EPISODE 52

1.4K 122 4
                                    

ក្រោយពេលលោកJeonចេញផុតTaehyungក៏ចាប់ផ្តើមធ្វើការងាររបស់គេដោយមានអ្នកបម្រើផ្សេងៗនៅក្បែរនោះតែមិនហ៊ានចូលជួយព្រោះខ្លាចត្រូវមាត់ទើបបានជាសុខចិត្តឈរក្បែរៗនឹងដើម្បីបានគ្នានិយាយលេងកុំអោយអផ្សុក

"អ្នកប្រុសតូចប្រយ័ត្នផងណា ថូរមួយនេះលោកម្ចាស់ស្រឡាញ់ខ្លាំងណាស់"អ្នកបម្រើម្នាក់ក៏និយាយប្រាប់រាងតូចពេលដែលគេជូតទៅដល់ថូរដែលដាក់តាំងក្នុងបន្ទប់ទទួលភ្ញៀវនោះ

"អរខ្ញុំដឹងហើយ ពួកបងទៅធ្វើការរាងខ្លួនចុះណា"Taehyungងក់ក្បាលយល់ហើយក៏ដេញពួកគេអោយចេញអស់ក៏ងាកមកសម្លឹងថូដែលនៅពីមុខទាំងស្នាមញញឹម

ក្រោយចាត់ចែងសម្អាតក្នុងផ្ទះរួចរាល់គេក៏ដើរទៅបោកខោអាវសិនសឹមទៅកាត់ស្មៅក្រោយ គេក៏លើកខោអាវម្តងមួយកន្រ្តកម្តងមួយកន្រ្តកមកតម្រៀបក្បែរគ្នារួចក៏ចាប់ផ្តើមប្រតិបត្តិការណ៍ភារៈកិច្ចរបស់គេ

"ដាក់សាប៊ូចូល ដាក់ខោអាវចូល ចុចប៊ូតុងហើយៗ   អាម៉ាសុីនឡប់ហា៎ បោកអោយហើយដឹងទេយើងទៅកាត់ស្មៅខាងមុខផ្ទះសិនតែមកវិញឯងមិនទាន់ហើយដឹងតែបានលក់អេតចាយហើយ"

ក្រោយផ្តែផ្តាំម៉ាសុីនបោកខោអាវរួចរាលឮគេក៏ចេញទៅខាងក្រៅដើម្បីកាត់ស្មៅតាមដែលគាត់ប្រាប់ គេកាន់កន្រ្តៃមួយនឹងដៃសម្លឹងទៅមើលសួនផ្កាចម្រុះទាំងនោះហើយក៏មិនគិតច្រើនក៏ដើរទៅកាត់ទាំងសប្បាយចិត្តច្រៀងផងរាំផងគ្មានជំពាក់អ្នកណាមួយរៀល

"ឡាៗៗៗៗ អីយ៉ាស្អាតខ្លាំងណាស់លោកប៉ាមកវិញច្បាស់ជាសប្បាយចិត្ត  "

"អាយ!ដង្កូវៗៗ អាដង្កូវចង្រៃឯងមិនអីទេមែនទេ?"Taehyungអង្គុយចុះសម្លឹងមើលទៅដង្កូវទាំងទុក្ខសោកព្រោះមុននេះភ្ញាក់និងដង្កូវវាបង្ហាញខ្លួនមកក៏ច្រឡំដៃកាត់វាដាច់ជាពីរហើយធ្វើយ៉ាងម៉េចទៅ?យកវាទៅពេទ្យអោយពេទ្យដេរភ្ជាប់វិញល្អទេ?ធ្វើយ៉ាងម៉េចៗៗជួយគិតគ្នា ហ៉ើុយធុញណាស់ទៅកាត់បន្តវិញហើយគិតថាជួយវាអោយចាប់ជាតិវិញទៅចុះ

"កូនអ្នកណាគេអីក៏ពូកែយ៉ាងនេេះ?គិតទៅJungkookបងសំណាងណាស់ដែលបានអូនជាគូរអនាគតនោះ មើលចុះស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត ពូកែក៏ពូកែ គ្មានអ្នកណាប្រៀបផ្ទឹមបានទេ?"

_Because I Love You _Where stories live. Discover now