EPISODE 04

2.7K 220 5
                                    

ក្រោយពេលញ៉ោះរាងតូចអស់ចិត្តJungkookក៏បើកឡានចេញមកភូមិគ្រិះវិញព្រោះដែលម្តាយខ្លួនCallតាម តែរាល់ដងនាយមិនដែលគេងនៅភូមិគ្រិះឡើយគេគេងនៅCondoរបស់គេម្នាក់ឯង ទាល់តែយូរៗទើបទៅរកម៉ាក់គេម្តង

ងឺុត~~

សម្លេងហ្រ្វាំងឡានជាន់សង្កត់មួយទំហឹងលាន់លឺពេញភូមិគ្រិះគ្រាន់តែលឺសម្លេងមិនបាច់ចាំចេញទៅរកមើលថាអ្នកណាឡើយព្រោះគ្មានអ្នកណាហ៊ានបើកឡានមកឈ្លើយដាក់ក្រៅពីកូនប្រុសតែមួយរបស់ត្រកូលJeonនេះឡើយ

"កូនប្រុសម៉ាក់មកហើយឬកូន?ហត់ទេថ្ងៃនេះ"អ្នកស្រីJeonគ្រាន់តែឃើញកូនប្រុសដើរចូលមកដល់ភ្លាមក៏ប្រញាប់រត់មកទទួលព្រោះវាជាទម្លាប់របស់គាត់ដែលស្រឡាញ់បារម្ភពីកូនប្រុសមួយគ្រាប់នេះរហូត

"មិនហត់ទេម៉ាក់"Jungkookក៏ចូលខ្លួនទៅអោបហើយក៏ឆ្លៀតថើបថ្ពាល់គាត់តាមទម្លាប់ គ្រប់គ្នានៅសាលារៀនឬតាមទីសាធារណៈគិតថាគេជាក្មេងឈ្លើយ អួតអាងតែបើនៅជាមួយអ្នកម៉ាក់គេប្រៀបដូចជាកូនទន្សាយមួយក្បាលអញ្ចឹង

"មិនហត់បែបនេះបានន័យថាមិនបានទៅរករឿងវាយទាត់ធាក់អ្នកណាទៀតទេឬ?"លោកJeonដែលអង្គុយលើសាឡុងអានកាសែតនោះក៏និយាយឡើងធ្វើអោយស្នាមញញឹមរបស់នាយធ្លាក់ចុះមកវិញជំនួសដោយទឹកមុខកំណាចទៅវិញ មួយថ្ងៃៗគេមិនដែលទទួលបានពាក្យសរសើរពាក្យអប់រំអ្វីពីឪពុកម្នាក់នេះឡើយក្រៅពីស្តីបន្ទោសចោទគេថាទៅបង្ករឿងអោយគាត់ឈឺក្បាល ហើយបើនាយប្រព្រឹត្តបែបនេះមែននាយមិនខឹងទេតែនាយមិនដែលសូម្បីប៉ះអ្នកណាមួយសរសៃសក់បើម្នាក់នោះមិនមករករឿងគេមុន

"បង...កុំថាអោយកូនអី កូនមិនបានធ្វើអីខុសទេ"អ្នកស្រីJeonឃើញទឹកមុខកូនប្រុសមិនល្អក៏និយាយកាត់ព្រោះគាត់ដឹងច្បាស់ចរឹកកូនគាត់យ៉ាងម៉េច

"មិនខុស?? មិនខុសប៉ុណ្ណឹងចុះទម្រាំខុសទៀតប្រហែលជាវាទៅដេកគុកបាត់ទៅហើយ"លោកJeonទម្លាក់កាសែតចុះសម្លឹងមើលមុខកូនប្រុសទាំងកំណាចមិនចាញ់គ្នាឡើយ នេះហើយជាមូលហេតុដែលJungkookរើចេញទៅនៅCondoមិនព្រមនៅផ្ទះជាមួយ

"បើខ្ញុំដេកគុក លោកប៉ាប្រហែលជាសប្បាយចិត្តណាស់មើលទៅ"Jungkookនិយាយសើចហួសចិត្តបញ្ចេញស្នាមញញឹមសោកសៅសើចចំអកដល់ខ្លួនឯងមិនគួរណាកើតមកក្នុងគ្រួសារអ្នកមានហើយបែជារស់នៅមិនបានសុខបើដឹងបែបនេះគេសុខចិត្តកើតក្នុងត្រកូលអ្នកក្រវិញប្រហែលជាមានក្តីសុខច្រើនជាងនេះ

_Because I Love You _Tempat cerita menjadi hidup. Temukan sekarang