"ជីវិតគូរ?..ហ៉ឹស..យើងក៏សង្ឃឹមដូចគ្នាថាគេសេពគប់ជាមួយឯងដោយស្មោះមិនមែនមកគ្រាន់តែឃើញទ្រព្យសម្បត្តិរបស់យើង"លោកJeon
"លោកប៉ាមានន័យថាម៉េច?"Jungkook
"ទេ...យើងមិនបានថាអ្វីឡើយគ្រាន់តែតឿនឯងជាមុនតែប៉ុណ្ណោះប្រយ័ត្នតែថ្ងៃណាមួយក្មេងនោះបោកឯងអស់ពីខ្លួន តាមមើលទៅចរិកស្រែៗបែបនេះគ្មានអ្វីក្រៅពីចង់បានលុយតែប៉ុណ្ណោះ"លោកJeon
"លោកប៉ា!នេះដូចជាហួសហេតុពេកហើយណា"Jungkook
"មិនបាច់ច្រឡោតទេយើងហៅឯងមកថ្ងៃនេះមិនមែនមកនិយាយរឿងនេះទេ យើងគ្រាន់តែហៅឯងមកនិយាយរឿងឯងទៅរៀនបន្តនៅអូស្រ្តាលីតែប៉ុណ្ណោះ"លោកJeon
"រៀននៅអូស្ត្រាលី?ខ្ញុំរៀននៅទីនេះសុខៗហេតុអ្វីក៏ត្រូវទៅរៀននៅក្រៅប្រទេសទៅវិញលោកប៉ា?ឬមួយលោកប៉ាចង់..."Jungkookហាក់និយាយលែងចេញពេលនឹកដល់ពីគំនិតរបស់គាត់ តាមមើលទៅគាត់មិនមានគំនិតចង់អោយនាយទៅរៀននៅបរទេសឡើយប្រហែលជារឿងTaeច្រើនជាង!! តើTaehyungបានធ្វើអ្វីខុសឬនាយធ្វើអ្វីខុសបានជាគាត់ចង់បំបែកពួកគេទៅវិញ តែនេះគ្រាន់តែជាអ្វីដែលនាយគិតប៉ុណ្ណោះមិនមែនលោកប៉ារបស់នាយនិយាយឡើយ!!
"យើងគ្មានគំនិតអីផ្តេសផ្តាសឡើយឯងមិនបាច់គិតច្រើនទេ យើងគ្រាន់តែចង់អោយឯងទៅរៀនគ្រប់គ្រងពីក្រៅប្រទេស2ឆ្នាំតែប៉ុណ្ណោះព្រោះឯងជាអ្នកគ្រប់គ្រងក្រុមហ៊ុនបន្តពីយើង យើងមិនចង់អោយក្រុមហ៊ុននិងទ្រព្យសម្បត្តិរបស់យើងរលាយក្រោមដៃឯងទេ"លោកJeonក៏និយាយពន្យល់នាយពីអ្វីដែលគាត់បានគ្រោងទុកអោយនាយ
"ហេតុអ្វីលោកប៉ាមិនប្រាប់ខ្ញុំតាំងពីមុនមក?"Jungkookរាងពិបាកសម្រេចចិត្តបន្តិចព្រោះត្រូវធ្វើតាមតួនាទីគ្រួសារតែចិត្តមិនដាច់អាល័យពីអ្នកនៅទីនេះ បើគាត់និយាយប្រាប់នាយតាំងពីយូរហើយនាយមិនទៅតាមញ៉ែរាងតូចនាំតែពិបាកខ្លួនទេ
"គ្រាន់តែរឿងទៅរៀនចាំប្រាប់មុនធ្វើអ្វី?យើងមិនចង់និយាយច្រើនទេឯងគួរតែត្រៀមខ្លួនអោយហើយទៅពីរខែទៀតយើងនឹងបញ្ជូនឯងទៅហើយ"
"ខ្ញុំសុំទោសលោកប៉ា ខ្ញុំនៅរៀននៅទីនេះមិនទៅណាជាដាច់ខាត"Jungkookនិយាយយ៉ាងមុឺងម៉ាត់ហើយក៏ដើរចេញទៅវិញ នាយសម្រេចចិត្តហើយនាយមិនអាចទៅចោលTaehyungបានទេហើយនៅម្តាយរបស់គេទៀតរាល់ថ្ងៃនាយដឹងថាគាត់នឹកនាយថ្នាក់ណាហើយចេះបានជួបអាទិត្យជួបម្តងចុះទម្រាំ2ឆ្នាំដែលមិនបានជួបមិនបានអោបកូនតើចិត្តម្តាយទៅជាយ៉ាងណា?ណាមួយគេរៀននៅទីនេះក៏មិនទាស់ខុសអីដែរសាលាមានអោយរៀនដូចគ្នាសោះហ្នឹង តែដោយសារគ្រួសារJeonភាគច្រើនពួកគេទៅរៀននៅទីនោះទើបបានជាលោកJeonបញ្ជូននាយអោយទៅរៀនទីនោះដែរ
KAMU SEDANG MEMBACA
_Because I Love You _
Romansaព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓