គំនុំស្នេហ៍កូនភ្លោះ ភាគ២៤

2.7K 174 3
                                    

@.៤ឆ្នាំក្រោយមក(កាត់ទៀតហើយកុំសេដច្រើនពេកព្រោះអ្នកសរសេរមិនសូវចេះសេដផង)

រំលងផុតទៅអស់រយៈពេល៤ឆ្នាំអ្វីគឺបានផ្លាស់ប្តូរថ្មីចំណែកទីក្រុងឬប្រទេសនីមួយៗក៏អភិវឌ្ឍន៍ទៅតាមសម័យកាលដូចជាទីក្រុសេអ៊ូលប្រទេសកូរ៉េខាងត្បូងពេលនេះក៏មានការអភិវឌ្ឍន៍មិនធម្មតាដែរជាពិសេសគឺវិស័យសេដ្ឋកិច្ចមុខជំនួញនិងផ្សេងៗទៀតជាដើម។ទីក្រុងផ្លាស់ប្តូរមិនប្រាកដថាមនុស្សមិនផ្លាស់ប្តូរឯណាអ្នកខ្លះប្រែពីក្រមកជាអ្នកមានពីអ្នកដែលធ្លាប់តែមានប្រែជាមកធ្លាក់ខ្លួនដុនដាប ខ្លះក៏នៅសភាពដដែល ចំណែកឯខ្លះទៀតប្រែល្អទៅអាក្រក់ពីអាក្រក់ទៅល្អពីមនុស្សឃៅឃៅទៅស្លូតបូត ពីធម្មតាទៅជាឃោឃៅក៏មានដែរដូចជាម្នាក់នោះអ៊ីចឹង
"ផាំងៗ សម្អាតសាកសពវាឱ្យស្អាត"
"បាទចៅហ្វាយ"
"ហើយរឿងដែលយើងឱ្យស៊ើបនោះយ៉ាងមិចហើយ"
"ស៊ើបដឹងហើយចៅហ្វាយ គឺមានគេសម្លាប់មិនមែនសម្លាប់ខ្លួនទេខ្ញុំបានទៅឆែកមើលលទ្ធពិនិត្យសាកសពហើយគឺនៅនឹងកញ្ចកមានសាច់នៅជាប់មានន័យថាមុននឹងស្លាប់គឺមានការប្រតាយប្រតប់គ្នា ចំណែកឯរឿងប៉ូលីសសន្និដ្ឋានថាជាការសម្លាប់ខ្លួននោះខ្ញុំគិតថាប្រហែលជា អាចទាក់ទងនឹងបញ្ហាស៊ីសំណូកឬមួយក៏ផ្សេងៗទៀតចៅហ្វាយ"
"អឹម បែបនឹងល្អហើយត្រូវតែស៊ើបរកឃាតករឱ្យឃើញ ឆាប់ទៅធ្វើការរបស់ឯងចុះ"
"បាទចៅហ្វាយ"នាយឱនចុះគោរពរួចក៏ដើរចេញទៅទៅឱ្យនាយជាចៅហ្វាយនៅតែម្នាក់ឯង
"ទីបំផុត បងក៏មានមុខអាចទៅជួបអូនវិញបានហើយ ហើយដល់ពេលនោះបងនឹងទទួលខុសត្រូវរាល់អ្វីគ្រប់យ៉ាងដែលបងបានធ្វើដាក់អូន ថេយ៉ុង"ជុងហ្គុក ពោលឡើងទាំងញញឹមតិចៗត្រូវហើយម្នាក់នឹងគឺ ចន ជុងហ្គុក ពេលនេះគេបានវិវត្តន៍ខ្លួនជាម៉ាហ្វៀរដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកូរ៉េនិងប្រទេសមួយចំនួនទៀតនៅប៉ែកអឺរ៉ុបនិងអាស៊ី ដែលទួលបានការចាប់អារម្មណ៍ពីសំណាក់មនុស្សធម្មតានិងអ្នកធំៗជាច្រើនជាពិសេសគឺស្រីៗនឹងតែម្តងដោយសារតែសម្ថភាពនិងភាពស្រស់សង្ហារបស់គេនេះឯង កន្លងផុតទៅអស់រយៈពេល៤ឆ្នាំគេមិនដែលទទួលបានដំណឹងឬឱ្យកូនចៅទៅស៊ើបពីដំណឹងរបស់ថេយ៉ុងទេមូលហេតុគឺដោយសារតែគេគ្មានមុខឯណាទៅជួបថេយ៉ុងទេបើជួបមុខក៏មិនដឹងថាត្រូវប្រឈមមុខបែបមិចដែរ តែផ្ទុយទៅវិញគេបែរជាឱ្យកូនចៅទៅស៊ើបមើលមូលហេតុនៃការស្លាប់របស់យូរីនដែលជាបងស្រីរបស់ថេយ៉ុងវិញព្រោះគេមិនជឿថានាងអាចសម្លាប់ខ្លួននោះទេនាងជាមនុស្សរឹងមាំនិងស្រឡាញ់ខ្លួនឯងហើយមានម្ចាស់ការលើខ្លួនឯងទៀតមិចនឹងអាចសម្លាប់ខ្លួនព្រោះតែរឿងស្នេហាទៅ ហើយលទ្ធផលដែលគេស៊ើបបានគឺពិតជាដូចបំណងមែននាងមិនបានសម្លាប់ខ្លួនទេគឺត្រូវគេសម្លាប់គ្រាន់តែមានអ្នកចង់បំបិទភស្តុតាងតែប៉ុណ្ណោះ(តើអ្នកណាជាអ្នកសម្លាប់យូរីនទៅណ៎🤔)
"រីងៗៗ"សម្លងទូរស័ព្ទបន្លឺឡើងកាត់ផ្តាច់ការគិតរបស់នាយកម្លោះម៉ាហ្វៀវ័យក្មេងឱ្យងាកមកចាប់អារម្មណ៍ជាមួយនឹងទូរស័ព្ទវិញ
"ហាឡូម៉ាក់ មានអ្វីមែនទេ?"ជុងហ្គុក ចិចទទួលព្រមទាំងនិយាយទាំងមុខមាំវាជាទម្លាប់ទៅហើយតាំងពី៤ឆ្នាំមុនមកពេលដែលថេយ៉ុងចាកចេញពីនាយ គឺមិនដែលមានអ្នកណាបានឃើញស្នាមញញឹមរបស់កម្លោះម៉ាហ្វៀម្នាក់នេះទេសូម្បីតែមិត្តភក្តិឬគ្រួសាររបស់គេក៏ដោយ ហើយសូម្បីតែមនុស្សស្រីក៏នាយមិនដែលពាក់ព័ន្ធដូចមុនដែរបើពាក់ព័ន្ធគឺមានតែព្រមព្រៀងជាមួយគ្នាជាមុនតែប៉ុណ្ណោះ
/គឺគ្មានអ្វីទេម៉ាក់គ្រាន់តែចង់ខលទៅសួរថាថ្ងៃនេះកូនមកញ៉ាំបាយផ្ទះឬអត់ ម៉ាក់នឹងបានរៀបចំសម្រាប់កូន/លោកស្រីចន សួរដោយសារតែឥឡូវគេគឺទៅញ៉ាំបាយផ្ទះញឹកញាប់ដែរចំណែករវាងគេនិងលោកចនក៏មិនសូវទាសពាក្យទាស់សម្តីគ្នាដូចកាលពីមុនដែរ
"គឺអត់ទេម៉ាក់ ថ្ងៃនេះខ្ញុំរវល់ជួបមិត្តភក្តិបន្តិច"ជុងហ្គុក
/ចឹងមិនអីទេបើកូនរវល់/លោកស្រីចន
"បាទម៉ាក់ចឹងប៉ុណ្ណឹងសិនហើយណាម៉ាក់"ជុងហ្គុក
/ចា៎ស បានហើយ ទឹត/និយាយចប់លោកស្រីចនក៏បិទទូរស័ព្ទបាត់ចំណែកនាយក៏ដូចគ្នាទុកទូរស័ព្ទក្នុងហោប៉ៅអាវហើយក៏ដើរចេញមកក្រៅតែម្តង

គំនំុស្នេហ៍កូនភ្លោះ (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ