EPISODE 48

1.5K 132 0
                                    

លុះល្ងាចឡើងTaehyungក៏ចុះមកខាងក្រោមដើម្បីជួយការងារផ្ទះជួយរៀបចំអាហារពេលល្ងាចជាមួយលោកស្រីJeonទោះបីជាគេមិនចេះធ្វើអីក៏ដោយក៏ត្រូវតែមកជួយដែរកុំអោយគេថាមកនៅដេកសុីផ្ទះគេ

"អ៊ំស្រីកំពុងតែធ្វើអ្វីហ្នឹង?មានអ្វីអោយខ្ញុំជួយដែរទេ?"Taehyungដើរមកដល់ផ្ទះបាយក៏ឃើញលោកស្រីJeonកំពុងតែឈរធ្វើម្ហូបជាមួយនឹងអ្នកបម្រើផ្សេងទៀតគេក៏ចូលខ្លួនមកសួរហើយក៏មានបំណងចង់ដឹងចង់យល់ពីការងារអស់នេះដូចគ្នា

"កូនTaeចូលមកធ្វើអ្វីនាំតែក្លិនផ្សែងជាប់ខ្លួនទេ ម៉ាក់ធ្វើខ្លួនឯងបាន"លោកស្រីJeonគ្រាន់តែឃើញគេចូលមកភ្លាមក៏ដេញចេញទៅវិញភ្លាមព្រោះគាត់មិនចង់អោយគេមកនាំតែក្លិនភ្លើងក្លិនផ្សេងអីនេះទេ មិនមែនមកពីគេជាភ្ញៀវឬជាអ្នកមកនៅថ្មីទលបគាត់ធ្វើបែបនេះទេតែតាមធម្មតាចរឹកគាត់តែងតែបែបនេះឯងយកចិត្តទុកដាក់លើអ្នកដទៃជាងខ្លួនឯង

"មិនអីទេខ្ញុំក៏ចង់មករៀនធ្វើដូចគ្នា អ៊ំស្រីជួយបង្រៀនខ្ញុំផងដែរបានទេ?"

"អា៎ៗបើចង់រៀនក៏នៅចុះ មកនេះមកចាំម៉ាក់ប្រាប់"

ពួកគេទាំងពីរក៏បន្តការធ្វើម្ហូបយ៉ាងសប្បាយរីករាយព្រោះពេលខ្លះTaehyungធ្វើខុសនេះខុសនោះនិយាយលេងសើចធ្វើអោយការធ្វើអាហារមួយពេលនេះពោពេញទៅដោយក្តីសុខនឹងស្នាមញញឹមបូករួមចូលគ្នា

"អីយ៉ា!នាំគ្នាធ្វើអ្វីនឹងឈ្ងុយដល់ហើយ"Jungkookចុះមកដល់ក៏សរសើរពីក្លិនសាយភាយរបស់អាហារដែលតម្រៀបយ៉ាងមានសណ្តាប់ធ្នាប់នៅលើតុ

"ថ្ងៃនេះកូនTaeជាអ្នកជួយធ្វើទើបក្លិនឈ្ងុយដល់បេះដូងរបស់កូនម៉ាក់បែបនេះ"

"Awwអូនជួយធ្វើម្ហូប?ស្លាប់ហើយៗ មានឆេះខ្ទះឆេះឆ្នាំងអីឬអត់ហ្នឹងម៉ាក់?"គ្រាន់ស្តាប់Jungkookនិយាយចប់ភ្លាមក្រសែភ្នាមមួយគូរក៏ប្តូរពីក្តីសុខមកជាកំហឹងវិញ ស្អប់ណាស់លឺដំបូងស្មានតែថាចូលផ្ទះបាយនឹងបារម្ភពីគេតែបែទៅជាបារម្ភពីចានឆ្នាំងទៅវិញ មើលមកគេជាមនុស្សដៃភ្លើងជើងមាន់មែនទេ?គួរអោយស្អប់ពិតមែន

"បងឌឺអូនទៀតហើយ"Taehyungចង្អុលមុខនាយហើយក៏ពេបមាត់អោបដៃងាកមុខចេញធ្វើជាង៉ក់ងរដាក់នាយ កុំចង់ហក់ទោះបីមុខអ្នកម៉ាក់បងក៏អូនងរអោយបងលួងដែរ

_Because I Love You _Where stories live. Discover now