ក្រោយដើរចេញពីជុងហ្គុកហើយថេយ៉ុងក៏ហៅតាក់ស៊ីជិះមកជារឿយមិនដឹងទិសតំបន់ចំណែកឯទឹកភ្នែកវិញគឺហូរមករហូតដូចទឹកបាក់ទំនប់ចឹងទោះជាឃាត់យ៉ាងណាក៏មិនជាប់ដែរ
"តើមិនអីទេមែនទេ?"អ្នកបើកតាក់ស៊ីពោលឡើងទាំងសម្លឹងមើលថេយ៉ុងតាមកញ្ចក់បណ្តើរតាំងពីចេញឡានមកឃើញគេស្រក់ទឹកភ្នែករហូតតែមិនឮសម្លេងយំទេ តែវាក៏មិនចម្លែកដែរឃើញគេដើរចេញពីកន្លែងនោះមកប្រហែលជាខូចចិត្តដែលបាត់បងមនុស្សជាទីស្រឡាញ់ហើយ
"ខ្ញុំមិនអីទេ តើអាច ឱ្យខ្ញុំសុំខ្ចីទូរស័ព្ទពូបន្តិចបានទេ?"ថេយ៉ុង
"មិនអីទេ នេះ"និយាយចប់អ្នករត់តាក់ស៊ីក៏ហុចទូរស័ព្ទមកឱ្យគេដើម្បីចុចខលទៅលេខរបស់អ្នកណាម្នាក់/ហាឡូ អ្នកណាគេ/ដុងម៉ាន់
"បងប្រុស គឺខ្ញុំ ថេយ៉ុង"ថេយ៉ុង
/អ៎រ ថេយ៉ុងមែនទេ?ហើយយកលេខអ្នកណាខលមកមានការអ្វីមែនទេ?/ដុងម៉ាន់ អត់ឆ្ងល់មិនបានក៏សួរព្រោះធម្មតាថេយ៉ុងមិនសូវខលទៅនាយទេបើមិនមានការសំខាន់ហើយបើចង់ខលទៅលេងក៏មិនគួរខលទាំងយប់បែបនេះដែរ
"គឺ បងជួយកក់សំបុត្រយន្តហោះនៅយប់នេះឱ្យខ្ញុំផងយកមួយណាលឿនបំផុត ហើយបងជួយទៅយកវ៉ាលីនិងលិខិតឆ្លងដែនឱ្យខ្ញុំនៅខនដូរផងខោអាវខ្ញុំរៀបចំរួចរាល់ហើយ ខ្ញុំទៅចាំបងនៅព្រលានយន្តហោះ"ថេយ៉ុង
/ហើយចុះរឿងនោះ/ដុងម៉ាន់នឹងឃើញក៏សួរព្រោះគេមិនជឿថាថេយ៉ុងនឹងព្រមបញ្ឈប់រឿងនេះទេ
"វាបញ្ចប់ហើយ ហើយក៏ដល់ពេលដែលខ្ញុំតហរូវត្រឡប់ទៅវិញដែរ បងជួយរៀបចំឱ្យខ្ញុំផង"ថេយ៉ុង
/បាទ បងដឹងហើយ ចឹងប៉ុណ្ណឹងបានហើយ/ដុងម៉ាន់ ក្រោយបញ្ចប់សន្ទនាក៏ប្រញាប់ទៅធ្វើអ្វីតាមដែលថេយ៉ុងប្រាប់ចំណែកថេយ៉ុងប្រគល់ទូរស័ព្ទឱ្យអ្នកបើកតាក់ស៊ីដោយមិនភ្លេចប្រាប់ឱ្យបើកជូនទៅព្រលានយន្តហោះនោះទេព្រោះពេលនេះគេនៅទីនេះទៀតក៏គ្មានន័យអ្វីទៀតដែររឿងគ្រប់យ៉ាងវាបានបញ្ចប់អស់ហើយ
អ្នកទាំងអស់គ្នាប្រហែលជាមានអ្នកខ្លះឆ្ងល់ថាហេតុអ្វីបានជាថេយ៉ុងរៀបចំវ៉ាលីរួចរាល់ដូចជាគ្រោងទុកដឹងជាមុនចឹងមែនទេ រឿងនេះគេក៏មិនដឹងដូចគ្នាដែរចេះតែមានអារម្មណ៍ថាចម្លែកៗហើយមិនដឹងជាគិតអ្វីទេស្រាប់តែទៅរៀបចំខោអាវដាក់ក្នុងវ៉ាលីទុកដូចជាចង់ចេញទៅណាចឹងហើយក៏បានចេញពិតមែន
BẠN ĐANG ĐỌC
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...