EPISODE 13

2K 158 2
                                    

ដល់ថ្ងៃត្រង់ពួកគេក៏នាំគ្នាមកអង្គុយញុាំបាយជុំគ្នាដូចរាល់ដងដោយមានJiminនិងYoongiចូលរួមជាមួយផងដែរ

"អូនសម្លាញ់!បងនឹកអូនណាស់"គ្រាន់តែរាងតូចដើរចូលមកដល់ភ្លាមរាងក្រាស់ក៏ចាប់ទាញមកអោបតែក៏មិនហ៊ានថើបដែរព្រោះខ្លាចត្រូវបាតដៃព្រះយូរឡាយហោះចូលមុខ

"មិនដឹងជានឹកស្អី ខ្ញុំមិននឹកអីបន្តិចផង"Taehyungនិយាយតែមាត់ថាមិននឹកតែនៅសង្ងំអោយនាយអោបមិនខ្ចីរើអីបន្តិច

"មិននឹកក៏ហីទៅ"Jungkookក៏បន្តឹងដៃអោបរាងតូចកាន់តែខ្លាំងជាងមុនទៅទៀតកុំអោយក្មេងបានចិត្តឌឺរហូតពេកតែក៏មិនខ្ចីអាណិតអ្នកអត់គូរពីរនាក់សម្លឹងមើលចង់សុីសាច់ហុតឈាមទេ

"ធ្វើអ្វីមិនចេះខ្មាសធម្មជាតិខ្លះទេឬមែនទេអាតឿ?"Yoongiសម្លក់មុខរាងក្រាស់តែក៏ឆ្លៀតទៅហៅអ្នកមិនមាត់.កនោះមកអោយឈ្លោះជាមួយទៀត

"នែ៎លោកបើចង់ឈ្លោះគ្នាជាមួយមិត្តលោកក៏ឈ្លោះតែម្នាក់ឯងទៅកុំយកខ្ញុំចូលជាមួយ"Jiminងាកសម្លក់ថ្លៃព្រោះតែអាបុិស្លេកម្នាក់នេះចូលចិត្តតែហៅគេតឿរហូតចាំមើលតែគេខ្ពស់ហាស៎លោកឯងត្រូវរបស់គេជាមិនខាន

"ខ្មាសធ្វើអ្វីគ្រាន់តែបង្ហាញក្តីស្រឡាញ់អោយមនុស្សជាទីស្រឡាញ់បានឃើញ ខុសដែរហ៎?"Jungkook

"ខ្ជិលឈ្លោះជាមួយឯងហៅអីសុីប្រសើរជាង"Yoongiក៏ហៅបុគ្គលិកមកកម្ម៉ង់អាហារព្រោះតែមិនចង់ឈ្លោះជាមួយមិត្តខ្លួនទោះនិយាយក៏មិនបានផលដែរ មនុស្សមានស្នេហាគេធ្វើអីក៏សមដែរអាណិតតែអ្នកអត់លិឍទេ

"Jungខ្ញុំមានរបស់អោយ"Taehyungអង្គុយសុខៗស្រាប់តែនឹកដល់រឿងដែលក្មេងស្រីម្នាក់នោះមកពឹងហើយក៏យកប្រអប់កាដូនោះពីក្នុងកាតាបមកអោយនាយ

"នេះអោយបងសម្រាប់អ្វីដែរ?"Jungkookអត់ឆ្ងល់មិនខានព្រោះតែសុខៗក៏ហុចកាដូយកមកអោយនាយបែបនេះ

"អត់ទេគឺមានគេពឹងអោយយកមកអោយបង"Taehyungហុចទៅនាយតែចិត្តក៏រាងប្រច័ណ្ឌតិចតួចដែរពេលមានមនុស្សស្រីមកពាក់ព័ន្ធនឹងសង្សាគេបែបនេះកាន់តែឈឺចិត្តធ្ងន់នោះគឺផ្តាំអោយគេធ្វើជាមេអណ្តើកអោយទៀត

_Because I Love You _Tempat cerita menjadi hidup. Temukan sekarang