EPISODE 61

1.4K 109 2
                                    

"Jungkook..."

"Tae..?"គ្រាន់តែក្រឡេកឃើញមុខជាទីស្រឡាញ់ភ្លាមនាយក៏ប្រញាប់រត់ទៅអោបគេទាំងទឹកភ្នែករហាម ដឹងទេថាមុននេះនាយភ័យខ្លាំងប៉ុណ្ណា?ចុះបើរឿងមុននេះជាការពិតតើអោយនាយរស់នៅបន្តបែបណាទៅ ជីវិតនាយទាំងមូលផ្ញើរទៅគេទាំងស្រុងបាត់ទៅហើយ ស្នាមញញឹមភាពកក់ក្តៅគ្រប់យ៉ាងមានតែក្មេងម្នាក់នេះប៉ុណ្ណោះដែលផ្តល់អោយនាយពិតប្រាកដ

"ហេតុអ្វីក៏មកស្រែកឡូឡាក្នុងមន្ទីរពេទ្យទៅវិញ?ហើយមើលចុះនៅយំទៀត បងធំហើយហេតុអ្វីក៏មកយំកណ្តាលវាលបែបនេះ មិនខ្មាសគេទេឬ?"Taehyungអោបនាយអស់ចិត្តក៏សួរនាយភ្លាមព្រោះតែគ្រោះថ្នាក់មុននេះគេមិនបានកើតអីទេ ដោយសារតែគេចទៅម្ខាងជ្រុលទៅបុកនឹងសួនច្បារលើផ្លូវនោះតែប៉ុណ្ណោះមិនបានត្រូវអ្វីធ្ងន់ធ្ងរឡើយណាមួយឡានគេទំនើបគ្រាន់តែបុកប៉ុណ្ណឹងវាគ្មានបញ្ហាអ្វីឡើយ ឯរឿងព័ត៌មានដែលថាឡានរបស់គេខ្ទេចខ្លាំងនោះគឺខ្ទេចតែខាងមុខប៉ុណ្ណោះតែដោយសារនាយមិនបានស្តាប់គេនិយាយចប់ អ្នកសារព័ត៌មានក៏និយាយដូចគ្នាថាTaehyungមិនបានកើតអី រីឯអ្នកដែលបុកគេនោះទើបធ្ងន់ធ្ងរព្រោះពេលដែលរាងតូចគេចផុតនោះគេក៏ចាប់ហ្រ្វាំងមិនទាន់ធ្វើអោយក្រឡាប់ឡានទៅប៉ះនឹងបង្គោលភ្លើងទើបអ្នកម្ខាងទៀតត្រូវស្លាប់បែបនេះ ហើយមុននេះគេលាងរបួសរួចក៏អង្គុយJungkookមកទទួលព្រោះគ្រូពេទ្យប្រាប់ថាបានទាក់ទងជាមួយនាយរួចហើយ តែគេនៅយូរពេកអផ្សុកទើបសុំគ្រូពេទ្យអោយជូនគេមកមើលអ្នកដែលបង្ករឿងលើគេតែមកដល់ក៏ឃើញនាយស្រែកឡូឡាពេញទីនេះទៅវិញ

"Taeអូនមិនអីទេត្រូវទេ? មានកើតអ្វីធ្ងន់ធ្ងរកន្លែងណាទេ? គ្រូពេទ្យយកប្រពន្ធខ្ញុំទៅ X-rayមើលរាងកាយគេអោយច្បាស់ថាគ្មានរឿងអ្វីកើតឡើងលើគេ"Jungkookក៏និយាយអឺអើម្នាក់ឯងមិនអោយរាងតូចឆ្លើយទាន់ ក៏បញ្ជាអោយគ្រូពេទ្យពិនិត្យមើលរាងកាយគេទៅវិញព្រោះតែខ្លាចមានបញ្ហានៅខាងក្នុងខ្លួន អ្នកណាមិនបារម្ភបើរាល់ថ្ងៃសុខចិត្តអោយវៃអោយធាក់ក៏នាយមិនហ៊ានតប.តហើយឥឡូវនេះមើលចុះ របួសជើងក៏មានរបួសដៃក៏មាន ហេតុអ្វីក៏នាយមិនចេះមើលថែគេអោយល្អបើសិនព្រឹកមិញនាយមិនទៅចោលគេក៏គ្មានរឿងនេះកើតឡើងដូចគ្នា

_Because I Love You _Tempat cerita menjadi hidup. Temukan sekarang