ក្រោយដោះស្រាយគ្នារួចពួកគេក៏បំបែកគ្នាដោយTaehyungនិងJiminចេញទៅធ្វើការបន្តហើយJungkookនិងYoongiក៏ទៅដើរលេងបន្តិចបន្តួចព្រោះតែមិនចង់ត្រឡប់ទៅវិញពេលនេះវាអផ្សុកពេក
"ឯងត្រឡប់ទៅវិញឥឡូវឬចាំយប់ទៅក្លឹបបន្ត?"Yoongiងាកទៅសួរមិត្តដែលកំពុងតែអង្គុយលេងសម្លឹងមើលបរិយាកាសជុំវិញខ្លួន
"ឯងចង់ទៅក៏ទៅតែឯងទៅបន្តិចទៀតយើងត្រឡប់ទៅវិញហើយ"Jungkookក៏ប្រកែកភ្លាមៗ តែនាយមិនព្រមដើរលេងកន្លែងបែបនេះមិនមែនមកពីនាយសុភាពអីទេគឺគ្រាន់តែមិនចង់ទៅនាំតែមានរឿងដឹងស្រាប់ហើយថាកន្លែងអញ្ចឹងៗគ្រប់គ្នាប្រាកដជាត្រូវផឹកស្រាហើយស្រវឹងរករឿងគ្នាផ្អើលទៀតឥឡូវហើយ
"អាត្រឹមត្រូវអើយ!យើងបបួលម្តងណាក៏មិនដែលទៅដែរ"Yoongiក្រវីក្បាលអស់អីនិយាយជាមួយព្រោះតែមានលើកណាដែលនាយបបួលទៅហើយព្រុំទៅស្រួលៗទេ ពេលខ្លះក៏ត្រូវចាប់អូសយ៉ាងវេទនាទើបទៅបាន គេមិនយល់ដូចគ្នាហេតុអ្វីក៏ខ្លួនសុខចិត្តទៅអង្គុយបញ្ចុះបញ្ចូលអូសទាញមិត្តនាយទៅធ្វើអីតែបើទៅម្នាក់ឯងវាដូចជាឯកាពេក អញ្ចឹងបានជាចេះតែបបួលលេងៗទៅបើគេទៅយើងអ៊េមហើយ
"ច្រណែនក៏ធ្វើខ្លួនអោយត្រឹមត្រូវដែរទៅ"Jungkookញ៉ាក់ស្មាមិនខ្វល់ពីនាយព្រោះតែគេចង់យកពេលដែលទៅផឹកស្រាមើលស្រីអីបែបនេះទៅដេកនិយាយទូរស័ព្ទជាមួយអូនគេវាប្រសើរជាង
"មិនបាច់ធ្វើខ្លួនត្រឹមត្រូវទេអាចង្រៃឪមិនខ្វល់ជាមួយដូចជាឯងនោះ"Donghaeមិនដឹងជាលេចក្បាលចេញមកពីខាងណាដើរចូលមកជាមួយគ្នាគេបីនាក់ទៀតចូលមកនិយាយឌឺដងដាក់រាងក្រាស់
"ឯងមកចេះដឹងអីរឿងគ្រួសាររបស់យើង?"Jungkookងើបឈរក្តាប់ដៃឡើងប៉ោងសរសៃព្រោះតែគេខឹងតាំងពីព្រឹកនោះមកម្ល៉េះហើយឥឡូវមកនិយាយឌឺដងដាក់នាយទៀតអ្នកណាទ្រាំបានបើវាតែងតែលើកយករឿងគ្រួសារនាយមកបញ្ជួសនាយរហូត
"អូ!នេះឯងនិយាយពាក្យថាគ្រួសារនេះឯងមានគិតថាប៉ាឯងដែលចាត់ទុកឯងជាគ្រួសាររបស់គាត់ឬអត់?គួរអោយអាណិតណាស់ក្មេងតូច ហាសហាៗ..."Donghaeនិយាយសើចជាមួយនឹងកូនចៅគ្នីគ្នារបស់នាយតែពាក្យសម្តីអស់នេះវាលើសពេកហើយសម្រាប់មនុស្សដូចជាJungkookទោះបីលោកប៉ានាយមិនដែលខ្វល់ខ្វាយជាមួយនាយពិតមែនតែគាត់ក៏មិនដែលបណ្តេញខ្លួនចេញពីគ្រួសារម្តងណាឡើយ
YOU ARE READING
_Because I Love You _
Romanceព្រោះតែការស្រឡាញ់ ទើបខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក Jeon Jungkook X Kim Taehyung Jk Top X Tae Btt 18/08/21 Complete✓✓