ក្រោយពេលឃើញទឹកមុខរាងក្រាស់មិនល្អពេលនិយាយទូរស័ព្ទរួចTaehyungក៏បាននាំនាយនិយាយលេងពីនេះពីនោះនាំលេងប្រឡែងគ្នា ញ៉ោះគ្នាអស់ចិត្តទើបនាំគ្នាឈប់សម្រាកខ្លួនបន្តិចតែក៏សប្បាយចិត្តដូចគ្នាពេលបានឃើញJungkookញញឹមសើចសប្បាយបែបនេះ ក្រោយលេងអស់ចិត្តហើយក៏ដល់ថ្ងៃរសៀលទៅហើយទើបTaehyungរៀបចំឥវ៉ាន់របស់គេដើម្បីត្រឡប់ទៅវិញ
"Jungអូនទៅវិញសិនហើយណា"Taehyungនិយាយប្រាប់នាយស្របពេលដែលកំពុងតែរៀបចំឥវ៉ាន់របស់គេដាក់ក្នុងថង់របស់គេ
"នៅបន្តិចទៀតមិនបានទេហ៎?"Jungkookពេបមាត់ដើរទៅចាប់ដៃរាងតូចញិញ៉ក់ដាក់គេ
"ទេ..បងស្រួលខ្លួនហើយអូនក៏ត្រូវទៅវិញដែរJiminគេនៅម្នាក់ឯងអូនបារម្ភពីគេដូចគ្នា"
"អូយ!ឈឺក្បាលណាស់Tae ជួយបងផង អាយ៎ចុកពោះទៀត"Jungkookស្រាប់តែធ្វើពុតជាឈឺដើម្បីកុំអោយរាងតូចចេញទៅតែមិនបានផលឡើយព្រោះតែគេដឹងច្បាស់ថានាយប្រើល្បិច
"បានហើយJungអូនអត់លេងច្រើនទេ អូនទៅពិតមែនហើយ"Taehyung
"បងជូនអូនទៅ"Jungkookស្ម័គ្រខ្លួនជាអ្នកជូនគេទៅវិញដោយសារមិនចង់អោយគេធ្វើដំណើរទៅណាមកណាម្នាក់ឯងវាមានគ្រោះថ្នាក់
"មិនបាច់ទេអូនទៅខ្លួនឯងបានបងសម្រាកទៅ"Taehyungរហ័សប្រកែកព្រោះតែនាយមិនស្រួលខ្លួនណាមួយមិនចង់រំខានគេថែមទៀតផងគ្រាន់តែត្រឡប់ទៅវិញប៉ុណ្ណឹងគេទៅបានហើយ
"អូនមិនខ្មាសគេទេឬ?"Jungkook
"ហ្អឹម...មានរឿងអីត្រូវខ្មាស?"Taehyungហាក់មិនយល់ពីនាយគ្រាន់តែត្រឡប់ទៅវិញម្នាក់ឯងសោះហ្នឹង
"អូនមើលខោអាវអូនស្លៀកទៅដូចទីងម៉ោងបែបនេះ"Jungkookនិយាយសម្លឹងទៅមើលរាងតូចដូចកូនក្មេងមិនខុសពាក់ខោអាវរលុងៗបែបនេះទៅមើលទៅគេដូចជាមនុស្សតឿអញ្ចឹង
"មានខោអាវស្លៀកហើយទៅខ្មាសអីកុំអោយតែដើរស្រាត"Taehyungហាក់មិនខ្វល់ពីការស្លៀកពាក់របស់ខ្លួនឡើយព្រោះតែទម្លាប់របស់គេក៏ចូលចិត្តពាក់ខោអាវបែបនេះដូចគ្នា
"និយាយបានណាស់យើងហ្នឹង"Jungkookលូកដៃទៅច្បិចចុងច្រមុះរបស់រាងតូចលេងៗព្រោះតែក្រឺតខ្នាញ់នឹងក្មេងម្នាក់នេះពូកែនិយាយសម្បើមណាស់កម្រណាស់តែនាយនិយាយឈ្នះគេនោះ ពាក្យសម្តីនិយាយមកម្តងៗរបស់ឆ្អែតបាយដប់ថ្ងៃជួនកាលឆ្អែតដល់ជាតិក្រោយក៏មាន
KAMU SEDANG MEMBACA
_Because I Love You _
Romansaព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓