"ទេ~~បងអោយពេលអូនពិចារណាមួយអាទិត្យហើយបងសួរអូនម្តងទៀត ព្រមធ្វើសង្សាបងទេTae?"Jungkookនិយាយហើយក៏ទៅលុតជង្គង់ពីមុខរាងតូចសំណាងហើយដែលគេអង្គុយញុាំកន្លែងរបៀបតង់លក្ខណៈផ្ទាល់ខ្លួនកុំអីខ្មាសគេស្លាប់ហើយ
"Jungkook..."Taehyungសម្លឹងមើលមុខរាងក្រាស់ទាំងទឹកមុខពិបាកយល់ព្រោះពេលនេះគេមិនដឹងធ្វើយ៉ាងណាចំពោះនាយឡើយទោះបីជាគេមានអារម្មណ៍ល្អជាមួយនាយក៏មិនហ៊ានប្រាកដជានាយដែរ
"បងសន្យាណាTaeបងមិនធ្វើអោយអូនខូចចិត្តទេជឿបងចុះណា បងស្រឡាញ់អូនពិតមែន បើបងធ្វើអោយអូនខូចចិត្តអូនអាចដើរចេញពីបងដោយមិនបាច់ស្តាប់ហេតុផលបងក៏បានដែរ"Jungkook
"គឺខ្ញុំ...ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ ខ្ញុំក៏មិនទាន់ដឹងថាខ្ញុំស្រឡាញ់លោកឬអត់?ខ្ញុំគ្រាន់តែដឹងថាពេលនៅជាមួយលោកខ្ញុំមានអារម្មណ៍ល្អ មានអារម្មណ៍ថាកក់ក្តៅ មានសុវត្ថិភាព នេះបានន័យថាខ្ញុំស្រឡាញ់លោកហើយមែនទេ?"Taehyung
"ពិតមែនឬ?អីយ៉ា!បងសប្បាយចិត្តណាស់ដែលអូននិយាយបែបនេះ"Jungkookញញឹមស្ញេញពេលដែលរាងតូចនិយាយមកបែបនេះ គ្មានអ្វីប្រៀបផ្ទឹមបាននឹងCrushមានអារម្មណ៍ល្អជាមួយឡើយ
"ឈប់ញញឹមបានហើយ"Taehyungចាប់ក្តោបមុខរាងក្រាស់ជាប់កុំអោយនាយញញឹមចេញមកព្រោះពេលដែលនាយញញឹមម្តងៗនាយសង្ហាខ្លាំងដល់ថ្នាក់សឹងតែធ្វើអោយបេះដូងគេរលាយទៅហើយ
"ពេលនេះអូនព្រមធ្វើសង្សាបងបានឬនៅ?"Jungkookខំទប់អារម្មណ៍កុំញញឹមខ្លាចត្រូវរាងតូចស្តីអោយតែឃាត់មិនជាប់ឡើយពេលនេះអារម្មណ៍នាយរំភើបខ្លាំងណាស់ចង់តែCallប្រាប់ម៉ាក់ឥឡូវទេ
"ហ្អឹម~~~"Taehyungខាំមាត់ងក់ក្បាលយល់ព្រមជាមួយនាយដំបូងក៏មិនទាន់ហ៊ានយល់ព្រមនឹងនាយដែរតែនាយហ៊ានសន្យាដល់ថ្នាក់នេះហើយក៏លង់ស្រឡាញ់នាយតិចៗមិនព្រមឆ្កួតសុទ្ធហើយប្រុសសង្ហាដល់ថ្នាក់នេះមិនបានមកធ្វើជារបស់ខ្លួនស្តាយស្លាប់ហើយ
"យេ~~"Jungkookស្រែកអរលើកពររាងតូចឡើងសើចកក្អិក ឯរាងតូចនេះវិញភ័យឡើងស្កេកមុខទៅហើយព្រោះតែនាយស្រាប់តែលើកគេមកពរដូចពរកូនក្មេងទៅហើយ តែបន្ទោសនាយក៏មិនកើតដែរបើមនុស្សមិនដែលមានសង្សាហើយមិនដែលចេះញ៉ែគេបែបនេះបានសង្សាលើកដំបូងបែបនេះមិនអរទើបចម្លែក
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓