រយៈពេលបីខែកន្លងផុតទៅយ៉ាងឆាប់រហ័សចំណែកឯទំនាក់ទំនងរវាងជិងអង្គយកនិងយូរីនមួយខែដំបូងគឺល្អខ្លះណាស់តែថាមួយរយៈចុងក្រោយនេះដូចជាមានរឿងល្អក់កកជាមួយគ្នាច្រើនដែរដូចជាពេលនេះចឹង
"ហេតុអ្វីក៏មិនលើកទូរស័ព្ទអូនដឹងថាពេលខលទៅបងមិនចូលអូនបារម្ភប៉ុណ្ណាទេ?"យូរីន វាសឹងតែរាល់ថ្ងៃទៅហើយនៃរយៈពេលមួយខែចុងក្រោយនេះដែលពួកគេឈ្លោះគ្នាតែមិនមានអ្នកណាម្នាក់ដឹងឡើយក្រៅពីពួកគេទាំងពីរនាក់
"ក្រែងបងប្រាប់អូនហើយតើថាបងរវល់មិនចេះស្តាប់គ្នាទេហេ៎ស"ជុងហ្គុក ពោលឡើងដោយការធុញទ្រាន់ឱ្យតែមកជួបជាមួយនាងពេលណាគឺតែងតែមានរឿងឈ្លោះគ្នាមកជាមួយរហូត
"រវល់ៗៗៗ បងរវល់រាល់ថ្ងៃមែនទេថ្ងៃណាក៏បងថារវល់ដែរបងមានដែលយល់ពីអារម្មណ៍អូនខ្លះទេរាល់ថ្ងៃបងមិនកំដរអូនដើរលេងក៏មិនអីដែរ សូម្បីតែពេលញាំបាយជាមួយអូនមួយពេលក៏បងមិនដែលមានពេលសម្រាប់អូនដែរជុងហ្គុក ដឹងទេថាឥលូវនេះបងកាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃហើយណា៎"យូរីន ពោលឡើងទាំងទឹកភ្នែករលីងរលោងគេសុខចិត្តសុំប៉ាគេរើមកនៅខនដូរតែម្នាក់ឯងក៏ព្រោះតែនាយដែរតែមើលពេលនេះចុះសូម្បីតែពេលកំដរនាងញ៉ាំបាយក៏គេថារវល់ដែរ
"ធុញណាស់ និយាយច្រើនគួរឱ្យធុញ"ជុងហ្គុក និយាយហើយក៏ដើរចេញទៅក្រៅវិញបាត់ទាំងមិនខ្វល់ទេថាអ្នកខាងក្នុងកំពុងតែយំខ្លាំងយ៉ាងមិច"រីងៗៗៗ"
"ហាឡូ"កំពុងតែអង្គុយយំសុខៗស្រាប់តែមានលេខមួយខលមកទើបគេប្រញាប់ទាញយកមកមើលឃើញថាជាលេខរបស់អ្នកណាហើយក៏សម្រួលអាម្មណ៍ជូតទឹកភ្នែកឱ្យស្អាតរួចទើបចុចទទួល
/ហាឡូ បងស្រីគឺខ្ញុំមានរឿចង់ប្រាប់សប្តាហ៍ក្រោយខ្ញុំទៅលេងសេអ៊ូលមួយសប្តាហ៍ណា៎/
"ហឹមឯងមកល្អហើយ តែថាមកនឹងអ្នកម៉ាក់ដឹងទេ"យូរីន
/ប្រាកដជាដឹងហើយគាត់អនុញ្ញាតទៀតផងដូច្នេះបងត្រូវនាំខ្ញុំដើរលេងយល់ដែរទេ/
"បងដឹងហើយអាល្អិត"យូរីន
/ខ្ញុំមិនបានល្អិតទេបងឈប់ហៅខ្ញុំបែបនឹងទៅ/
"មិនបានល្អិតតែរូបរាងរបស់ឯងសឹងតែតូចជាងបងទៅទៀត"យូរីន
/Ok យល់ព្រមខ្ញុំចាញ់បងសិនក៏បាន តែថាបងកើតអ្វីមែនទេសម្លេងបងដូចជាយំអ្នកណាធ្វើអ្វីបង?ជាមីងដាមែនទេ?/អ្នកចុងខ្សែនិយាយយូរហើយមិនចាប់អារម្មណ៍នឹងសម្លេងបងស្រីគេសោះទើបតែចាប់អាម្មណ៍មិញនេះឯងទើបប្រញាប់សួរឡើងល្រែងលោម្តាយចុងធ្វើបាបព្រោះគេមិនបានដឹងទេថាយូរីនមានសង្សារហើយរើមកនៅខនដូរហើយព្រោះគេមិនបានប្រាប់
"គ្មានអ្វីទេ គឺបងមិនសូវស្រួលខ្លួនផ្តាសាយទើបសម្លេងបងបែបនេះ"យូរីន
/ចឹងល្អហើយ បើមានអ្នកធ្វើបាបបងប្រាប់ខ្ញុំដឹងទេពេលទៅដល់កូរ៉េវិញចាំខ្ញុំចាត់ការឱ្យ/
"ចា៎ស បងដឹងហើយប្អូនប្រុសពូកែរបស់បង"យូរីន ពេលនេះគេក៏រាងធូរស្បើយបន្តិចដែរព្រោះបាននិយាយជាមួយប្អូនប្រុសដែលរស់នៅឆ្ងាយពីគ្នាតាំងពីតូចតែក៏មិនមែនមិនដែលជួបគ្នាដែរព្រោះអ្នកខាងនោះតែងតែលួចមកលេងកូរ៉េរហូតហ្នឹងទាល់តែម៉ាក់គេមកតាមទៅវិញទើបព្រមទៅ
/ថេយ៉ុងហាមកនេះជួយម៉ាក់បន្តិចមកកូន/
/បាទម៉ាក់/
/បងស្រីចឹងប៉ុណ្ណឹងសិនហើយណា៎ ម៉ាក់ហៅខ្ញុំហើយ/
"ចា៎ស"ថាហើយពួកគេទាំងពីរក៏កាត់ផ្តាច់ប្រពន្ធ័ទំនាក់ទំនងទៅ។ត្រូវហើយម្នាក់ដែលនិយាយទូរស័ព្ទជាមួយយូរីននោះគឺគ្មានអ្នកណាក្រៅពីថេយ៉ុងដែលជាប្អូនភ្លោះរបស់គេដែលរស់នៅប៉ារីសជាមួយម៉ាក់គេនោះទេ
YOU ARE READING
គំនំុស្នេហ៍កូនភ្លោះ (ចប់)
Fanfictionជារឿងស្នេហាមួដែលកើតឡើងដោយសារការចងគំនុំព្រោះតែចន ជុងហ្គុកដែលត្រូវជាសង្សាររបស់ គីម យូរីន វាកើតឡើងព្រោះតែល្បិចកល់ធ្វើយ៉ាងណាឱ្យនាងព្រមទទួលធ្វើជាសង្សារតែអ្នកណាទៅដឹងថាស្នេហាដែលគេមានឱ្យមកនាងវាគ្រាន់តែជាល្បែងភ្នាល់មួយតែប៉ុណ្ណោះ រហូតធ្វើឱ្យនាងត្រូវមកឈឺចិត្តខ...