ពន្លឺព្រះអាទិត្យរះចែងចាំងចូលមកបំភ្លឺពិភពលោកទាំងមូលមនុស្សម្នាក៏ចាប់ផ្តើមធ្វើសកម្មភាពដោយមានខ្លះចេញទៅធ្វើការមានខ្លះទៀតចេញទៅរៀនអីតាមគោលដៅប្រចាំថ្ងៃរបស់ពួកគេតែក្រឡេកទៅមើលក្មេងប្រុសវ័យជំទង់ម្នាក់ឯនេះកំពុងគេងលក់ស្ងប់ស្ងល់ទោះជាថ្ងៃចាំងភ្នែកក៏មិនខ្ចីងើបសុខចិត្តទាញភួយមកភ្លុំទៅវិញ ក្មេងម្នាក់នេះគ្មានអ្នកណាក្រៅពីKim Taehyungតួឯករបស់យើងឡើយ!!
"Taehyungក្រោកបានហើយប្រញាប់ទៅមិនឡានក្រុង"Jiminដែលជាមិត្តសម្លាញ់របស់គេក៏ចូលខ្លួនមកដាស់ព្រោះគេរៀបចំខ្លួនរួចយូរហើយតែមិនឃើញស្រមោលរាងតូចចេញទៅទាល់តែសោះ
ពួកគេទាំងពីរជាមិត្តនិងគ្នាតាំងពីក្មេងៗមកម្ល៉េះហើយពួកគេក៏ជាកូនអ្នកខេត្តគេមកទីនេះដើម្បីមករៀនបន្តតែប៉ុណ្ណោះដោយជួលCondoសមល្មមមួយរស់នៅតែពីរនាក់មិនចង់ទៅស្នាក់នៅបន្ទប់របស់សាលានាំរញ៉េរញ៉ៃឡើយ
"អ្ហឹម..."ក្រោយលឺសម្លេងដាស់របស់មិត្តភ្លាមTaehyungក៏ចាប់ផ្តើមរើបម្រាស់ខ្លួនបន្តិចខំប្រឹងបើកភ្នែកឡើងតែបើកមិនរួច
"រៀបចំខ្លួនអោយលឿនទៅប្រយ័ត្នគ្រូមិនអោយចូល"Jiminនិយាយរួចក៏ដើរទៅរៀបចំអាហារពេលព្រឹកបន្តព្រោះតែចូលមកដាស់មិត្តធ្វើមិនទាន់រួច
"ដឹងហើយៗអ្នកម៉ែ"Taehyungនិយាយតាមទម្លាប់របស់គេព្រោះតែមិត្តម្នាក់នេះតែងតែប្រដៅគេទូន្មានគេធ្វើដូចគេនឹងជាកូនអញ្ចឹង
SKIP ✨
ថ្ងៃនេះជាថ្ងៃបើកបវេសនកាលថ្មីទើបធ្វើអោយTaehyungពិបាកសម្រួលខ្លួនបន្តិចទោះបីជាសាលារៀនចាស់ពិតមែនតែអ្វីដែលគេពិបាកជាងគេនោះគឺត្រូវងើបពេលព្រលឹមព្រោះកាលដែលឈប់នោះគេតែងតែSkipអាហារពេលព្រឹកចោលមកសរុបពេលថ្ងៃឯនេះព្រោះរវល់គេង
"អូយ!!"Taehyungកំពុងតែដើរនិយាយគ្នាជាមួយនិងJiminសុខៗស្រាប់តែដើរបុកអ្នកណាក៏មិនដឹងទើបធ្វើអោយគេដួលដោយសារតែមាឌនិងកម្លាំងរបស់អ្នកដែលបុកនោះមិនធម្មតា
"ដើរមិនបើក..."កម្លោះសង្ហាត្រកូលខ្ពង់ខ្ពស់Jeon Jungkookរៀបនិងស្តីថាអោយទៅហើយព្រោះតែអ្នកនៅសាលាមួយនេះគ្មានអ្នកណាហ៊ានមកប៉ះពាល់គេឡើយតែអាល្អិតនេះហេតុអ្វីក៏ប្រហ៊ើនហ៊ានដើរមកបុកខ្លួនទៅកើតតែក៏ត្រូវគាំងសម្តីពេលឃើញមុខមាត់ដ៏ស្រស់ស្អាតរបស់រាងតូចធ្វើអោយកម្លោះចិត្តរឹងម្នាក់នេះសឹងតែទន់ខ្លួនដូចចាហួយទៅហើយ
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓