ថ្ងៃថ្មីចូលមកដល់គូរស្នេហ៍ដែលទើបតែត្រូវគ្នាមួយគូរនេះកំពុងតែគេងអោបគ្នាមិនព្រមក្រោកទៅណាឡើយ
"Jung..បងឈឺដែរទេ?"Taehyungគេងកើយទ្រូងនាយយកដៃអង្អែលមុខស្នាមផ្លែមុខរបួសកាលពី5ឆ្នាំមុនទាំងរលីងរលោងព្រោះមើលទៅនាយឈឺខ្លាំងណាស់តែបែជាគេមិននៅមើលថែគេទៅវិញ
"អីយ៉ា!មុតប៉ុណ្ណឹងធ្វើអីបងកើតទៅរឿងហួសយូរហើយអូនកុំបារម្ភពេកអី"Jungkookយកដៃឆ្កិះសក់រលោងរាងតូចលេងថ្នមៗនិយាយតបទៅគេវិញទាំងស្នាមញញឹម
"តែស្នាមប៉ុណ្ណឹងបងគួរតែរកអីលាបអោយបាត់ហេតុអ្វីក៏ទុកអោយនៅស្នាមជាប់ខ្លួនទៅកើត"
"បងទុកវាជាអនុស្សាវរីយ៍ការចងចាំរបស់បងថ្ងៃដែលបងជួបអូនលើកចុងក្រោយ បងភ័យខ្លាចតែវារលុបផងអូនអោយបងទៅរកអីលាបយ៉ាងម៉េច?"
"យ៉ាបងខ្វះអីមកទុកជាអនុស្សាវរីយ៍ណាស់ឬ?ចំជាឆ្កួតពិតមែន!!"
"មកបន្ទោសគេទៀតហើយខ្លួនឯងអ្នកទៅចោលគេមិនទុកអីអោយក្រៅពីសំបុត្រមួយនឹង តែបងថាលេងទេបងមិនមែនចង់ទុកវាឡើយគ្រាន់តែបងមិនដែលខ្វល់រឿងស្នាមអីអស់ហ្នឹងមួយថ្ងៃៗបន់អោយតែបានជួបអូនទេបងអស់ចិត្តហើយ ពេលនេះក៏បានជួនហើយអោបអោយសំប៉ែតដូចចេកចៀនមួយសិន"Jungkookថាហើយក៏ក្រលាស់រាងតូចអោយនៅក្រោមគេវិញរួចបន្តឹងកម្លាំងដៃអោបធ្វើអោយគេដកដង្ហើមមិនចង់រួច
"អូយ អូនដកដង្ហើមមិនរួចទេលែងអូន"Taehyungប្រឹងនិយាយអោយនាយលែងគេវិញនាយក៏មិនធ្វើបាបអីច្រើនក៏លែងគេហើយឆ្លៀតថើបថ្ងាសគេមួយខ្សឺតទើបដាក់ខ្លួនគេងវិញ (បាច់ក្រោកទេនៅដេកនឹងហើយ)
"Jungហេតុអ្វីក៏បងសុខចិត្តមកនៅCondoមិនព្រមនៅភូមិគ្រិះជាមួយគ្រួសារបង?"Taehyungក៏លើករឿងពីគ្រួសារនាយមកនិយាយធ្វើអោយស្នាមញញឹមរបស់នាយក៏រលាយវិញបាត់មួយពព្រិចភ្នែក
"បងគ្រាន់តែចង់មកនៅម្នាក់ឯងហើយណាមួយនៅទីនេះជិតក្រុមហ៊ុនផង"
"អូនដឹងថាបងប្រាកដជានៅខឹងប៉ាបងហើយត្រូវទេ? បងកុំខឹងគាត់អីណាគាត់ធ្វើបែបនេះក៏ព្រោះតែគាត់ស្រឡាញ់បងតែប៉ុណ្ណោះមិនមានគំនិតអាក្រក់អ្វីឡើយ"
"ស្រឡាញ់បងតែមិនដែលខ្វល់ពីអារម្មណ៍បងម្តងណាឡើយ នេះមែនទេអ្វីដែលអូនថាជាពាក្យស្រឡាញ់នោះ?"
"ជួនកាលគាត់ធ្វើបែបនេះក៏គ្រាន់តែចង់អោយបងរៀនរស់ខ្លួនឯងអោយមិនចាំបាច់ពឹងគាត់តែប៉ុណ្ណោះ បងដឹងទេពេលដែលបងខឹងម្សិលមិញនេះណាអូនមើលខ្សែភ្នែកគាត់ដឹងថាគាត់កំពុងតែបារម្ភពីបង គ្រាន់តែគាត់មិននិយាយតែប៉ុណ្ណោះ"
"មិនបាច់និយាយជំនួសគាត់ទេចរិករបស់គាត់យ៉ាងម៉េចបងដឹងច្បាស់"
"ដឹងច្បាស់យ៉ាងម៉េចបើមួយខែបងមិនទាន់ជួបគាត់ម្តងផងនឹង បែបនេះហើយបងគួរតែទៅនៅជាមួយគាត់ដើម្បីអោយកាន់តែស្និទ្ធស្នាលនឹងគ្នាជាងនេះ ក្រែងបងចង់មានភាពកក់ក្តៅពីលោកប៉ាបងមិនអញ្ចឹង?"ពេលលឺTaehyungនិយាយបែបនេះJungkookក៏ស្ងាត់មាត់ឈប់និយាយហើយក៏គិតពីសម្តីរបស់រាងតូចវិញ
"ណាៗ បងគួរតែទៅនៅផ្ទះបងវិញទៅហើយបងសង្កេតមើលទៅថាប៉ាបងស្រឡាញ់បងឬអត់?បើគាត់នៅតែសម្តីអាក្រក់ដាក់បងទៀត បងចង់នៅទីណាក៏នៅទៅអូនលែងបង្ខំហើយ"
"ចុះបើបងទៅចុះអូននោះ?"Jungkookក៏លើកឡើងពីរាងតូចវិញ ព្រោះថាគេចង់គេងអោបTaehyungណាស់ព្រេកឡើងបើកភ្នែកមកគេពិតជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ ចុះបើគ្មានគេនៅជិតដូចថ្ងៃនេះ?
"អូននៅCondoរបស់អូនឬបងចង់អោយអូនទៅជាមួយបង?"Taehyungនិយាយផ្គើនគេហើយក៏សើចដាក់នាយ ចុះបើនាយមិននៅគេច្បាស់ជាត្រឡប់ទៅគេងនៅCondoរបស់គេវិញឬក៏ទៅនៅVillaដែលលោកប៉ាគេទិញទុកអោយមួយទៀតនោះក៏បាន យ៉ាងម៉េចចង់អោយគេទៅតាមគេងដល់ទីនោះទៀតមែនទេ?ស្រមៃជ្រុល!!
"ពិតមែនហើយអូនគួរតែទៅនៅទីនោះជាមួយបងក្រែងអូនមកម្តងនេះមករៀបការនឹងបងមែនទេបែបនេះហើយអូនគួរតែទៅនៅផ្ទះបងដើម្បីយកចិត្តលោកប៉ា កុំអោយគាត់ស្អប់អូនទៀតនោះអី? ឃើញទេថាបងនេះឆ្លាតដល់ថ្នាក់ណា"Jungkookនិយាុរៀបរាប់រកកន្លែងចំណេញខ្លួនឯងហើយនៅឆ្លៀតលើកតម្កើងខ្លួនឯងទៀត ចំមែនហើយប្រុសនេះវ៉ក់នឹងខ្លួនឯងខ្លាំងណាស់
"ឆ្កួតណាស់!អូននិយាយផ្គើនបងតែប៉ុណ្ណោះ"
"អូនផ្គើនតែបងយកវាជាការពិត បងទុកពេកអោយអូន2ថ្ងៃដើម្បីរៀបចំឥវ៉ាន់ហើយបើអូនមិនព្រមទៅបងក៏មិនព្រមទៅដូចគ្នា Okayយល់ព្រមនឹងគ្នារួចរាល់ហើយអូនចង់គេងបន្តក៏គេងទៅបងទៅងូតទឹកនឹងអាលរកអីអោយអូនញុាំ"Jungkookនិយាយមួយខ្សែម្នាក់ឯង យល់ព្រមម្នាក់ឯងហើយដើរទៅងូតទឹកបាត់ទុកអោយTaehyungនៅអង្គុយធ្វើមុខស្អុយប៉ែម្នាក់ឯងទៅវិញ!!!!
_____________
To Be Continue...🐾🦋
@JANE-ជេន
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓