EPISODE 39

1.8K 136 4
                                    

ក្រោយទៅពិនិត្យមើលឥវ៉ាន់រួចរាល់ពួកគេក៏ត្រឡប់មកវិញតែពេលទៅJungkookរាងឈឺក្បាលបន្តិចព្រោះថាអោយYunaនិយាយអីរាងលើសលោះពីការងារដឹងតែTaehyungចូលមកឌឺដងមិនចេះឈប់ នាយសឹងតែចាប់បំបែកពីរនាក់នឹងចេញពីគ្នាតែមិនអាចព្រោះនាយត្រូវនិយាយការងារជាមួយYunaហើយមិនអាចឃ្លាតពីTaehyungបានដូចគ្នា គ្រាន់តែរួចរាល់យកYunaទៅដាក់ក្រុមហ៊ុនភ្លាមបំបែកពីគ្នាភ្លាមនាយសប្បាយចិត្តចង់ហោះទៅហើយ

"អូនទៅShoppingទេបងជូនទៅ"ក្រោយចេញពីក្រុមហ៊ុនភ្លាមJungkookក៏ចោទសួររាងតូចបំណងចង់ជូនគេត្រឡប់ទៅផ្ទះវិញតែនាយក៏រកនឹកឆ្លៀតដើរលេងតែពីរនាក់អោយបានសប្បាយចិត្តបន្តិច

"ខ្ញុំទៅបើបងជាចេញលុយអោយ"Taehyungរកគំនិតធ្វើបាបនាយម្តង អេតែនេះមិនមែនធ្វើបាបនាយទេព្រោះនាយមិនដែលអោយគេចេញលុយរឿងអស់នេះស្រាប់ទៅហើយគឺគេចង់ឌឺដងលោកJeonទៅវិញទេព្រោះពីមុនគាត់ថាគេមុខលុយទាក់កូនប្រុសគ្រាន់ព្រោះឃើញទ្រព្យឥឡូវនេះគេនឹងធ្វើអោយគាត់ឃើញតាមអ្វីដែលគាត់ចោទគេ

"ក្មេងក្បាលខូចបងចេញអោយស្រាប់ហើយ"Jungkookយកដៃទៅញីសក់រាងតូចចុះឡើងព្រោះតែក្រឺតខ្នាញ់គេពូកែរកនឹកពាក្យមកនិយាយណាស់មួយព្រឹកហើយមិនអោយYunaហើបមាត់បានស្រួលទេដាក់ម្តងៗចង់ក្អួតឈាម

"បើអញ្ចឹងខ្ញុំទៅ"Taehyungញញឹមក្បួចពេលលឺនាយនិយាយបែបនេះ ហុឹស!ចាំតែមើលទៅថាគេនឹងធ្វើអោយលោកJeonក្អួតឈាមយ៉ាងម៉េចខ្លះ?

"Tae ហេតុអ្វីក៏មិនហៅខ្លួនឯងថាអូនដូចកាលពីព្រឹកមិញ?ឬមួយគ្រាន់ហៅគ្រាន់តែចង់ឈ្នះYunaទេ?"Jungkookរាងអាក់អន់ស្រពោនចិត្តពេលដែលគិតថារាងតូចយកនាយមកគ្រាន់តែធ្វើជាហ្គេមរបស់ពួកគេទាំងពីរតែប៉ុណ្ណោះមិនមែនមកពីបេះដូងរបស់គេឡើយ

"គឺ..ពួកយើងក៏មិនមែនជាអ្វីនឹងគ្នាដែរមិនចាំបាច់ហៅដល់ថ្នាក់ហ្នឹងក៏បានដែរត្រូវទេ?"

"ហេតុអ្វីក៏មិនអាចក្រែងពួកយើងជាសង្សានឹងគ្នាហើយតើ?"

"តែពួកយើងបែកគ្នាហើយJung ពេលនេះឋានៈខ្ញុំត្រឹមតែមិត្តរួមការងារប៉ុណ្ណោះ"

"បងមានថាពួកយើងបែកគ្នាឬនៅ?អូនសុំបងបែកតែបងមិនបានព្រមនឹងអូនថាបែកគ្នាម្តងណាឡើយ អូនបែកតែអូនទៅតែបងមិនបានបែកជាមួយទេ អូននៅតែជាសង្សារបស់បងដដែលត្រូវទេអូនសម្លាញ់?"Jungkookញញឹមស្រស់វិញពេលដែលខ្លួនមានប្រៀបលើTaehyungវិញបែបនេះ

_Because I Love You _Where stories live. Discover now