EPISODE 54

1.4K 120 1
                                    

រាងកាយតូចស្រឡូនជំណើរជើងវែងៗទឹកមុខមាំទាំដើរចូលក្នុងឃ្លាំងធំមួយក្បែរជាយក្រុងព្រមទាំងអមជាមួយនឹងកូនចៅគេបួនប្រាំនាក់មកទៀត គេបោះជំហានចូលដោយគ្មានញញើតអ្វីបន្តិចទោះបីទីនេះមិនមែនជាទឹកដីរបស់គេក៏ដោយតែអ្វីដែលគេចង់ធ្វើពេលនេះគឺបំផ្លាញគ្រប់យ៉ាងរបស់គ្រួសារនោះដោយចាប់ផ្តើមពីការកម្ទេចរោងចក្រចោលមុនឈានទៅដល់ការបំផ្លាញក្រុមហ៊ុនរបស់គេជាបន្តបន្ទាប់

"ច្បាស់ឬនៅថាគ្មានមនុស្សនៅទីនេះ?"សម្លេងមាំមួយក៏បន្លឺឡើងក្រោយពេលសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃឃ្លាំងរបស់ពួកគេរួចរាល់

"ច្បាស់ហើយអ្នកប្រុស"នាមជាកូនចៅក៏បន្លឺឡើងឆ្លើយជាមួយនឹងចៅហ្វាយរបស់ខ្លួន

"ចាត់ការទៅ"គ្រាន់តែគេនិយាយចប់ភ្លាមកូនចៅរបស់គេដែលត្រៀមទុកនៅក្បែរនោះក៏នាំគ្នាចេញមកដោយក្នុងដៃមានធុងសាំងម្នាក់មួយ មិនប្រាប់ក៏ដឹងដែរថាពួកគេមានបំណងអី!

"រួចរាល់ហើយអ្នកប្រុស" រាងតូចញញឹមឡើងក្រោយពេលលឺដូច្នេះរួចគេក៏លើកដែកកេះតូចមួយឡើងមកមើលទាំងសប្បាយចិត្ត គេក៏កេះដែកកេះនោះរួចក៏បោះចូលទៅខាងក្នុងឃ្លាំងនោះហើយក៏នាំគ្នាដើរចេញទៅអស់

គ្រាន់តែពួកគេចេញផុតភ្លាមឃ្លាំងទាំងមូលក៏ចាប់ផ្តើមផ្ទុះឡើយដោយសារតែកម្លាំងភ្លើងឆាបឆេះនិងរបស់របរដែលនៅខាងក្នុងនោះមានរបស់ដែលងាយឆេះច្រើនទើបធ្វើអោយឃ្លាំងរោងចក្រទាំងមូលរលាយខ្ទិចត្រឹមមួយពព្រិចភ្នែក ឆ្ងល់មែនទេថារោងចក្រធំមួយទាំងមូលគ្មានមនុស្សនៅចាំយាម?ព្រោះអ្នកដែលនៅក្នុងនេះទាំងអស់ត្រូវគេចាត់ការយកចេញអស់ទៅហើយ គេធ្វើនេះមិនមែនមកពីខ្លាចមានអ្នកឃើញមុខគេឡើយគេគ្រាន់តែមិនចង់បំផ្លាញជីវិតរបស់អ្នកដែលមិនដឹងអីតែប៉ុណ្ណោះ!!

ងាកមកមើលភូមិគ្រិះJeonឯនេះ ពេលនេះគឺកំពុងតែរាងតានតឹងបន្តិចព្រោះតែកូនប្រសារជើងល្អអង្គុយឌឺដងដាក់ឪពុកក្មេកមិនឈប់ ធ្វើអោយគាត់សន្លប់ហើយមិនអស់ចិត្តទេដឹងខ្លួនឡើងមកអង្គុយនិយាយឌឺគាត់ទៀតអាងតែមានម៉ាក់ក្មេកនិងប្តីចាំកាន់ជើង

_Because I Love You _Where stories live. Discover now