EPISODE 17

1.7K 147 1
                                    

ក្រោយពេលបរិភោគអាហារពេលព្រឹករួចរាល់ពួកគេទាំងពីរក៏មិនដឹងធ្វើអីក្រៅពីអង្គុយលេងមើលទូរទស្សន៍តែប៉ុណ្ណឹងឯង

"នេះយកទៅបិទថ្ងាសទៅ"ក្រោយអោយនាយលេបថ្នាំរួចហើយក៏លាបថ្នាំលើមុខអោយនាយរួចTaehyungក៏យកបន្ទះបញ្ចុះកម្តៅយកមកអោយនាយបិទ

"មិនបិទទេធុញទ្រាន់ខ្លាំងណាស់"Jungkookក៏ហុចទៅអោយគេវិញព្រោះតែមិនចូលចិត្តពេលដែលបិទវាដោយសារតែធុញថប់នៅមិនស្រួលទើសៗពេកទើបមិនចង់បិទ

"បិទឬមិនបិទ?"Taehyungមិននិយាយច្រើនក៏គម្រាមយកតែម្តង ជាស្រួលខ្លួនខ្លួនឯងវេទនាម្លឹងៗសមតែអោយនៅម្នាក់ឯងតើ!តែបើបាននៅម្នាក់៉ងនាយក៏មិនរំអួយវេទនាថ្នាក់ហ្នឹងដែរដោយសាររាងតូចនៅជាមួយទើបទន់ជ្រាយថ្នាក់នឹង

"បិទក៏បានដែរ អូនបិទអោយបងមក"Jungkookហុចទៅអោយរាងតូចបិទអោយព្រោះតែខ្ជិលលើកសក់ខ្លួនឯងផងបិទផងទើបញិកញ៉ក់ដាក់រាងតូច

"មួយដៃប៉ោងភ្នែកថែមឥឡូវហើយ"Taehyungយកមកបិទអោយតែក៏ឆ្លៀតរអ៊ូគម្រាមទៀតអាងតែគេឆ្លូតចង់វៃៗចង់ធាក់ៗតែម្តង

"អូនដាច់ចិត្តវាយប្រុសសង្ហាម្នាក់ដែរឬ?"Jungkookប្រហ៉ើនលូកដៃទៅអោបចង្កេះរាងតូចហើយឆ្លៀតផ្តេកក្បាលលើទ្រូងគេទៀត បើដឹងថាឈឺហើយខូចដល់ថ្នាក់ហ្នឹងអោយដេកឈឺម្នាក់ឯងបាត់ហើយ

"ប្រាកដជាដាច់ចិត្តហើយព្រោះលែងឃើញមានកន្លែងណាសង្ហាទៀតផង"Taehyungនិយាយសើចបន្តិចពេលដែលញ៉ោះនាយបែបនេះសប្បាយម្យ៉ាងដែរតើធ្លាប់តែត្រូវនាយញ៉ោះឥឡូវបានដៃវិញហើយ

"ហ៉ឹស!ខឹងហើយលួងគេ"Jungkookពេបមាត់ងាកមុខចេញធ្វើបែបនេះសមតែដាក់មែនទែនតើ មាឌអោយដូចក្របីមកអង្គុយពេបមាត់ដូចក្មេងមត្តេយ្យទៅកើត ចំណែករាងតូចមិនលួចមិននិយាយច្រើនក៏ដើរទៅយកកន្សែងមកពូតទឹកយកមកអោយនាយដណ្តប់ មើលចុះឈឺតិចតួចសោះធ្វើដាក់ដូចនាយដេកពេទ្យរាប់ខែអញ្ចឹង

"យកដណ្តប់ទៅ"Taehyungយកកន្សែងមកបោះគ្របក្បាលរាងក្រាស់ហើយដើរទៅអង្គុយមើលទូរទស្សន៍ធ្វើប្រងើយ

"Tae..អូនស្លៀកខោអាវអ្នកណាហ្នឹង?"Jungkookទើបតែចាប់អារម្មណ៍មេងខោអាវរាងតូចធំៗសម្បើមណាស់ចង្កេះខោត្រូវចងហើយជើងខោមូលទៀតឯអាវវិញទាញចុះទាញឡើងព្រោះតែរលុងធ្លាក់រហូត

_Because I Love You _Where stories live. Discover now