រយៈពេលមួយអាទិត្យដែលJungkookខំប្រឹងតាមញ៉ែTaehyungយ៉ាងវេទនាព្រោះត្រូវរាងតូចជេរផងវាយផងតែក៏សប្បាយចិត្តពេលបាននៅជាមួយគេ រីឯTaehyungវិញក៏មានអារម្មណ៍ល្អជាមួយនឹងរាងក្រាស់ដូចគ្នាព្រោះនាយតែងតែយកចិត្តទុកដាក់និងតាមជួយមើលការខុសត្រូវរហូតមកតែគេក៏មិនទាន់នឹងហ៊ានដាក់ចិត្តស្រឡាញ់រាងក្រាស់វិញដែរដោយសារតែមិនទាន់បានស្គាល់គ្នាច្បាស់ទើបគេនៅបន្តមើលនាយបន្តមិនទាន់ផ្តល់ចម្លើយអោយគេ
"Taeហា៎~~នេះបងតាមអូនមួយអាទិត្យហើយអូននៅតែមិនព្រមស្រឡាញ់បងទៀតឬ?"Jungkookដើរតាមត្រឹកៗពីក្រោយរាងតូចដែលកំពុងតែដើរចេញទៅផ្ទះជាមួយគ្នា
"ខ្ញុំប្រាប់លោកហើយថាខ្ញុំមិនទាន់មើលលោកច្បាស់ឡើយ"Taehyung
"មួយអាទិត្យនៅជាមួយសឹង24ម៉ោងមិនច្បាស់ទៀត ឬក៏ចាំអោយបងស្រាតពីមុខអូនតែម្តងទើបច្បាស់"Jungkookសឹងតែបោកក្បាលអោយស្លាប់ទេខំតាមអង្វរតាមញ៉ែមួយអាទិត្យហើយមួយថ្ងៃៗតាមតាំងពីព្រឹករហូតដល់យប់ហើយនៅមិនច្បាស់ទៀត ទាល់តែនាយស្រាតអោយមើលហើយមើលទៅបានច្បាស់
"អាមាត់ដាច"Taehyungងាកសម្លក់រាងក្រាស់សឹងជ្រុះគ្រាប់ភ្នែកព្រោះតែនាយតែងតែនិយាយពាក្យផ្តេសផ្តាសជាមួយខ្លួនរហូត មិនដឹងជាឈ្លើយអីឈ្លើយយ៉ាងនេះទេ
"ចាំមួយភ្លេតបងទៅយកឡានសិនហាមរត់ចោលទៀតបើមិនចង់អោយបងចាប់ថើបអូនខ្មាសគេ"Jungkookក៏និយាយឃាត់រាងតូចព្រោះគេត្រូវជូនរាងតូចទៅកន្លែងធ្វើការតាមទម្លាប់តែថ្ងៃមុនត្រូវរាងតូចរត់ចោលទុកអោយនាយនៅម្នាក់ឯងហើយក៏ទៅធ្វើការធ្វើប្រងើយមិនខ្វល់ពីនាយដែលតាមរកចង់ឆ្កួត
"ដឹងហើយ"Taehyungឆ្លើយទាំងធុញទ្រាន់ព្រោះគេត្រូវលឺពាក្យបែបនេះរាល់ថ្ងៃឡើងសុាំត្រចៀកទៅហើយ
[SKIP]
"Tae~~ពួកយើងទៅដើរលេងសិនល្អទេ?"Jungkookអង្គុយចាំរាងតូចចេញពីធ្វើការរួចរាល់ក៏ជូនគេទៅCondoវិញតែនាយស្រាប់តែចង់ដើរលេងព្រោះតែចង់មានពេលវេលាល្អៗជាមួយCrush
"ទេ!អស់កម្លាំងចង់សម្រាក"Taehyungក្រវីក្បាលប្រកែកហើយក៏ផ្តេកក្បាលលើកៅអីទាំងអស់កម្លាំងពីខ្លួនរលីង
"អ្ហឹម សម្រាកទៅអញ្ចឹង"Jungkookឃើញគេដូចជាអស់កម្លាំងខ្លាំងទើបមិនរករឿងញ៉ោះគេដូចរាល់ដង តែចិត្តគេពេលនេះចង់ដើរលេងជាមួយនឹងរាងតូចខ្លាំងណាស់តែឃើញគេបែបនេះនាយយ៉ាងម៉េចនឹងហ៊ានបង្ខំគេទៅ?
"ពួកយើងទៅដើរលេងទៅ"Taehyungបើកភ្នែកសម្លឹងមើលរាងក្រាស់ដូចជាអស់សង្ឃឹមពេកក៏សុខចិត្តយល់ព្រមតាមគេព្រោះនាយតែងតែធ្វើតាមចិត្តគេមិនដែលជំទាស់ម្តងណាឡើយតែគេមិនដែលបានធ្វើអីដើម្បីនាយអ្វីសូម្បីបន្តិច
"មិនអីទេ Taeទៅសម្រាកចុះចាំស្អែកពេលព្រឹកទៅចុះ"Jungkookក៏ងាកមកញញឹមដាក់រាងតូចព្រោះថ្ងៃស្អែកជាថ្ងៃអាទិត្យអញ្ចឹងនាយអាចដើរលេងជាមួយរាងតូចបានតាំងពីព្រឹកតែម្តង
"អញ្ចឹងក៏បានដែរ ស្អែកចាំមកទទួលខ្ញុំចុះ"Taehyungនិយាយហើយក៏បិទភ្នែកសមករាកបន្តព្រោះគេត្រូវរៀនផងធ្វើការផងហើយគេត្រូវធ្វើលំហាត់ដល់យប់ៗទៀត ទើបតែចូលរៀនមិនបានប៉ុន្មានផងនឿយបាត់ទៅហើយ
"Taehyung!!ដល់Condoហើយ"ក្រោយពីបណ្តោយគេសម្រាកអស់មួយសន្ទុះJungkookក៏បើកមកដល់Condoរបស់គេតែមើលចុះក្មេងនេះមកដេកលក់ទាំងបែបនេះទៅកើត
"អ្ហឹម~~អរគុណហើយណា"Taehyungខំប្រឹងបើកភ្នែកឡើងហើយក៏និយាយអរគុណទៅនាយតាមទម្លាប់ព្រោះនាយតែងតែជូនមករហូតមិនដែលអោយគេជិះឡានក្រុងឬTaxiដូចពីមុនទេវាងាយស្រួលមិនចាំបាច់ចំណាយលុយពិតមែនតែក៏ក្រែងចិត្តនាយដែរដែលតែងតែនៅចាំទទួលគេដោយមិនរអ៊ូអីមួយម៉ាត់
"បាទអូនសម្លាញ់!សម្រាកអោយស្រួលខ្លួនចុះណាកុំភ្លេចនឹកបងផង"នេះហើយជាឃ្លាដែលJungkookតែងតែនិយាយមុនពេលដែលរាងតូចចុះពីលើឡាន
"ដឹងហើយ បើកឡានស្រួលបួលណា"Taehyungក៏មិនភ្លេចផ្តែផ្តាំទៅនាយវិញ អេ៎!តែគិតទៅពួកគេនិយាយធ្វើមើលតែជាសង្សារនឹងគ្នាទៅហើយ តែការពិតមិនបានជាអ្វីនឹងគ្នាផងហ្នឹង ពួកគេតែងតែនៅជាមួយគ្នាទៅណាមកណាជាមួយគ្នា មានមកទទួលមានជូនមកទៀត អ្នកណាមិនដឹងប្រាកដជាថាពួកគេជាគូរស្នេហ៍ជាមិនខាន!!
_____________
To Be Continue...✨🦋
@JANE-ជេន
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓