EPISODE 29

1.6K 139 2
                                    

ក្រោយអង្គុយរង់ចាំដំណឹងអំពីJungkookអស់សឹងតែមួយម៉ោងគ្រូពេទ្យក៏ចេញមកដើម្បីប្រាប់ពីអាការៈរបស់នាយ

"Doctorកូនប្រុសខ្ញុំយ៉ាងម៉េចហើយ?"លោកស្រីJeonប្រញាប់រត់ទៅសួរភ្លាមៗទោះមើលឃលញគាត់ស្ងៀមៗមិនសូវមាត់.កអីតែចិត្តគាត់សឹងតែហោះចូលទៅខាងក្នុងមើលកូនប្រុសទៅហើយ អ្នកណាមិនបារម្ភកូនប្រុសតែមួយស្រឡាញ់ស្មើរជីវិតមកជួបរឿងដែលនឹកស្មានមិនដល់បែបនេះ

"អ្នកជម្ងឺសង្រ្គោះបានហើយប៉ុន្តែដោយសារកញ្ចក់មុតចូលដល់សាច់ទ្រូងក្រោមបេះដូងបែបនេះពេទ្យខ្ញុំផ្តាំកុំទាន់អោយគេធ្វើការអ្វីធ្ងន់ៗអីវាធាចនឹងប៉ះពាល់សល់សុខភាពគេកាន់តែខ្លាំងហើយកុំភ័យអីអស់ថ្នាំស្ពឹកអ្នកជម្ងឺនឹងដឹងខ្លួនហើយ"

"អរគុណលោកDoctorដែលបានជួយកូនប្រុសខ្ញុំ"

"មិនអីទេវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ ខ្ញុំសុំលាសិនហើយ"Doctorនិយាយរួចក៏ដើរចេញទៅធ្វើការងារបន្តព្រោះធ្វើជាពេទ្យមិនមែនអាចអង្គុយលេងនិយាយគ្នាបានរហូតទេ

"បងអស់អីហើយ អូនគួរតែដល់ពេលចាកចេញដូចគ្នា"Taehyungសម្លឹងមើលគ្រូពេទ្យផ្សេងៗរុញនាយចេញពីបន្ទប់វះកាត់ចេញមក មុននេះគេបានសុំទៅបន្ទប់ទឹកលុបលាងមាត់ចេញហើយមកដល់ក៏លឺគ្រូពេទ្យនិយាយប្រាប់ម៉ាក់របស់នាយហើយខ្លួនក៏ដឹងថាមិនអាចនៅបន្តទៀតទេចៀសវាងលោកJeonមកវិញមានរឿងធំជាងនេះ

"ខ្ញុំជូនឯងត្រឡប់ទៅវិញ"Yoongiដើរចូលមកពីក្រោយរាងតូច ព្រោះគេក៏អស់តួនាទីនៅបន្តទៀតដែរអញ្ចឹងហើយមានតែតាមថែមនុស្សជាទីស្រឡាញ់របស់មិត្តជំនួសពេលដែលនាយធ្វើអ្វីមិនកើតហ្នឹងឯង!!

"អរគុណលោកហើយតោះJimin"Taehyungញញឹុមដាក់នាយយ៉ាងសោះកក្រោះមិនដាច់ចិត្តពីអ្នកដែលដេកក្នុងបន្ទប់ព្យាបាលជម្ងឺនោះ ស្មានតែគេចង់ចេញទៅណាស់មែនទេ?គេបារម្ភគេចង់មើលថែនាយដូចពេលមុនតាមមើលទៅនាយឈឺខ្លាំងណាស់ហេតុអ្វីក៏គេកំសាកបែបនេះហើយជួយឈឺជំនួសមិនបានក៏អាចជួយមើលថែដែរ ហេតុអ្វីក៏ដើរចេញទៅទាំងមិនលានាយបែបនេះ?

<Jung...អូនសុំទោសណាដែលអូននៅមើលថែបងមិនបានពីពេលទៅអូននឹងមិនអោយបងពិបាកចិត្តតាមលួងអូនតាមញ៉ោះអូនដូចមុនទៀតទេ អូនសុំទោសពិតមែន ទោះបីស្នេហាយើងមានអ្នកតាមបំបែកតែអូនសង្ឃឹមថាថ្ងៃណាមួយពួកយើងនឹងពុះពារស្វែងរកសេចក្តីសុខអោយខ្លួនយើងបាន អូនស្រឡាញ់បង...>Taehyungអង្គុយក្នុងឡាននិយាយក្នុងចិត្តម្នាក់ឯងទឹកភ្នែកក៏ហូរតក់ៗតែគេក៏ព្យាយាមជូតចេញទាំងអួលដើម.ក ហើយរឿងដែលនាយបានថើបគ្នាជាមួយក្មេងស្រីម្នាក់នោះគេមិនចង់រំលឹកវាមកទៀតទេគេចង់បំភ្លេចចោលហើយគិតថាJeon Jungkookជាមនុស្សប្រុសដែលស្មោះសរម្នាក់ ស្រឡាញ់គេមើលថែគេគ្រប់យ៉ាងគេចង់តែចងចាកចេញដោយចាំតែរឿងប៉ុណ្ណឹងមិនគិតពីទង្វើរអាក្រក់ដែលនាយធ្វើមកលើគេឡើយ

[S K I P]

"អូនទៅសម្រាកសិនទៅចាំបងអោយម៉ែដោះមកកំដរគេជំនួសក៏បាន"លោកJeonដើរចូលមកនិយាយទៅកាន់អ្នកដែលជាប្រពន្ធដែលកំពុងតែអង្គុយកាន់ដៃកូនប្រុសជាប់ពេញមួយយប់ហើយគាត់មិនព្រមសម្រាកមិនព្រមចេញទៅនាក្រៅពីសម្លឹងមើលមុខកូនប្រុសហើយសម្រក់ទឹកភ្នែកហ្នឹងទេ!!

"បងចង់ទៅណាទៅៗ ខ្ញុំនៅមើលកូនខ្ញុំ"លោកស្រីJeonនៅតែមិនព្រមងាកមុខមកមើលគាត់ដដែលព្រោះគាត់ខឹងនឹងលោកJeonដែលថ្លើមធំហ៊ានដល់ថ្នាក់បំបែកបំបាក់កូនប្រុសគាត់ចុះបើគេដឹងខ្លួនមកសួររកសង្សារបស់គេនោះតើអោយគាត់ឆ្លើយយ៉ាងម៉េច?គេមិនបានមកមើលកូនទេឬក៏គេត្រូវប៉ារបស់កូនដេញទៅបាត់ហើយ?

"ពេលគេចេញពីមន្ទីពេទ្យបងនឹងបញ្ជូនគេទៅអូស្រ្តាលីហើយ"

"ហេតុអ្វីក៏បងចិត្តខ្មៅដល់ថ្នាក់នេះ?បំបែកបំបាក់ស្នេហាកូនមិនអស់ចិត្តឥឡូវចង់បញ្ជាក្បាលគេតាមចិត្តបងបែបនេះទៀតឬ?"លោកស្រីJeonហូរទឹកភ្នែកម៉ាត់ៗសម្លឹងមើលទៅស្វាមី ក្រែងនាយបដិសេធមិនព្រមទៅហើយហេតុអ្វីក៏នៅតែបណ្តេញគេទៅបែបនេះ?តើមេរោគសុីបេះដូងគាត់អស់ហើយមែនទេបានជាគាត់អាក្រក់ដល់ថ្នាក់ហ្នឹង?

"គេមិនព្រមទៅដោយសារតែក្មេងម្នាក់នេះឥឡូវក្មេងនោះក៏ទៅបាត់ហេតុអ្វីក៏គេមិនព្រមទៅទៀតក្រែងនេះជាអ្វីដែលគេចង់បានមិនចឹង?"

"បងចង់ធ្វើអីក៏ធ្វើតាមតែចិត្តបងទៅ"លោកស្រីJeonមិនចង់ទាស់ទែងគ្នារំខានកូនប្រុសទើបសុខចិត្តខាំមាត់មិនតប.តនឹងគាត់ទៀត

"អ្ហឹម..."សម្លេងក្រហមចេញពីដើម.ករបស់នាយក្រាស់ក្រោយពេលគេថ្នាំស្ពឹកអស់រិទ្ធគេក៏ដឹងខ្លួនឡើងហើយព្យាយាមបើកភ្នែកមើលទាំងពិបាកហេតុអ្វីពេលនេះនាយឈឺពេញខ្លួនបែបនេះ?ហេតុអ្វីក៏នាយមិនទាន់ស្លាប់?ហើយចុះTaehyungនោះត្រូវហើយតលពេលនេះTaeTaeក្មេងក្បាលខូចរបស់គេពេលនេះនៅឯណា?គ្រាន់តែនឹកដល់ប្រយោគនេះភ្លាមគេក៏ខំប្រឹងបើកភ្នែកងាកមើលចុះជុំវិញខ្លួនតែហេតុអ្វីឃើញតែម៉ាក់ប៉ាគេ?

"ម៉ាក់!Taeនៅឯណា?"ប្រយោគដំបូងដែលនាយបង្ហើរចេញមកដំបូងគេគឺគេសួររកសំណព្វចិត្តរបស់គេនឹងហើយ Taeអូនកំពុងតែនៅបន្ទប់ទឹកមែនទេឆាប់ចេញមកបងដឹងខ្លួនហើយ បងនឹកអូន ចង់ជួបអូន ចង់អោបអូន ចង់ថើបអូន អេ៎ថើបមិនបានទេខ្លាចអូនវៃបងហើមមុខទៀតណាស់!

_____________

To Be Continue...✨🦋

@JANE-ជេន

_Because I Love You _Where stories live. Discover now