយខ្ញុំនឹងដាក់តាមខ្លួនជានិច្ច"ថេយ៉ុង
"បានហើយ ដល់ម៉ោងយន្តហោះត្រូវចេញដំណើរហើយកូនប្រញាប់ទៅៗ ពេលទៅដល់ទីនោះត្រូវប្រយ័ត្នប្រយែងណា"លោកស្រីគីម
"បាទម៉ាក់ ខ្ញុំទៅហើយ"ថេយ៉ុង និយាយរួចក៏អូសវ៉ាលីដើរចូលទៅក្នុងព្រលានយន្តហោះបាត់ទៅ។មូលហេតុដែលថេយ៉ុងទើបតែចាប់ផ្តើមនៅពេលនេះក៏ព្រោះតែ
១.ដោយសារតែគេនៅមិនទាន់ស្គាល់ថាអ្នកដែលត្រូវសងសឹកនោះជាអ្នកណាដូច្នេះត្រូវសុើបឱ្យដឹងជាមុនសិន
២.ដោយសារតែមិនទាន់ដឹងថាគេមានចរិតបែបណាត្រូវរៀនដឹងថាគេជាមនុស្សបែបសិនទើបងាយឹងចូលទៅចំចំណុចខ្សោយរបស់គេ
៣.ដោយសារតែពេលកើតរឿងគឺពាក់កណ្តាលឆ្នាំទៅហើយដូច្នេះគេជាសិស្សនៅឡើយត្រូវចាំឱ្យបញ្ចប់ឆ្នាំសិនទើបអាចប្តូរសាលាបាន(តែប៉ុណ្ណឹង)

គំនំុស្នេហ៍កូនភ្លោះ (ចប់)Where stories live. Discover now