"មានរឿងអីដល់ថ្នាក់អូនទៅចោលបងមិនផ្តល់ដំណឹងមកអីបន្តិចសោះ"
"លោកប៉ាត្រូវសត្រូវដេញតាមសម្លាប់ហើយគាត់ក៏ហៅអូនអោយទៅណាជាមួយគាត់ចៀសវាងសត្រូវដេញតាមសម្លាប់អូនដល់ទីនេះ មិនមែនអូនបារម្ភពីខ្លួនឯងមិនខ្វល់ពីបងទេតែលោកប៉ាត្រូវរបួសធ្ងន់អូនត្រូវមើលថែគាត់ដូចគ្នា"
"ក្រែងប៉ាអូនជាអ្នកខេត្តមានរឿងអ្វីបានដល់ថ្នាក់មានអ្នកតាមសម្លាប់ប៉ាអូនដល់ទីនោះទៀត?"Jungkookពេលនេះគេលែងបានខឹងទៀតឡើយអ្វីដែលនៅក្នុងចិត្តគេពេលនេះគឺបារម្ភពីសុវត្ថិភាពរាងតូចទៅវិញទេ
"ប៉ាអូនមិនបាននៅGwangjuទេ គាត់ទៅធ្វើជំនួញនៅសិង្ហបុរីតាំងតែពីអូនកើតបាន2ឆ្នាំឯនោះ តែដោយសារអូនមិនទម្លាប់នៅទីនោះទើបត្រឡប់មករស់នៅជាមួយលោកយាយវិញ"
"នេះអូនទៅដល់សិង្ហបុរីផងមែនទេ?"
"ត្រូវហើយលោកប៉ាក៏អោយអូនទៅរៀនបន្តនៅទីនោះទើបនឹងបានត្រឡប់មកវិញជួបបងនេះហើយ បងកុំខឹងអូនអីណា"Taehyungធ្វើចរឹកញិកញ៉ក់ដាក់នាយក្រែងល៎នាយទន់ចិត្តខ្លះ តែទោះជាយ៉ាងណាគេក៏មិនបានខឹងរាងតូចដល់ថ្នាក់មិននិយាយរកគេដែរតែវាភ្លាមៗពេកនាយគ្រាន់តែយកពេលធ្វើចិត្តបន្តិច
"បងឈប់ខឹងអូនក៏បានតែលើកក្រោយហាមទៅចោលបងបែបនេះទៀតដឹងទេ?"Jungkookលើកដៃអោបចង្កេះតូចគេវិញហើយក៏ឆ្លៀតថើបថ្ងាសគេមួយខ្សឺតផងដែរ
"អូនសន្យា តែអេ៎មិនសន្យាទេអូននឹងធ្វើអោយបានហើយអូននៅក្បែរបងរហូតដល់បងធុញដេញអូនចេញដោយខ្លួនឯង"Taehyung
"បងមិចនឹងដាច់ចិត្តដេញក្មេងតូចដ៏គួរអោយស្រឡាញ់ម្នាក់នេះបានទៅ មើលចុះស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត រាងក៏អេម ហើយសំខាន់នោះអូនមានទៀតតែប៉ុណ្ណេះបងមានអ្នកចិញ្ចឹមហើយមិនចាំបាច់ទៅធ្វើការវាស់ល្ងាចទៀតទេ"Jungkookនិយាយទាំងញញឹមញ៉ោះរាងតូចទាំងសប្បាយចិត្ត អីយ៉ា!គ្រាន់តែស្រមៃក៏សប្បាយចិត្តដែរចុះទម្រាំគេធ្វើបែបនេះពិតមែនទៀតក្តីសុខតែម្តង
"យ៉ា!មិនគិតធ្វើការអីរកកន្លែងងាប់ទាំងពីរអ្នកមែនទេ?"
"លលេង!អ្នកណាទៅអោយប្រពន្ធសាច់ខ្ចីបែបនេះមកចិញ្ចឹមទៅកើតនោះ ស្អាតថ្នាក់នេះចាប់ឃុំតែក្នុងផ្ទះមិនអោយទៅណាទេ"គ្រាន់តែJungkookនិយាយចប់ភ្លាមបាតដៃរន្ទះដៃនាយខានបានត្រូវជាយូរក៏ហោះមកកណ្តាលទ្រូងនាយស្ទើរប្រេះទៅហើយ ដៃប៉ុនស្រមោចទេតែកម្លាំងដូចដំរីដប់ចូលសណ្ឋិត មិនចាំបាច់ថាអត់ការងារអត់អីហូបស្លាប់ទេគ្រាន់តែត្រូវបាតដៃនេះតែមួយថ្ងៃដប់ដងច្បាស់ជាស្លាប់មុនអត់បាយហើយ
"លើកក្រោយកុំចេះតែមានគំនិតផ្តេសផ្តាសទៀត"Taehyungថាហើយក៏ងើបដើរចេញ សាឡុងក៏មានគ្រែក៏មានតុបាយក៏មានមិនអង្គុយមកនាំគ្នាអង្គុយលលឥដ្ឋអោបគ្នាទៅកើត
"អូនទៅណា?"Jungkook
"ទៅងូតទឹកចេញមិនមើលទេឬថាសុទ្ធតែសំបោររបស់បងជាប់អាវពេញ មិនចេះទប់ខ្លះទេគគ្រិចដល់ហើយ រៀបចំខោអាវទុកអោយដូរផងបើចេញមកវិញមិនទាន់មានខោអាវទៀតប្រយ័ត្នមិនរស់ដល់ស្អែក"Taehyungថាអោយនាយហើយក៏កាន់កន្សែងដើរចូលងូតទឹកចេញបាត់ ទុកអោយនាយអង្គុយធ្វើមុខសេដម្នាក់ឯង មនុស្សខូចចិត្តចង់អីមិនលួងអោយធូរស្បើយខ្លះទេបែជាមកស្តីអោយគេផាំងៗហើយនៅបញ្ជាគេទៀត
"មនុស្សអាក្រក់ អាងគេស្លូតធ្វើបាបគេ"Jungkookពេបមាត់ដើរទៅបើកទូរខោអាវយកខោអាវTaehyungចេញមករៀបចំទុកអោយបើមិនអញ្ចឹងគេខ្លាចត្រូវពិតមែន មិនចម្លែកគេដែលមានខោអាវTaeនៅទីនេះព្រោះតែម្សិលមិញទៅទិញឥវ៉ាន់ហើយមិនបានយកទៅផ្ទះគេវិញទើបទុកក្នុងCondoរបស់នាយ
"រអ៊ូស្អី?ប្រើបន្តិចបន្តួចសោះដូចឯងនឹងយកអា.កសម្លាប់អញ្ចឹង"Taehyungដែលកំពុងតែងូតទឹកនោះក៏ស្រែកស្តីអោយនាយពីខាងក្នុងបន្ទប់ទឹកព្រោះតែលឺនាយនិយាយមុននេះ
"បងសួរអូនដូចឆោតអូនមករដូវមែនទេបានជាអារម្មណ៍ប្រែប្រួលមិនឈប់បែបនេះ?"
"យ៉ា!អូនជាប្រុសអោយមករដូវបានយ៉ាងម៉េច?បងលែងចង់រស់មើលពន្លឺថ្ងៃស្អែកហើយឬ?"
"ទៅបងខុស បងទៅធ្វើម្ហូបហើយបើស្រែកជេរបងហើយបងមិនតបកុំខ្ញាល់ចេញមកទាំងស្រាតអីខ្លាចភ្នែកឡើងបាយ"Jungkookឆ្លៀតញ៉ោះគេហើយក៏ដើរទៅបិទទ្វាបន្ទប់ជិតឈឹងដើរទៅផ្ទះបាយបាត់ ទោះអូនចង់ជេរបងយ៉ាងម៉េចក៏បងមិនលឺដែរអូនសម្លាញ់ធ្វើយ៉ាងម៉េចបើមនុស្សទម្លាប់មាត់ញ៉ោះអូនបែបនេះ
"Jeon Jungkookប្រុសចង្រៃបងចាំតែមើលទៅ"Taehyungថាហើយក៏ប្រញាប់ងូតទឹកអោយលឿននឹងអាលចេញទៅវៃអោយដឹងដៃម្តង ពូកែណាស់អាខាងឌឺដងញ៉ោះគេហ្នឹង
_______________
To Be Continue...🐾🦋
@JANE-ជេន
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓