EPISODE 47

1.5K 138 2
                                    

ដូចដែលJungkookបាននិយាយអញ្ចឹងទោះបីខំប្រកែកយ៉ាងណាក៏ប្រកែកមិនឈ្នះដែរ Taehyungក៏អូសវាលីដើរចូលភូមិគ្រិះJeonទាំងមុខស្អុយប៉ែព្រោះតែត្រូវនាយបង្ខំមក មិនមែនគេមិនចង់មកឡើយគេគ្រាន់តែចង់រស់នៅម្នាក់ឯងប៉ុណ្ណោះហើយបើជាគ្រួសារខ្លួនឯងមិនសូវក្រែងចិត្តអីប៉ុន្មានទេតេណ្ហើយចុះបើរឿងដល់ដំណាក់កាលនឹងហើយទោះយំបោកខ្លួនអោយស្លាប់ទៀតក៏នយមិនព្រមអោយទៅវិញដែរ

"មកនៅជាមួយម៉ាក់ក្មេកធ្វើមុខដូចអ្នកណាចាប់រំលោភអញ្ចឹង"Jungkookឃើញមុខដូចមិនសូវអំណោយទានពេកក៏ថាអោយគេព្រោះនាយគ្មានបំណងអាក្រក់អ្វីឡើយនាយគ្រាន់តែចង់នៅក្បែរគេហើយក្រែងគេចង់យកឈ្នះប៉ារបស់នាយមិនអញ្ចឹង?ខំហៅមកអោយនៅជិតស្រួលឌឺដងគ្នាផ្អើលផ្ទះហើយនៅខុសនាយទៀត

"បងនឹងហើយជាអ្នកបង្ខំអូន ចាំតែមើលទៅបើលោកប៉ាបងចូលពេទ្យកុំមកបន្ទោសអូន"Taehyungសម្លក់នាយហើយក៏ដើរចូលខាងក្នុងមុននាយទុកអោយនាយជាអ្នកយកឥវ៉ាន់ចូលមកខ្លួនឯងវិញ មកឈរនិយាយគ្នាកណ្តាលថ្ងៃចេសបែបនេះខូចស្បែកគេអស់ហើយខំថែអស់ទាំងលុយៗ

"អ៊ំស្រី..សុខសប្បាយទេ?"Taehyungដើរចូលខាងក្នុងឃើញលោកស្រីJeonកំពុងតែអង្គុយចាក់រូបគេក៏ប្រញាប់រត់ទៅអោបគាត់យ៉ាងលឿនស្លេវ

"អូ!!កូនTaeម៉ាក់សុខសប្បាយធម្មតាទេ ចុះឯណាកូនJungនោះ?"លោកស្រីJeonរាងភ្ញាក់ផ្អើលបន្តិចពេលឃើញស្រមោលឈរមុខទ្វាមួយភ្លេតសោះរត់មកដល់អោបគាត់បាត់ទៅហើយចំជាកំពូលមនុស្សមែន

"ខ្ញុំប្រើអោយលើកឥវ៉ាន់នៅខាងក្រៅឯនោះអ៊ំស្រី"Taehyungនិយាយការពិតមិនខ្លាចក្រែងចិត្តអ្នកដែលជាម៉ាក់គេអីបន្តិចសោះ មើលចុះប្រើកូនគេហើយនៅឆ្លៀតមកនិយាយប្រាប់គាត់ឡើងឡូយទៀត

"ឥវ៉ាន់អីគេកូនច្រើនម្ល៉េះ?"លោកស្រីJeonឃើញនាយដើរចូលមកទាំងសំពីងសំពោងទើបអត់ឆ្ងល់មិនបានតែម្តង

"គឺខ្ញុំមកនៅទីនេះវិញអ្នកម៉ាក់"Jungkookញញឹមទុកដាក់របស់រួចរាល់ទើបមកអង្គុយលើសាឡុងក្បែរគាត់

"ពិតមែនឬកូនម៉ាក់?ម៉ាក់សប្បាយចិត្តណាស់"លោកស្រីJeonលឺបែបនេះក៏ញញឹមទៅអោបកូនប្រុសទាំងសប្បាយចិត្ត ឯTaehyungឃើញបែបនេះក៏ញញឹមឡើងពរលឃើញគាត់សប្បាយចិត្តពរលដែោបានកូនប្រុសមកនៅជាមួយគាត់វិញ

_Because I Love You _Where stories live. Discover now