EPISODE 26

1.6K 127 1
                                    

Jungkookក៏បានឡើងមកយកសោរឡានវិញដល់មកក៏ឃើញYunaកំពុងតែរៀបចុះទៅវិញនាយឃើញហើយក៏សម្លក់នាងដូចចង់សុីសាច់ទាំងរស់អញ្ចឹងតែគេគ្មាមពេលជម្រះបញ្ជីជាមួយនាងទេគេត្រូវទៅដោះស្រាយជាមួយTaehyung

"Taeបើកទ្វាស្តាប់បងបកស្រាយសិនបានទេ?អ្វីដែលអូនឃើញមិនបានដូចអ្វីដូចអូនគិតឡើយ"Jungkookគ្រាន់តែដល់ភ្លាមក៏គោះទ្វាបន្ទប់ភ្លាមតែយ៉ាងណាក៏គេមិនបើកអោយឡើយ គេមិនចង់ជួបមុខមនុស្សដែលបំផ្លាញទំនុកចិត្តគេ គេស្អប់ដែលនាយហ៊ានមើលមកគេដូចជាក្របីល្ងង់មួយ គេខ្ពើមដែលនាយទៅប៉ះពាល់នាងហើយមកទាក់ទងគេបែបនេះ

"ហិៗ...យើងស្អប់គេណាស់ គេបោកយើងឯងដឹងទេគេហ៊ានលួចទាក់ទងនាងក្មេងម្នាក់នោះក្រោយខ្នងយើង អ្ហឹកៗ..គេស្អប់គេយើងមិនចង់ជួបមុខគេទេ"Taehyungអង្គុយយំអោបJiminទាំងទឹកភ្នែករហាម ឯអ្នកជាមិត្តក៏មិនដេងជាធ្វើយ៉ាងម៉េចដូចគ្នាបើជារឿងដល់ថ្នាក់នេះហើយមានត្រឹមតែលួងលោមគេតែប៉ុណ្ណឹង

"យើងដឹងៗ តែឯងសម្រួលអារម្មណ៍ខ្លួនឯងកុំយំខ្លាំងពេកប្រយ័ត្នពិបាកដកដង្ហើមទៀតណា ឈប់យំទៅណាTae ទោះគេមិនបានស្រឡាញ់ឯងតែយើងស្រឡាញ់ឯង នៅមានប៉ាម៉ាក់ឯងគ្រួសារឯងទៀត ឯងកុំទៅខ្វល់ជាមួយមនុស្សគ្មានបានការម្នាក់ហ្នឹងអី!!?"

"ដេញគេចេញទៅ យើងមិនចង់លឺសម្លេងគេទៀត យើងស្អប់គេណាស់"Taehyungនិយាយប្រាប់មិត្តទាំងដង្ហក់ព្រោះតែយំរាងយូរគួរសមដែរហើយ

"បានៗ ចាំយើងទៅដេញគេ"Jiminថាហើយក៏ដើរទៅបើកទ្វាដើម្បីនិយាយជាមួយរាងក្រាស់ ក្នុងចិត្តគេពេលនេះក៏កំពុងតែក្តៅឆេវដូចគ្នាអាចោរថ្លើមខ្មៅម្នាក់នេះហ៊ានណាស់ ហ៊ានដែលធ្វើអោយមិត្តគេខូចចិត្តហ៊ានធ្វើអោយមិត្តគេទឹកភ្នែកទាំងដែលតាំងពីតូចមកគេមិនដែលឈឺចាប់ដល់ថ្នាក់យំដង្ហក់បែបនេះទេ

"នែលោក!ឆាប់ចេញពីទីនេះភ្លាមទៅបើមិនចង់អោយខ្ញុំហៅសន្តិសុខមកអូសចេញ"

"Jiminខ្ញុំសុំអង្វរ ខ្ញុំសុំចូលទៅបកស្រាយប្រាប់Taeបន្តិចបានទេ?"Jungkookគ្រាន់តែឃើញគេចេញមកភ្លាមក៏មានសង្ឃឹមបន្តិចដែរតែពេលលឺគេដេញបែបនេះក៏ងាកស្រងាកចិត្តតែយ៉ាងម៉េចក៏ដោយក៏ត្រូវតែចូលនិយាយជាមួយរាងតូចអោយទាល់តែបាន

_Because I Love You _Where stories live. Discover now