ស្នេហាពួកគេទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្និតរមួតដូចកាវប្រាំរយពីរអញ្ចឹង ទោះបីជាទើបតែស្គាល់គ្នាពិតមែនតែពួកគេយល់ចិត្តគ្នាល្អណាស់ព្រោះតែរាល់ថ្ងៃនៅជាមួយគ្នាសឹង24ម៉ោងទៅហើយ
"Jungkookហា៎...."Taehyungអង្គុយចុចទូរស័ព្ទក្នុងឡានត្រឡប់ទៅផ្ទះវិញ
"បាទ"Jungkookឆ្លើយយ៉ាងស្រទន់ជាមួយនឹងរាងតូច គេផ្សេងអាចគិតថាវាគួរអោយរអើមត្រលាន់កាន់តែធ្វើយ៉ាងម៉េចបើមនុស្សគេស្រឡាញ់ហើយទម្លាប់និយាយអញ្ចឹងទៅហើយអោយគេធ្វើយ៉ាងម៉េចទៅ
"បងឈប់មកទទួលខ្ញុំទៀតបានទេ?"គ្រាន់តែTaehyungបញ្ឈប់ប្រយោគភ្លាមរាងក្រាស់ក៏ជាន់ហ្រ្វាំងឡានភ្លាមៗធ្វើអោយរាងតូចមិនបានទប់ខ្លួនក៏វិសនិងបុកឡានទៅហើយតែបានJungkookចាប់ទាញទាន់ ហើយរឿងដែលTaehyungហៅនាយបងអីបែបនេះព្រោះតែត្រូវនាយជម្រិតធ្វើបាបទើបព្រមហៅ
"ហេតុអ្វីTae?អូនខឹងបងរឿងអី?ឬមួយអូនធុញដែលបងនៅជាមួយអូនរហូតមែនទេ?បើអញ្ចឹងមែនអោយបងសទោសបងនឹងព្យាយាមរក្សាគម្លាតមិននៅក្បែរអូននៅមុនឡើយ"Jungkookសួរទាំងទឹកមុខអស់សង្ឃឹមនេះនយគួរអោយរំខានណាស់មែនទេបានជាគេនិយាយមកបែបនេះ?ហើយរឿងនាយជាន់ហ្រ្វាំងភ្លាមៗបែបនេះសំណាងហើយដែលផ្លូវមិនមានឡានបើកច្រើនកុំអីស៊យធំទៅហើយ
"Jungកុំធ្វើមុខអញ្ចឹងអី ខ្ញុំមិនបានធុញមិនអាចខឹងអីឡើយ គឺខ្ញុំគ្រាន់តែមិនចង់អោយបងពិបាកជិះមកទទួលខ្ញុំទៅសាលាហើយនៅឆ្លៀតចាំទទួលខ្ញុំចេញពីធ្វើការទៀត វាចំណាយពេលច្រើនណាស់"
"ទេ~~បងមិនព្រមទេហើយបងចំណាយពេលអស់នេះវាមិនមែនអត់ប្រយោជន៍ទេTae បងបាននៅជិតអូនបងបានសប្បាយ ហើយអូនមិនចង់បងធ្វើបែបនេះបងប្រាកដជានៅCondoឯកាម្នាក់ឯងស្លាប់ហើយ "Jungkook
"តែJungខ្ញុំពិតជាមិនចង់អោយបងមកចាំទទួលខ្ញុំរាល់ថ្ងៃពិតមែន ខ្ញុំមិនមែនធុញនឹងបងទេតែបងប្រាកដជាយល់ចិត្តខ្ញុំហើយមែនទេ?"Taehyungលូកដៃទៅក្រសោបមុខរាងក្រាស់អង្អែលថ្នមៗព្រោះតែគេពិតជាចង់អោយនាយយល់ចិត្តខ្លួនពិតមែន គេមិនចង់អោយនាយមកចំណាយពេលជិះចុះជិះឡើងមកទទួលគេហើយណាមួយគេក៏មិនចង់អោយមិត្តពិបាកចិត្តនឹងរឿងដែលនាយអោយមិត្តនាយមកទទួលមិត្តខ្លួនទាំងចង់មិនចង់ទេ គេគ្រាន់តែចង់នៅជាមួយមិត្តដើរជាមួយមិត្តដូចរាល់ដងតែប៉ុណ្ណោះ
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓