ព្រឹកថ្ងៃថ្មីចូលមកដល់Jungkookក៏បានរៀនចំខ្លួនដើម្បីដើរលេងជុំវិញនេះនិងទៅមើលសាលាដែលគេត្រូវរៀនផងដែរហើយអ្វីដែលជម្រុញនាយអោយចេញមកទៀតនោះគឺគេត្រូវតែបានជួបម្នាក់ដែលបានឃើញពីម្សិលមិញអោយទាល់តែបាន
"ហើុយ!សាលារៀនធំថ្នាក់នេះអោយយើងដើរមើលយ៉ាងម៉េចនឹងសព្វទៅ កុំខ្វល់ច្រើនពេកទៅស្គាល់តែថ្នាក់រៀនទៅបានហើយ"Jungkookដើរចូលទៅខាងក្នុងដោយមានគ្រូម្នាក់ចាំនិយាយរៀបរាប់ប្រាប់នាយពីសាលានេះ នាយក៏បានដើរមើលអស់ចិត្តហើយក៏ចេញមកដើរលេងជុំវិញនេះអោយស្គាល់ច្បាស់ស្រួលពេលត្រូវការអ្វីមិនចាំបាច់ពិបាកច្រើន
"គួរតែទិញគ្រឿងម្ហូបអីទុកក្នុងទូរទឹកកកខ្លះ"Jungkookដើរមកដល់ម៉ាតធំល្មមមួយនាយក៏នឹកឃើញថាខ្លួនមករស់នៅទីនេះហើយបើមិនទិញរបស់របរទុកញុាំខ្លួនឯងទេច្បាស់ជាដាច់ខ្យល់មិនខានព្រោះគ្មានអ្នកម៉ាក់ចាំទិញមកទុកអោយទៀតទេ
មួយសន្ទុះក្រោយមកនាយក៏ចាកចេញមកវិញដោយមានថង់ឥវ៉ាន់ច្រើនគួរសមហើយក៏សម្រេចចិត្តទៅCondoវិញព្រោះថ្ងៃត្រង់បាត់ទៅហើយមិនចង់នៅក្រៅយូរខ្លាចខូចស្បែក*_*"លោកចាំខ្ញុំផង"សម្លេងតូចឆ្មាបន្លឺឡើងពេលជណ្តើរយន្តបម្រុងនឹងបិទ ចំំណែកឯJungkookក៏ប្រញាប់ចុចប៊ូតុងកុំអោយបិទដើម្បីចាំអ្នកដែលកំពុងតែរត់មកទាំងត្រហេបត្រហម តែពេលគេមកដល់នាយត្រូវគាំងស្ញេញមួយកន្លែង ត្រូវហើយម្នាក់នេះហើយដែលនាយតាមរក នាយសង្ឃឹមថានឹងបានជួបគេពេលនេះបានបង្ហាញខ្លួននៅចំពីមុខនាយទៅហើយ
"លោកកើតអីមែនទេ?"ក្មេងតូចបក់ដៃក្រវីចឡើងពីមុខនាយព្រឃើញនាយគងមិនិយាយអី មិនកម្រើកសូម្បីតែត្របកភ្នែក
"អរ!មិនអីទេ"Jungkookក្រវីក្បាលបញ្ជាក់ហើយក៏មកដល់ជាន់របស់ខ្លួនក៏ដើរចូលទៅក្នុងCondoរបស់គេ ហេតុអ្វីគេមិនមែនជាអូន?ហេតុអ្វីក៏មិនមែនជាមនុស្សដែលបងតាមរក?តែមើលទៅរូបរាងគេពិតជាដូចអូនខ្លាំងណាស់?បងសឹងតែហក់ទៅអោបគេមុននេះទេហើយតែស្តាយណាស់មុខមាត់គេមិនដូចអូនឡើយ យប់មិញបងខំតែអរថានឹងអាចបានជួបអូនតែក្តីសង្ឃឹមរបស់បងក៏បានរលាយចោលម្តងទៀត បងស្តាយពិតមែន!!!
"បងត្រូវតាមរកអូនដល់ទីណាទៅ?"Jungkookយកស្រាប៊ៀមួយកំប៉ុងមកផឹកអង្គុយមើលទីក្រុងចរាចរណ៍ខ្វាត់ខ្វែងសញ្ជឹងរកវីធីដែលត្រូវតាមរករាងតូច
Ding Dong*
សម្លេងកណ្តឹងក៏បានរោទិ៍ឡើងកាត់ផ្តាច់ការគិតរបស់នាយហើយក៏ងើបដើរទៅបើកទ្វារ
"សួស្តីលោក មុននេះគឺលោកជ្រុះកាបូបលុយក្នុងជណ្តើរយន្ត ខ្ញុំយកវាមកសងលោកវិញ"ក្មេងតូចញញឹុមយ៉ាងស្រស់ហុចកាបូបទៅអោយនាយវិញគេមិនដឹងឡើយថាបេះដូងនាយកំពុងតែខ្ទិចខ្ទាំព្រោះគេខានឃើញស្នាមញញឹុមមនុស្សជាទីស្រឡាញ់របស់គេយូរណាស់ហើយ គេពិតជាចង់ឃើញខ្លាំងណាស់តែហេតុអ្វីក៏ក្មេងម្នាក់នេះពិតជាស្រដៀងនឹងTaehyungរបស់គេខ្លាំងម្ល៉េះ?សូម្បីតែស្នាមញញឹមរបស់គេវាធ្វើអោយនាយចាប់ផ្តើមស្រមៃដល់រូបភាពដែលរាងតូចឈរញញឹមនិយាយលេងសើចដាក់នាយពីមុនមក
"អរគុណច្រើនហើយណា"
"មិនអីទេ ពួកយើងជាអ្នកជិតខាងនឹងគ្នាស្រាប់ហើយលោកត្រូវការអីអាចប្រាប់ខ្ញុំបាន លោកទើបតែមកនៅទីនេះមែនទេ?"
"ខ្ញុំទើបតែមកនៅម្សិលមិញនេះទេ"Jungkookក៏ឆ្លើយតបទៅគេវិញយ៉ាងត្រឹមត្រូវដូចដែលគេនិយាយជាមួយនឹងរាងតូចអញ្ចឹង
"ខ្ញុំSunwooរីករាយដែលបានស្គាល់លោក.."
"Jungkook"
"អរ៎ខ្ញុំសុំហៅលោកJungអញ្ចឹងបានទេ?"
"សុំទោសផងណាហៅខ្ញុំពេញឈ្មោះទៅខ្ញុំមិនចូលចិត្តអោយអ្នកណាហៅបែបនេះក្រៅពីគេនោះឡើយ"Jungkookក៏បដិសេធមិនព្រមអោយគេហៅព្រោះតែនាយមិនអនុញ្ញាតអោយអ្នកណាហៅគេក្រៅពីTaehyungរបស់គេឡើយ
"អ្នកណាគេ?អរ៎សុំទោសផងដែលខ្ញុំសួរច្រើន អញ្ចឹងខ្ញុំសុំលាសិនហើយ"Sunwooឃើញមុខនាយមិនសូវល្អក៏ប្រញាប់លានាយហើយដើរទៅបន្ទប់របស់គេដោយរំលងពីបន្ទប់របស់នាយពីរបន្ទប់ប៉ុណ្ណោះ
____________
To Be Continue...✨🦋
@JANE-ជេន
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓