គំនុំស្នេហ៍កូនភ្លោះ ភាគ១៤

2.5K 185 2
                                    

@ព្រឹកថ្ងៃថ្មី

ព្រឹកថ្ងៃថ្មីជាថ្ងៃដែលសិស្សានុស្សិសនិស្សិតនិងអ្នកធ្វើការទាំងរាជ្ជការនិងឯកជនទាំងឡាយនាំគ្នាឈប់សម្រាកព្រោះវាជាថ្ងៃអាទិត្យដែលតម្រូវឱ្យអ្នកគ្រប់គ្នាឈប់សម្រាករាងរាល់សប្តាហ៍ដើម្បីជួបជុំគ្រួសារឬធ្វើដំណើរកម្សាន្តនិងអ្វីផ្សេងៗទៀតតាមដែលចង់ធ្វើក៏ដូចថ្ងៃនេះចឹងជុងហ្គុកមិនបានចេញទៅណាទេគឺនៅសំងំក្នុងបន្ទប់ជាមួយថេយ៉ុងនឹងឯងគេដេញទៅណាក៏មិនទៅដែរបើថេយ៉ុងមិនព្រមចេញទៅជាមួយ
"ពេលណាទើបបងទៅវិញ"ថេយ៉ុង ដើរទៅយកនំពីផ្ទះបាយមកដាក់ពីមុខជុងហ្គុកដែលកំពុងតែអង្គុយមើលទូររទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវហើយក៏ស្រដីឡើងនេះមកនៅកន្លែងគេមួយម៉ោងជាងហើយណាឱ្យទៅណាក៏មិនព្រម
"មិនទៅទេចាំអូនទៅជាមួយបងទើបព្រមទៅ"ជុងហ្គុកនិយាយហើយក៏យកនំមកដាក់ចូលមាត់សម្លឹងទៅទូរទស្សន៍ធ្វើមិនដឹងដូចជាមិនបានឮអ្វីដែលថេយ៉ុងកំពុងតែនិយាយអញ្ចឹង
"ហ៊ើយ បងឯងនេះចំមែនហើយ អូនពិតជាអស់ពាក្យនិយាយជាមួយបងហើយ"ថេយ៉ុងនិយាយហើយក៏ដើរចូលទៅក្នុងបន្ទប់គេងរបស់គេបាត់មួយសន្ទុះទើបចេញមកវិញ
"តោះ"ថេយ៉ុង ចេញមកវិញជាមួយនឹងសម្លៀកបំពាក់ថ្មីហើយស្ពាយកាបូបទៀតដូចជាបម្រុងនឹងចេញទៅក្រៅចឹងហើយក៏ស្រដីឡើងហៅជុងហ្គុក
"ទៅណា?"ជុងហ្គុក លើចិញ្ចើមឆ្ងល់ តោះ?តោះនឹងទៅណា
"ក្រែងថាចង់ចេញទៅក្រៅមិនចឹង?ឥឡូវទៅឬអត់?បើថាមិនទៅ ទៅប្តូរខោអាវវិញក៏បាន"ថេយ៉ុង ចំមែនហើយមកនឹងគេដេញមិនព្រមទៅណាព្រះចង់បបួលគេចេញទៅក្រៅមិនចឹងហី?ដល់ពេលគេព្រមទៅហើយមកធ្វើឯងសួរប្តូរចិត្តលែងទៅវិញឥឡូវនឹង
"អ៎រ ចឹងទេហ៎ ឆាប់ទៅៗចឹង"និយាយរួចជុងហ្គុកក៏ងើបចេញពីសាឡុងហើយដើរចេញទៅព្រមគ្នាជាមួយនឹងថេយ៉ុង

@តាមផ្លូវ

"ពួកយើងទៅផ្សារទំនើបមុនល្អទេ"ជុងហ្គុកដែលកំពុងតែបើកឡាននោះងាកមកសួរថេយ៉ុងព្រោះតាំងពីចេញពីខនដូរមករាងតូចនៅមិនទាន់បាននិយាយជាមួយគេមួយម៉ាត់ទេ
"ទៅផ្សារទំនើបធ្វើអីទៅ"ថេយ៉ុង ក្រែងថាទៅដើរលេងមិនចឹងហើយទៅផ្សារទំនើបធ្វើអីបើមិនត្រូវការអ្វីផង
"គឺបងចង់ទិញរបស់ខ្លះនឹងណា អូនជួយរើសបងបន្តិចទៅ"ជុងហ្គុកនិយាយហើយក៏បង្វែរចង្កូតឡានចូលទៅក្នុងផ្សារទំនើបតែម្តង ដោយសារតែថ្ងៃស្អែកត្រូវជាថ្ងៃកំណើតរបស់ម៉ាក់នាយទើបចង់ទិញរបស់ខ្លះជូនគាត់ហើយក៏ចង់ឱ្យរបស់នោះជារបស់ដែលថេយ៉ុងរើសឱ្យផងដែរ

គំនំុស្នេហ៍កូនភ្លោះ (ចប់)Tempat cerita menjadi hidup. Temukan sekarang