ក្រោយចេញពីក្រុមហ៊ុនមកភ្លាមTaehyungក៏ទៅជួបJiminដើម្បីដើរលេងនឹងពិភាក្សាររឿងបន្តិចបន្តួច
"ហាស៎?នេះគេអោយឯងទៅនៅផ្ទះរបស់គេអញ្ចឹងឬ?"Jiminស្រែកឡើងពេលស្តាប់មិត្តរបស់គេនិយាយធ្វើអោយអ្នកក្នុងនោះងាកមកមើលគេគ្រប់គ្នា ហើយក៏រៀបរឹកស្រួលបួលវិញពេលឃើញក្រសែភ្នែកជាច្រើនគូរសម្លឹងមករកគេ
"អឺ!យើងក៏មិនយល់ដូចគ្នា យើងគ្រាន់តែចង់អោយគេត្រូវជាមួយនឹងប៉ាគេសោះតែគេបែជាអូសទាញយើងទៅជាមួយដែរ អ្វីដែលសំខាន់នោះយើងមិនត្រូវគ្នានឹងប៉ារបស់គេប៉ុន្មានដែរ"
"បើគេចង់ទៅហើយក៏ទៅតាមគេទៅ ស្រឡាញ់កូនប្រុសគេគួរតែយកចិត្តប៉ាម៉ាក់របស់គេដូចគ្នា"
"ចុះបើប៉ារបស់យើងដឹងរឿងទាំងនេះវិញគិតយ៉ាងម៉េចទៅ?"Taehyungចាប់ផ្តើមឆ្លេឆ្លាពេលនឹកដល់លោកប៉ារបស់គេ ព្រោះគាត់មិនដែលដឹងឡើយថាគេមានសង្សានោះហើយចុះបើគេទៅនៅផ្ទះរបស់សង្សាគេទៀតច្បាស់ជាស្លាប់មុនអាយុជាមិនខាន
"អើ!មែនហើយ តែឯងកុំភ័យអីច្រើនពេកគិតតែរឿងពេលនេះសិនទៅទោះជាយ៉ាងណាក៏លោកប៉ាក៏មិនបាននៅជិតឯងដែរចាំដល់ថ្ងៃចាំគិតទៀតទៅ"
"មានតែអញ្ចឹងឯង!!"
"ឈប់គិតច្រើនទៅទិញទឹកអប់វិញគេកំពុងមានប្រម៉ូសិនផង"Jiminក៏បានអូសដៃTaehyungចូលក្នុងហាងទឹកអប់មួយដែលពួកគេឧស្សាហ៍ចូលរហូតមក ឃើញថាពួកគេធ្វើការក្នុងហាងកាហ្វេកុំគិតថាពួកគេគ្មានលុយចាយអី គេគ្រាន់តែធ្វើបំបាត់ការអផ្សុកតែប៉ុណ្ណោះហើយណាមួយជាហាងរបស់ពួកគេទាំងពីរស្រាប់ចង់ធ្វើឬអត់ជារឿងរបស់គេទេ!!
"ឯងថាមួយនេះក្រអូបទេ?"
"ក្លិននេះខ្លាំងពេកហើយ"
"ចុះមួយនេះ...លោក?"Taehyungលូកដៃបម្រុងនឹងចាប់កាន់ដងទឹកអប់នោះយកមកមើលស្រាប់តែមានដៃមួយមកចាប់ដៃដូចគ្នាធ្វើអោយគេងាកមើលភ្លាមៗទើបដឹងថាជាមនុស្សដែលធ្លាប់មានរឿងជាមួយនឹងJungkookពីមុនសោះ
"បែកយូរហើយមិននឹកស្មានថាស្អាតដល់ថ្នាក់នឹងសោះ"Donghaeនិយាយហើយក៏ឆ្លៀតទៅលូកដៃចាប់ថ្ពាល់រាងតូចតែត្រូវគេវាយដៃចេញមួយទំហឹង បើគិតតាមកម្លាំងដៃគេវាច្បាស់ជាក្រហមឈឺជាមិនបានតែនាយមិនមាត់សុខចិត្តលាក់ក្នុងចិត្តវិញហើយក៏ងើបមុខមកញញឹមឌឺដាក់គេវិញ
"....."Taehyungមិនមាត់អូសដៃJiminដើរចេញវិញព្រោះតែមិនចង់បង្ករឿងរញ៉េរញ៉ៃតែបើមិនបានប៉ុន្មានជំហ៊ានផងសម្លេងរបស់នាយក៏មកកាត់ដំណើររបស់គេវិញ
"ត្រឡប់មករកអាកូនឪកាត់កាលចោលវិញហើយមែនទេ?"
"លោកមានសិទ្ធិអីហៅគេបែបនេះ?ប៉ាម៉ាក់លោកមិនដែលប្រដៅមិនដែលបញ្ជូនអោយទៅរៀនទេឬបានជាចរឹកបែបនេះ អូ!ទេខ្ញុំសុំទោសខ្ញុំគ្មានចេតនានិយាយដល់ប៉ាម៉ាក់លោកទេតែខ្ញុំគិតថាពួកគាត់ក៏មិនពេញចិត្តដូចគ្នាក្នុងការមានលោកជាកូនបែបនេះ ហើយខ្ញុំសង្ឃឹមថាពួកយើងមិនបានជួបគ្នាទៅចុះព្រោះពេលឃើញមុខលោកហើយខ្ញុំស្អប់ដល់ស្ពែម៉ាតូសូអុីតប៉ាលោកឯងទៀតឯនោះ"Taehyungក៏ដាក់មួយប្រាវផ្អើលហាងព្រោះតែគេមិនចូលចិត្តអោយអ្នកណាមកនិយាយអាក្រក់ពីមនុស្សជាទីស្រឡាញ់របស់គេឡើយធ្វើអោយនាយកម្លោះខ្មាសគេពេញនឹងព្រោះមានបំណងចង់មកគម្រាមគេបែជាត្រូវស្ពឹកមុខទាំងថ្ងៃទៅវិញ(សុំទោសចំពោះពាក្យសម្តីខាងលើបើមិនពេញចិត្តខមិនប្រាប់បានខ្ញុំនឹងកែសម្រួលវិញ)
"ឯងហ៊ាននិយាយដល់ថ្នាក់នេះឯងប្រយ័ត្នខ្លួនទៅ"Donghaeដោយទ្រាំនឹងការអៀនខ្មាសពីការខ្សឹបខ្សាវរបស់អ្នកជុំវិញខ្លួនមិនបានក៏ដើរចេញទៅវិញបាត់
"Tae?ហេតុអ្វីក៏និយាយអាក្រក់ស្តាប់បែបនេះ?"Jiminពេលឃើញនាយដើរទៅផុតហើយក៏ងាកមកស្តីអោយមិត្តរបស់គេវិញ
"យើងក៏មិនចង់និយាយដល់ថ្នាក់នឹងដែរប៉ុន្តែវាជ្រុលមាត់ហើយក៏ចេះតែប្រលែងទៅ"
"ប្រយ័ត្នខ្លួនអោយមែនទែនទៅព្រោះយើងមើលទៅគេដូចជាខឹងឯងខ្លាំងណាស់"
"យើងដឹងហើយកុំភ័យអី តោះទៅវិញ"Taehyungក៏មានគំនិតមិនខុសពីនាយដូចគ្នាគ្រាន់តែមិនបញ្ចេញហើយក៏នាំគ្នាទៅវិញព្រោះតែគ្មានអារម្មណ៍ណាមកដើររើសឥវ៉ាន់អីទៀតទេ សំខាន់ពេលនេះគេចង់ទៅជួបសំណព្វចិត្តគេដើម្បីទូរពិតពីរឿងនេះវិញ
_____________
To Be Continue...✨🦋
@JANE-ជេន
ESTÁS LEYENDO
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓