ថ្ងៃថ្មីឈានចូលមកដល់Taehyungក៏ងើបទៅធ្វើការងារផ្ទះខុសពីម្សិលមិញ គេងើបតាំងពីព្រលឹមដើម្បីទៅជួយរៀបចំអាហារពេលព្រឹកជាមួយនិងលោកស្រីJeonអស់សព្វគ្រប់ហើយងើបឡើងមកដាស់Jungkookតាមក្រោយ អីយ៉ា!ថ្ងៃនេះមិនដឹងជាស្អីគេចូលទេបានជាក្រោកមកដោយខ្លួនឯងមិនចាំបាច់អ្នកណាដាស់ដូចរាល់ដងហើយស្រស់ស្រាយសម្បើមណាស់ទៀត
"បងសម្លាញ់ចិត្តអូន ក្រោកឡើងប្តីសម្លាញ់"Taehyungដើរទៅខ្សឹបដាក់ត្រចៀករាងក្រាស់ថ្នមៗហើយឆ្លៀតអោនទៅថើបថ្ពាល់នាយមួយខ្សឺតថែមទៀត
"ហ្អឹម..អូនសម្លាញ់"Jungkookបម្រាស់ខ្លួនគេងផ្ងារវិញហើយក៏ទាញរាងតូចមកអោបជាប់ទ្រូងរួចក៏ថើបសក់របស់គេយ៉ាងពេញចិត្តទាំងព្រលឹមតែម្តង
"ងូតទឹកទៅ ថ្ងៃនេះអូនរៀបចំអោយបង"
"បើដឹងថាពេលល្ងាចអូនវៃទ្រមខ្លួនហើយព្រឹកឡើងអូនថ្នាក់ថ្នមបែបនេះបងអោយវៃរាល់ថ្ងៃតែម្តង"Jungkookនឹកឃើញល្ងាចមិញត្រូវបាតដៃទេពរបស់រាងតូចដាក់ឡើងចង់ធ្លាយសួតចេញមកក្រៅហើយមកដល់ព្រឹកមកសម្តីផ្អែមដាក់ឡើងរលួយបែបនេះ នាយក៏អស់សំណើចមិនតិចដែរ
"កុំអោយអូនមានអារម្មណ៍មិនល្អអី ឆាប់ទៅងូតទឹកទៅប្រយ័ត្នលេងធម៌ក្តៅវិញ"
"បាទអូនសម្លាញ់"Jungkookក៏ងើបទាញកន្សែងដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញរីឯTaehyungបំពេញតួនាទីជំនួសរាងក្រាស់ដូចរាល់ដងគឺទៅរៀបចំសម្លៀកបំពាក់មកអោយនាយ
"ហីយ៉ាថ្ងៃនេះរៀបចំទឹកអោយងូតទៀត ពិសេសខ្លាំងណាស់"
"បងសម្លាញ់អូនសុំទោសអូនមិនបានរៀបអោយបងទេ គឺអូនងូតហើយភ្លេចបង្ហូរចោល"មួយប្រយោគរបស់Taehyungធ្វើអោយមុខញញឹមរបស់Jungkookធ្លាក់ចុះស្រពោនមកវិញ ព្រះអង្គអើយស្មានតែចិត្តល្អរៀបចំទុកអោយ យ៉ាប់ពិតមែន
"អឺ!លោកប្តីហា៎ ខោបងនៅឯណា?"Taehyungដើរទៅរៀបចំខោអាវអោយនាយតែដោយសារខ្លួនមិនដែលយកចិត្តទុកដាក់រឿងទាំងនេះទើបត្រូវស្រែកសួររាងក្រាស់
"នៅក្នុងទូរខាងស្តាំ...."
"ចុះអាវបង?"
"ទូរខាងឆ្វេង"
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓